ហ្គេមដ៏ពេញនិយមដូចYang Mi! Eggy Team នឹងបង្ហាញខ្លួនលើកដំបូងនៅកម្ពុជាឆាប់ៗ

  • 2024-09-04 12:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បានលឺថាហ្គេមដែលកំពុងផ្ទុះការពេញនិយមដូចតារាសម្ដែងចិនស្រីដ៍ល្បីយ៉ាង មិក(Yang Mi) ក៏មាននៅក្នុងប្រទេសកម្ពុជាដែរ! តើលោកអ្នកចង់ទទួលបានបទពិសោធន៍លេងហ្គេមដែលមានទាំងការកម្សាន្ត និងលំហាត់ប្រាណដែរឬទេ? តើលោកអ្នកចង់ទទួលបានការប្រកួតប្រជែងដ៏រន្ធត់ដូចនឹងតារាល្បីដែរឬទេ? ចម្លើយគឺនៅទីនេះ! នៅថ្ងៃទី 10 ខែកញ្ញា Eggy Team នឹងមកដល់ប្រទេសកម្ពុជា នៅផ្សារទំនើប U Mall ភំ្នពេញ ជាន់ទី5F-M នាំមកជូនលោកអ្នកនូវកម្មវិធីកម្សាន្តដែលមិនធ្លាប់មានពីមុនមក!

ជាមួយបន្ទះក្រឡាលោតLED ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍

ក្នុងនាមជាEggy Team គឺបន្ទះក្រឡាលោតLED ដំបូងគេបង្អស់ដែលត្រូវបាននាំចូលនៅអាស៊ីអាគ្នេយ៍ នឹងនាំមកនូវបរិបទប្លែកភ្នែក និងភាពសប្បាយរីករាយជូនលោកអ្នក។ បច្ចេកវិទ្យា LED ទំនើបបំផុត រួមផ្សំជាមួយបន្ទះក្រឡាលោតដ៏អស្ចារ្យ នឹងនាំមកជូនលោកអ្នកនូវការប្រកួតប្រជែងជាមួយការលេងហ្គេមនៃពន្លឺ និងស្រមោលភ្លើង ហើយទទួលបានបទពិសោធន៍ថ្មីគ្រប់ពេលដែលធ្វើឱ្យបេះដូងលោតញាប់ញ័រ។

កម្រិតហ្គេមនីមួយៗត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញតម្រូវការរបស់អ្នកលេងដែលមានកម្រិតជំនាញផ្សេងៗគ្នា។ មិនថាអ្នកថ្មីថ្មោង ឬអ្នកជំនាញទេ លោកអ្នកអាចរកឃើញភាពរន្ធត់ញាប់ញ័រ និងសប្បាយរីករាយរបស់អ្នកនៅទីនេះ!

ការមើលឃើញ និងការស្តាប់

បទពិសោធន៍បន្ទះក្រឡាលោតLED ដែលទំនើបបំផុត រួមបញ្ចូលគ្នានូវ LED ប្រអប់ភ្លើងបួនជ្រុង និងហ្គេមដ៏អស្ចារ្យ ដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង បង្កើតជាទស្សនីយភាពដែលមើលឃើញ និងសោតទស្សន៍ កម្សាន្តចម្រុះពណ៌។ មិនថាលោកអ្នកជាអ្នកលេងហ្គេមជំនាញ ឬអ្នកលេងធម្មតាទេ Eggy Teamអាចនាំមកជូនលោកអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបាន និងជំរុញអារម្មណ៍របស់លោកអ្នកទាំងអស់គ្នា ព្រមទាំងមានរបៀបលេងហ្គេមជាច្រើនប្រភេទ និងបន្ទះក្រឡាលោតLED ផ្សេងៗគ្នា!

លេងហ្គេមដូចនឹងតារាល្បី រួមបញ្ចូលគ្នាជាមួយការកម្សាន្ត និងការលំហាត់ប្រាណដ៏ល្អឥតខ្ចោះ

តើលោកអ្នកនៅតែមានភាពធុញទ្រាន់អំពីការហាត់ប្រាណមែនទេ? នៅEggy Team លោកអ្នកអាចបែកញើសច្រើនតាមដែលលោកអ្នកចង់បាននៅក្នុងហ្គេមនេះ រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវលំហាត់ប្រាណនិងការកម្សាន្ត រួមទាំងការកែលម្អកម្រិតហាត់ប្រាណរបស់លោកអ្នកតាមរយៈវគ្គហ្គេមដ៏គួរឱ្យអស្ចារ្យមួយនេះ។ មិនថាលោកអ្នកជាអ្នកចូលចិត្តហាត់ប្រាណ គូរស្នេហ៍ដែលស្វែងរកការកម្សាន្តសប្បាយៗ ក្រុមគ្រួសារ ឬTeam Building ទេ កន្លែងនេះអាចបំពេញតម្រូវការរបស់លោកអ្នកបាន។ តើលោកអ្នកសុបិន្តចង់ជួបប្រទះការប្រកួតផ្សងព្រេងប្លែកពីគេនៃពន្លឺ និងស្រមោលភ្លើងចម្រុះពណ៌ទេ? ឥឡូវនេះ ឱកាសបានមកដល់ហើយ!

ប្រម៉ូសិនពិសេសនៃការបើកសម្ពាធដ៏អស្ចារ្យ សូមកុំអោយខកខានឡើយ

ដើម្បីអបអរសាទរការបើកសម្ពោធ Eggy Team! យើងបានរៀបចំការផ្តល់ជូនយ៉ាងពិសេសសម្រាប់លោកអ្នក រីករាយជាមួយការបញ្ចុះតម្លៃ50% សម្រាប់ការបញ្ជាទិញក្នុងហាងផ្ទាល់៖ តម្លៃដើម $12 បញ្ចុះសល់ $6

ការបញ្ចូលទឹកប្រាក់៖

តម្លៃ100$ អាចលេងបាន 14 ដង (7.1$ ក្នុងមួយដង) តម្លៃ200$ អាចលេងបាន 28 ដង (6.2$ ក្នុងមួយដង) តម្លៃ500$ អាចលេងបាន 80 ដង (5.5$ ក្នុងមួយដង)

ចែករំលែកជាមួយមនុស្សជាច្រើន ធ្វើឱ្យមានភាពសប្បាយរីករាយទ្វេដង!

រង្វាន់ នឹងអត្ថប្រយោជន៍

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបញ្ជាទិញសំបុត្ររួច លោកអ្នកនឹងមានឱកាសចូលរួមចាប់ឆ្នោត និងឈ្នះរង្វាន់ដ៏គួរឱ្យភ្ញាក់ផ្អើលមានដូចជា ប័ណ្ណបញ្ចុះតម្លៃ50% ប័ណ្ណលេងដោយឥតគិតថ្លៃ នឹងកាដូផ្សេងៗជាច្រើនទៀត!

ជាមួយគ្នានេះ យើងនឹងកត់ត្រាជារៀងរាល់ខែសម្រាប់អ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន៣នាក់ នឹងទទួលបានកាដូអាថ៌កំបាំង!

សូមរួសរាន់ទាក់ទងមកយើងឥឡូវនេះ ហើយក្លាយជាមនុស្សដំបូងគេដែលទទួលបទពិសោធន៍លេងហ្គេមនេះដូចនឹងតារាល្បី ដែលពេញនិយមទូទាំងប្រទេស!

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ទូរស័ព្ទ៖ 010 661 016

កូដ QR WeChat៖

សូមបញ្ជាក់ថា កម្មវិធីដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 10 ខែកញ្ញា Eggy Teamកំពុងរង់ចាំលោកអ្នក ដើម្បីមកប្រកួតប្រជែង តើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់ការលេងហ្គេមមួយនេះ?

សូមអញ្ជើញមកចូលរួមជាមួយពួកយើង ដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងដ៏អស្ចារ្យ ជាមួយEggy Teamដោយខ្លួនឯង!

អត្ថបទ៖ សេរី មង្គល