លោក​ អេ ភូថង៖​ ស្រុក​ខ្មែរ​គីឡូ​៥៧​ បឺត​ សង្ឃឹម​ ល្អ​ស៊ី​ដាច់​គេ​ហើយ​

  • 2024-09-02 04:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ល្បី​ឈ្មោះ​ និង​ជា​អ្នក​បណ្ដុះ​ធនធាន​គុន​ខ្មែរ​ជា​ច្រើន​គឺ​លោក​ អេ​ ភូថង​ ថា​សម្រាប់​បច្ចុប្បន្ន​នេះ​គីឡូ​៥៧​ ស្រុក​ខ្មែរ​ល្អ​ហើយ​ស៊ី​ដាច់​គេ​នោះ​គឺ បឺត​ សង្ឃឹម​ គ្មាន​អ្នក​ណា​វាយកីឡាករ​រូប​នេះ​ឈ្នះឡើយ​ខ្លាច​តែ​រូប​គេ​មិន​វាយប៉ុណ្ណោះ។​

លោក អេ​ ភូថង

ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​លោក​ អេ ភូថង​ បាន​និយាយ​ចំៗ​ និង​គ្មាន​សង្ស័យ​អី​បន្តិច​សោះ​ឡើយគឺ​ថា​ស្រុក​ខ្មែរ​លើ​ទម្ងន់​ ៥៧​គីឡូក្រាម​នេះ​ បឺត​ សង្ឃឹម​ ស៊ី​ដាច់​គេ​ហើយ​គ្មាន​នរណា​វាយឈ្នះ​រូប​គេ​ឡើយ។​ បឺត​ សង្ឃឹម​ ជា​កីឡាករ​ល្អ​ភ្នែក​ និង​ល្អ​ចង្កេះ​ ចង្វាក់​នេះ​ពិបាក​សម្រាប់​ដៃគូ​យក​ឈ្នះ​លើ​រូប​គេ​ណាស់។​ ក្នុង​ករណី​ចាញ់​អាច​មក​ពី​ បឺត​ សង្ឃឹម​ មិន​វាយនៅ​ទឹក​ទី ១-២​ បណ្ដោយ​ឲ្យ​ដៃគូ​វាយមុន​ហើយ​ខូច​ប៉ុណ្ណោះ។​

បញ្ជាក់​ដែរ​ថា​ បឺត​ សង្ឃឹម​ ជា​កូន​សិស្ស​លោក​ សេន​ ប៊ុនថេន​ នៃ​ក្លឹប​ប្រដាល់​ប៉ែនកាក់​គុន​ខ្មែរ។​ បច្ចុប្បន្ន​នេះ​រូប​គេ​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជា​ខ្លាំង​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​នេះ​រាល់​ការ​ប្រកួត​កម្រ​ចប់​ទឹក​ណាស់​ពិសេស​ថ្មីៗ​នេះ​ទើប​ឈ្នះ​រង្វាន់​ឡាន​១គ្រឿង​ទៀត​ផង​បន្ទាប់​ពី​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ទាំង​ពីរ​ប្រកួត៕​

រូបភាពលើហ្វេសបុក សង្ឃឹម

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី