មកស្គាល់ប្រទេស ដែល​បាន​បង្ហោះ​ផ្កាយរណប​ទៅ​ក្រៅ​ផែនដី មុនគេបំផុត

  • 2024-09-23 12:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាព​សូវៀត​បាន​បង្ហោះ​យាន​ Sputnix I ទៅ​កាន់​អវកាស​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា​ ឆ្នាំ​១៩៥៧។ យាន​មួយ​នេះ មាន​អង្កត់ផ្ចិត​ ៥៨​ សង់ទីម៉ែត្រ​ ទម្ងន់ ៨៣.៦​គីឡូក្រាម ហើយ​បាន​ប្រើ​ពេល​ ៩៨​នាទី​ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​គន្លង​របស់​ផែនដី​។

ការ​បង្ហោះ​ផ្កាយរណប​សិប្បនិម្មិត​មួយ​នេះ បាន​ធ្វើ​ឲ្យ​កើត​មាន​ទៅ​ជា​ការ​អភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា យោធា និង​ ប្រព័ន្ធ​នយោបាយ​ថ្មី​។ ម្យ៉ាង​ទៀត​ វា​ក៏​បង្ក​ឲ្យ​កើត​មាន​នូវ​ព្រឹត្តិការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា​ ការ​ប្រកួត​ប្រជែង​អវកាស​ (Space Race) រវាង​សហភាព​សូវៀត​ និង​ សហរដ្ឋអាមេរិក។

Sputnix I បាន​ផ្លាស់ប្ដូរ​គ្រប់យ៉ាង​ដោយ​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ចំណេះដឹង​ផ្នែក​អវកាស​។ ក្រៅ​ពី​នេះ ប្រទេស​ជា​ច្រើន​មាន​ក្ដី​ព្រួយ​បារម្ភ​ថា​ សូវៀត​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក្នុង​ការ​បម្លែង​ឲ្យ​ទៅ​ជា​ការ​បង្ហោះ​កាំជ្រួច​មីស៊ីល​បាលីស្ទិក (Ballisitc) ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ពី​អឺរ៉ុប​ ទៅ កាន់​សហរដ្ឋអាមេរិក។

យាន​មួយ​នេះ​ដែរ​ ក៏​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​បង្ហោះ​យាន​ផ្សេង​ៗ​ក្នុង​ពិភពលោក​រហូត​ដល់​ពេល​បច្ចុប្បន្ន៕

ប្រភព៖ NASA   អត្ថបទ៖ សេរី មង្គល