Pep ៖ Arsenal ​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​យើង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុ​ង​ក្រោយ​នេះ​

  • 2024-09-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សប្ដាហ៍​ទី​៥​ក្នុង​ក្រប​ខណ្ឌ​ English Premier League ​រវាង Manchester City និង Arsenal ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​២-២ ​នៅ​លើ​ទឹក​ដី Etihad Stadium របស់​ក្រុម​មេឃខៀវ។ ក្រោយ​ការ​ប្រកួត​​​បាន​បញ្ចប់ Pep Guardiola ​បាន​និយាយ​ថា Arseanal ​ចង់​លួច Premier League ​ពី​ Manchester City​។ ​ ​​

អ្នក​ចាត់​ការ​របស់​មេឃខៀវ​រូប​នេះ​បាន​លើក​​ឡើង​ថា គ្រប់​គ្នា​នៅ​​ Man City ពិត​ជា​ដឹង​ច្បាស់​ថា​ Arsenal ពេល​នេះ​ជា​គូ​ប្រជែង​​ដ៏​សំខាន់​​។ «​យើង​ហាក់​ដូច​ជា​កំពុង​ប្រយុទ្ធ​ជាមួយ​​ក្រុម​ដែល​​មាន​ឆន្ទៈ​ចង់​ឆក់​យក​ EPL ពី​យើងពួក​​កាល​ពី​រដូវ​កាលមុន​ចឹង»​​។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី John Stone តាម​ស្នើ​នៅ​ចុង​ម៉ោង​​នាទីទី​៩០+៨​។

«ពួក​គេ​ (Arsenal) ជា​គូ​ប្រជែង​ដ៏​ធំ​របស់​យើង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​​ចុង​ក្រោយ​នេះ​។ ពួក​គេ​មាន​ចំណុច​ពិសេស​ ហើយ​យើង​ក៏​ដឹង​ដែរ​ ពួក​គេ​បាន​ធ្វើ​​រឿង​ល្អ​​ជា​ច្រើន​​ក្នុង​ទីលា​ន​សម្រាប់​ក្រុម​របស់​ពួក​គេ​។ ពួក​គេ​ជា​​​​ផ្នែក​មួយ​ក្នុង​ការ​បង្អាក់​ដំណើរ​របស់​យើង​ក្នុង​ការ​ឈ្នះ​ជើងឯក​។ ពិត​ណាត់​យើង​ដឹង​​ពួក​គេ​មាន​ធនធាន​ល្អ​ជា​ច្រើន​ វា​ខុស​ពី Manchester United និង Chelsea ​ដែល​ខំ​ចាយ​លុយ​យ៉ាង​ច្រើន​ ប៉ុន្តែ​នៅ​តែ​​មិន​ទាន់​ស្វែង​រក​ចំណុច​ពិសេស​ណា​មួយ​ដែល​ពួកគេ​ចង់បាន​ឃើញ​នៅ​ឡើយ​»។​ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់ Pep ។

​សូម​បញ្ជាក់​ថា​បន្ទាប់​ពី​ស្មើ​គ្នា ២-២ ក្នុង​៥​ប្រកួត​នេះ​ Manchester City នៅ​តែ​ឈរ​នៅលេខ​១​​ជា​បណ្ដោះ​អាសន្ន​ដដែល​ ខណៈ​ដែល Arsenal ស្ថិត​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង English Premier League ៕ ​​

ប្រភព៖ PhoneArena   Daro Ly