ត្រាំ​ធ្លាប់​ជួយ​ជា​ថវិកា​ដល់​យុទ្ធនាការ​បោះឆ្នោត​របស់​ហារីសកាល​ពី​អតីតកាល

  • 2024-07-31 11:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​​ពេល​ដែល​ អ្នកស្រី កាម៉ាឡា ហារីស បាន​ក្លាយ​ជា​បេក្ខភាព​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នា​ពេល​ថ្មីៗនេះ មាន​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា លោក ដូណាល់ ត្រាំ បាន​ធ្លាប់​បរិច្ចាគ​ថវិកា​មួយ​ចំនួន​ទៅ​កាន់​យុទ្ធនាការ​បោះឆ្នោត​របស់អ្នកស្រី​កាល​ពី​អតីតកាល។

ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​បាន​ឱ្យ​ដឹង​ថា លោក ត្រាំ ធ្លាប់​ស៊ីញ៉េ​សែក ៥ពាន់​ដុល្លារ​ឱ្យ​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត​របស់​អ្នកស្រី​ហារីស កាល​ពី​ឆ្នាំ២០១១ នៅពេល​ដែល​អ្នកស្រី​ទើប​តែ​ជាប់​ឆ្នោត​ជា​ជា​អគ្គរដ្ឋអាជ្ញា​រដ្ឋ​កាលីហ្វ័រញ៉ា។ បន្ត​មក​ទៀត នៅ​ឆ្នាំ២០១៣ មួយ​ឆ្នាំ​មុន​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​អគ្គរដ្ឋអាជ្ញា​ លោក​ត្រាំ បាន​ជូន​អ្នកស្រី ហារីស ១ពាន់​ដុល្លារ​បន្ថែម​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ កំណត់ត្រា​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា កូនស្រី​របស់​លោក​ត្រាំ អ្នកស្រី អ៊ីវ៉ាន់កា ត្រាំ បាន​បរិច្ចាគ ២ពាន់​ដុល្លារ​នៅ​ឆ្នាំ២០១៤ ទៅ​កាន់​អ្នកស្រី ហារីស នៅ​ពេល​ដែល​អ្នកស្រី​ឈរ​ឈ្មោះ​នៃ​ការ​បោះឆ្នោត​អគ្គរដ្ឋអាជ្ញា​ជា​ថ្មី​នៅ​រដ្ឋកាលីហ្វ័រញ៉ា។

អ្នកស្រី ហារីស ធ្វើ​អគ្គរដ្ឋអាជ្ញានៅ​រដ្ឋកាលីបាន ២អាណត្តិ មុន​នឹង​ឡើង​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​។

កន្លង​មក ពី​ឆ្នាំ១៩៨៩ ដល់​ឆ្នាំ២០១៥ លោក​ ដូណាល់ ត្រាំ បាន​បរិច្ចាគនយោបាយ​សរុប ១,៨លាន​ដុល្លារ ដោយ​លោក​បរិច្ចាគ​ទាំង​ខាង​គណបក្ស​សាធារណដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ។ នៅ​មុន​ឆ្នាំ២០១១ លោក​បាន​បរិច្ចាគ​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ច្រើន​ជាង៕

ប្រភព៖ CBSNews   អត្ថបទ៖ សេរី មង្គល