មាន​ដឹង​ទេ​ថា ប្រទេស​ឯករាជ្យ​ចំនួន ៥នេះ​អត់​មាន​ព្រលាន​យន្តហោះ​ផ្ទាល់​ខ្លួន​ទេ

  • 2024-09-10 13:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ផ្លូវ​អាកាស​មាន​ភាព​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​ច្រើន​ចំពោះ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​មួយ​ ទៅ ប្រទេស​មួយ​ទៀត​ ឬ ពី​តំបន់​មួយ​ ទៅ តំបន់​មួយ​ទៀត​។ ហេតុ​នេះ​ហើយ​ទើប​ប្រទេស​ភាគ​ច្រើន​មិន​ថា​ធំ​ក្ដី តូច​ក្ដី​ សុទ្ធ​តែ​មាន​អាកាសយានដ្ឋាន​ផ្ទាល់​ខ្លួន​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​យន្តហោះ​ផ្សេង​ៗ។ យ៉ាង​ណា​មិញ​មាន​តែ​ប្រទេស​ទាំង​ ៥​នេះ​ដែល​មិន​មាន​អាកាសយានដ្ឋាន​ផ្ទាល់​ខ្លួន​ និង​ ពឹង​អាស្រ័យ​លើ​ប្រទេស​ជិត​ខាង​។ ប្រទេស​ទាំង​៥​នោះ​មាន​ដូច​ជា​៖

១. បុរី​វ៉ាទីកង់​៖ ដោយ​សារ​តែ​មាន​ទំហំ​តូច​ជាង​គេ​លើ​ពិភពលោក​ និង​ មាន​ចំនួន​ប្រជាជន​តិច​ ទើប​បណ្ដាល​ឲ្យ​វ៉ាទីកង់​មិន​មាន​អាកាសយានដ្ឋាន​ផ្ទាល់​ខ្លួន​ និង​ពឹង​ផ្អែក​លើ​អាកាសយានដ្ឋាន​រដ្ឋធានី​រ៉ូម​ របស់​អ៊ីតាលី​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ជើង​អាកាស។

២. ប្រទេស​សាន់ម៉ារីណូ​ (San Marino)៖ មិន​ខុស​ពី​វ៉ាទីកង់​ដែរ​ ប្រទេស​មាន​ទំហំ​តូច​លេខ ៥នេះ ពឹង​ផ្អែក​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ Federico Fellini របស់​អ៊ីតាលី។

៣. ប្រទេស​ម៉ូណាកូ​៖ ប្រទេស​ក្បែរ​បារាំង​មួយ​នេះ បាន​ពឹង​ផ្អែក​លើ​អាកាសយានដ្ឋាន​ក្រុង​ Nice របស់​បារាំង​។

៤. ប្រទេស​ Liechtenstein៖ ប្រទេស​មួយ​នេះ អាច​ទៅ​ដល់​តាម​រយៈ​ផ្លូវ​អាកាស​បាន​តាម​រយៈ​ការ​ឆ្លង​កាត់​អាកាសយានដ្ឋាន​ប្រទេស​ស្វីស​។

៥. ប្រទេស​អង់ដូរ៉ា​៖ ដោយសារ​តែ​ស្ថិត​តាម​បណ្ដោយ​ជួរ​ភ្នំ ទើប​ប្រទេស​នេះ​មាន​ឧបសគ្គ​ក្នុង​ការ​កសាង​អាកាសយានដ្ឋាន​ផ្ទាល់​ខ្លួន ហើយ​សព្វថ្ងៃ​យើង​អាច​ឆ្លង​ចូល​ប្រទេស​នេះ តាម​រយៈ​អាកាសយានដ្ឋាន​របស់​អេស្ប៉ាញ​ និង​ បារាំង​៕

ប្រភព៖ Rd   ប្រែ​សម្រួល៖ ហ៊ីម រស្មី