Raphael Varane សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​បាល់ទាត់​​ហើយ​

  • 2024-09-25 09:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ខ្សែការពារ​​​​​ Manchester united និង Real Madrid បាន​សម្រេច​ចិត្ត​ចូលនិវត្តន៍​ពី​បាល់ទាត់​ហើយ​ក្នុង​វ័យ៣១​​ឆ្នាំ​។

​កាល​ពី​ដើម​រដូវ​កាល​​បាន​ដឹង​ Raphael Varane ​បាន​សម្រេច​ចាក​ចេញ​ពី​បិសាច​ក្រហម​ Manchester united ទៅ​ចូលរួម​ជាមួយ​ Como លីគ​កំពូល​អ៊ីតាលី​​ក្នុង​កុង​ត្រា​១​រដូវ​កាល។ ​គិត​មក​ដល់​ពេល​នេះ​លីគ​​កំពូល​អ៊ីតាលី​បាន​ដំណើរ​​ប្រកួត​ដល់​សប្ដាហ៍​ទី​៥​ហើយ ប៉ុន្តែ​គេ​មិនទាន់​ឃើញ Varane ចូលលេង​​ឲ្យ​ក្លឹប​ថ្មី​របស់​ខ្លួន​​ទេ​ដោយ​សារ​តែ​បញ្ហា​របួស​​។

​រហូត​មក​ដល់​ថ្ងៃ​ទី​​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ​​អតីត​ខ្សែការពារ​ជម្រើសជាតិ​បារាំង​រូប​នេះ​​​បាន​ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​។ ការ​ជជែក​​ស្ដី​ពី​ការ​បញ្ចប់​​កុង​ត្រា​ជាមួយ Como ​ខ្សែការពារ​រូប​នេះ​បាន​​ធ្វើ​វា​រួចរាល់៕ ​​

Daro Ly

អត្ថបទពេញនិយម
អត្ថបទថ្មី