គ្រូ​ Man City នឹង​មិន​ចំណាយ​កម្លាំង​ដើម្បី​ពានខារ៉ាបាវនោះ​ទេ

  • 2024-09-25 12:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នកចាត់ការក្លឹប​ Manchester City ថា លោក​នឹង​ចំណាយពេល ដើម្បី​យក​ពាន​ខារ៉ាបាវ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ ក្រោយ​ពី​ក្លឹប​មេឃខៀវ​ឈ្នះក្លឹប Watford នៅ​ក្នុង​ក្របខ័ណ្ឌ​ពានខារ៉ាបាវ ឬ ពាន​លីគបាល់ទាត់​អង់គ្លេស English Football League (EFL) ក្នុង​លទ្ធផល ២ ទល់​នឹង ១។

លោក Guardiola បាន​លើកឡើង​ថា៖ «នៅ​វគ្គ​បន្ទាប់ ខ្ញុំ​ប្រកាស​ជូន​អស់​លោក​ លោក​ស្រី​ អ្នកនាង​ កញ្ញា​ថា ខ្ញុំ​នឹង​ប្រើក្រុម​លំដាប់​ទី២»។

«យើង​នឹង​មិន​ចំណាយ​កម្លាំង​អត់​ប្រយោជន៍​លើ​ពាន​នេះ​ទេ»។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក។

ពាន​ខារ៉ាបាវ​ ឬ League Cup ជា​ពាន​ដែល​រៀបចំ​ដោយ​ស្ថាប័ន​លីគ​បាល់ទាត់​អង់គ្លេស ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​លីគ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ។ ពាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៦០ ដោយ​មាន​ ៩២ក្រុម​ចូល​រួម។

តាំង​ពី​ពាន​នេះ​បង្កើត​ឡើង​មក ក្លឹប​ហង្សក្រហម​ Liverpool បាន​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ ដោយ​ឈ្នះ​រហូត​ដល់​ទៅ ១០ដង ចំណែក​ឯ Manchester City វិញឈ្នះ ៨ដង តែ​៥ដង​ចុង​ក្រោយ​គឺ​ឈ្នះ​ក្រោយ​រជ្ជកាល​របស់លោក Pep៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម