មានដឹងទេថា​ប្រទេសអាស៊ានមួយ ដែលស្ដេចគ្រងរាជ្យមានអាណត្តិតែ៥ឆ្នាំ

  • 2024-09-25 11:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ពិភពលោក​យើង របប​រាជានិយម​​មាន​នៅ​សល់​ក្នុង​ប្រទេស​មួយ​ចំនួន។ លក្ខណៈសម្បត្តិ​នៃ​របប​រាជានិយម​នៃ​ប្រទេស​នីមួយ​ៗ​មាន​ភាព​ខុសៗ​គ្នា ដោយខ្លះ​ជា​របប​រាជានិយម​បន្ត​ត្រកូល ដែល​ការ​បន្ត​វេន​នេះ​ខ្លះ​យក​តែ​កូនប្រុស ហើយ​ខ្លះ​ទៀត​ក៏​ទទួល​យក​កូនស្រី។ របប​រាជានិយម​ខ្លះ​ទៀតមាន​របៀបរបប​ជា​ការ​បោះឆ្នោត ដែល​ជ្រើសរើស​បេក្ខភាព​ពី​ខ្សែរាជវង្ស​ដូច​ស្ដេច​ខ្មែរ​បច្ចុប្បន្ន​នេះ​ដែរ។

ស្ដេចស៊ុលតង់​ម៉ាឡេស៊ី ព្រះចៅស៊ុលតង់​អ៊ីប្រាហ៊ីម

ភាគ​ច្រើន​តែងតែ​យល់​ថា ព្រះមហាក្សត្រ​នៅ​ប្រទេស​ភាគ​ច្រើន​ ច្រើន​តែ​គ្រងរាជ្យ​សម្បត្តិ និង​កាន់​តំណែង​ជា​ប្រមុខរដ្ឋ​អស់​មួយ​ជីវិត។

យ៉ាងណាមិញ​ មាន​ប្រទេស​អាស៊ានតែ​មួយ ដែល​មាន​ស្ដេច​គ្រងរាជ្យ​មាន​អាណត្តិ​តែ ៥ឆ្នាំ​។ ប្រទេស​នោះ​គឺ ប្រទេស​ម៉ាឡេស៊ី។

នៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ម៉ាឡេស៊ី ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ជា​រដ្ឋ​សហព័ន្ធ និង​ជា​ប្រទេស​រាជានិយមអាស្រ័យ​ធម្មនុញ្ញ។ រាជានិយម​ប្រទេស​នេះ​ដឹកនាំ​ដោយ​រាជវង្ស​ ៩ត្រកូល ដែល​ដឹកនាំ​រដ្ឋ​ទាំង៩ នៅ​ម៉ាឡេស៊ី។

រាជវាំងស៊ុលតង់ម៉ាឡេស៊ី

ស្ដេច​ម៉ាឡេស៊ី​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ក្សត្រ​នៃ​រដ្ឋ​នីមួយៗ ហើយ​មាន​អាណត្តិ៥ឆ្នាំ។ នៅ​តាម​ច្បាប់​ ការ​ជ្រើសរើស​នេះ​ធ្វើ​ឡើង​តាម​ការ​បោះឆ្នោត តែ​តាម​ការ​ជាក់ស្ដែង ការ​ជ្រើសរើស​នេះ​កើត​ចេញ​ពី​ការ​ដាក់​វេន​គ្នា៕

ប្រភព៖ Reuters   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម