ខ្សែការពារ Alaves ​រូប​នេះ​សុំ​អាវ Mbappe ពេល​ចប់​វគ្គ​ទី​១​​ ​ចូល​វគ្គ​ទី​២​​គ្រូ​ប្ដូរ​ចេញ​បាត់

  • 2024-09-25 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​​របស់​ក្រុម​ Alaves កីឡាករ ​​​​Abdelkabirb Abparរបស់​ជម្រើស​ជាតិ​ម៉ារ៉ុក​បាន​ធ្វើ​ការ​សុំ​អាវ​ពី​​​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​ទាំង​ពាក់​កណ្ដាល​ទី​ពោល​គឺ​នៅ​ពេល​បញ្ចប់​វគ្គ​ទី​១ ដែល​ពេល​នោះ Real Madrid កំពុង​នា​មុខ​២​-០​ក្នុង​ការ​ប្រកួត La Liga សប្ដាហ៍​ទី​៧។

​​ក្នុង​ការ​ប្រកួត​ពេញ​៩០នាទី Real Madrid បាន​យកឈ្នះ​ទៅ​លើ Alaves ក្នុង​លទ្ធផល​៣-២ ​ក្រោយ​ពេល​នាំ​មុខ​៣​-០ ក៏​ត្រូវ​បាន​ Alaves តាម​បាន​២​គ្រាប់​វិញ​នៅ​ចុង​វគ្គ​ទី​២​។ ​យ៉ាង​ណា​ក្នុង​ការ​ប្រកួត​នោះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ដោយសារ​តែ​ខ្សែ​ការពារ ​​​​Abdelkabirb Abpar បាន​ធ្វើ​ការ​សុំ​អាវ​ពី Mbappe ​នៅ​​ពេល​ចប់​វគ្គ​ទី​១ ហើយ​ក្រោយ​មក​ចូល​ដល់​វគ្គ​ទី​២​គេ​ក៏​ត្រូវ​បាន​គ្រូ​បង្វឹក​ប្ដូរ​ចេញ​​បាត់​ដោយ​ដាក់​ជំនួស​មក​វិញ​ដោយ​​ខ្សែការពារ Jon Guridi Aldalur វិញ​។

​​​​​Abdelkabirb Abpar ជា​ខ្សែ​ការពារ​ឆ្នើម​របស់ Alaves ដែល​​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​នា​រដូវ​កាល​នេះ​ បើ​គិត​ទៅ​ក្នុង​ការ​​ប្រកួត​៧​លើក​របស់ Alaves នៅ La Liga ចាប់ផ្ដើម​រដូវ​កាល​នេះ​គេ​សុទ្ធ​តែ​បាន​បង្ហាញ​ខ្លួន​ទាំង​អស់​។ បច្ចុប្បន្ន​នេះ​គេ​មាន​វ័យ​២៥​ឆ្នាំ​ហើយ និង​ចូល​លេង​បាន​៦២​ប្រកួត​ឲ្យ Alaves ក្រោយ​ពេល​​ប្រម៉ូត​ខ្លួន​ឡើង​​ពី​ឈុត​ B របស់​ Alaves មក​កាន់​ឈុត​ A កាល​ពី​ឆ្នាំ​២០២១​៕​​

Daro Ly