គ្រូ​ Barca មើល​ឃើញ​ពី​ទម្រង់​លេង​របស់​ Raphinha

  • 2024-09-23 13:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Hansi Flick គ្រូបង្គោល​ក្លឹប​ Barcelona បាន​មើល​ឃើញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​ ខ្សែប្រយុទ្ធ​ Raphinha បើ​យោង​ការ​លើក​ឡើង​របស់​លោក​ក្នុង​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Flick បាន​និយាយ​ថា​៖" តាំង​ពី​ថ្ងៃ​ ដែល​ខ្ញុំ​មក​ដឹក​នាំ​ក្លឹប​នេះ​ដំបូង​ ខ្ញុំ​ឃើញ​ Raphinha ជា​កីឡាករ​ ដែល​ខិត​ខំ​គ្រប់យ៉ាង​ឲ្យ​ Barca។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ចូល​រួម​ជួយ​របស់​គេ​ណាស់​ "។

ចំពោះ​ Raphinha វិញ​ក៏​ធ្លាប់​បាន​និយាយ​ជាក់​ស្ដែង​ថា​ គេ​ពេញ​ចិត្ត​នឹង​ Barca ខ្លាំង​ព្រោះ​តែ​ក្លឹប​នេះ​ជា​ក្លឹប​ដែល​គេ​ចង់​លេង​តាំង​ពី​តូច​មក​។ ជា​ពិសេស​កាល​ពី​ម្សិលមិញ​នេះ​ គេ​បាន​តួនាទី​ជា​ប្រធាន​ក្រុម​ដែល​ធ្វើ​ឲ្យ​គេ​មោទនភាព​មែន​ទែន​។

ក្រោម​តួនាទី​ជា​ប្រធាន​ក្រុម​នេះ​គេ​ក៏​បាន​ជួយ​ឲ្យ​ Barca ឈ្នះ​ Villareal ក្របខ័ណ្ឌ​ La Liga លទ្ធផល​ ៥-១ ផង​ដែរ​៕

អត្ថបទ៖ សេរី មង្គល