Manchester City ត្រូវពិន័យជាប្រាក់២.០៩លានផោនដោយសារតែ...
- 2024-08-01 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Manchester City ត្រូវពិន័យជាប្រាក់២.០៩លានផោនដោយសារតែ...
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ Manchester City ត្រូវពិន័យជាប្រាក់ប្រមាណ២.០៩ លានផោនដោយសារតែការមិនគោរពពេលវេលាប្រកួតម្ដងហើយម្ដងទៀត បើគិតទៅមានប្រមាណជា២២ដងដោយគ្មានហេតុផលសមរម្យ។
ក្លឹបបាល់ទាត់ Manchester City បានទទួលយកកំហុសថា ពួកគេពិតជាបានចាប់ផ្ដើមការប្រកួតយឺតមែន ហើយក្លឹបក៏បានសម្ដែងការសុំទោសផងដែរលើចំណុចនេះ។ សហព័ន្ធបាល់ទាត់ Premier League បានបញ្ជាក់ថា ច្បាប់នៃការចាប់ផ្ដើមការប្រកួត និងច្បាប់នៃការចាប់ផ្ដើមការប្រកួតនាតង់ទី២ វាជួយឲ្យការប្រកួតប្រកបដោយវិជ្ជាជីវៈខ្ពស់ និងផ្ដល់ភាពប្រាកដប្រជាសម្រាប់អ្នកគាំទ្រ និងក្លឹបដែលបានចូលរួមការប្រកួត។
ច្បាប់នេះវាចំណែកមួយក្នុងការជួយដល់ផ្នែកផ្សព្វផ្សាយក្នុងត្រៀមការប្រកួត និងត្រូវបានអនុវត្តន៍រហូតដល់៣៨០លីគនៅលើពិភពលោក។
ជុំវិញរឿងនេះ Manchester City បានបដិសេធមិនធ្វើការបកស្រាយអ្វីទាំងអស់ហើយ ហើយបើផ្អែកលើរបាយការណ៍ការប្រកួតកាលពីរដូវកាល២០២២-២០២៣ មេឃខៀវ បានចាប់ផ្ដើមការប្រកួតយឺតរហូតដល់ទៅ ៨ លើកក្នុងនោះគឺត្រូវពិន័យជាប្រាក់ប្រមាណ៣៩ម៉ឺនផោន។ ចំណែកក្នុងរដូវកាល២០២៣-២០២៤ គេបានរកឃើញថា Manchester City បានពន្យារការប្រកួតចំនួន ១៤ ដងដោយត្រូវពិន័យជាប្រាក់សរុបមានចំនួន១,៧លានផោនផងដែរ។
ក្នុងនោះគេប្រទះឃើញថា ការដាក់ទណ្ឌកម្មដ៏ធំបំផុតគឺកើតឡើងក្នុងកំឡុងការប្រកួតជាមួយ Crystal Palace កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដោយកាលនោះគេបានពន្យារប្រកួតប្រមាណជា២នាទីនិង ៤៦ វិនាទី ហើយក៏ត្រូវបានពិន័យជាប្រាក់ប្រមាណ២០ម៉ឺនផោនផងដែរ៕