បទ 'apt.' របស់ Bruno Mars និង Rosé ក្នុងក្រុម BLACKPINK បានជាប់ចំណាត់ថ្នាក់កំពូល និងបំបែកកំណត់ត្រាថ្មី

  • 2024-10-24 05:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rosé ដេលជាសមាជិកក្រុម BLACKPINK បានត្រលប់មកវិញជាមួយនឹងបទចម្រៀងចុងក្រោយរបស់នាងគឺ Apt. ដែលជាការសហការជាមួយ Bruno Mars ។ បទចម្រៀង*Apt.*ចេញនៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2024 ហើយជាបទនាំមុខគេពីអាល់ប៊ុមទោលដំបូងរបស់នាងគឺ Rosie។ ចាប់តាំងពីការចេញផ្សាយរបស់ខ្លួន Apt. បានក្លាយជាការចាប់អារម្មណ៍ជាសកល ដោយមានការស្ទ្រីមជាង 100 លានដង និងឈរនៅលើកំពូលតារាងក្នុង 51 ប្រទេស រួមទាំងអូស្ត្រាលី បារាំង និងហ្វីលីពីន។

វីដេអូចម្រៀងរបស់បទចម្រៀងនេះក៏បានធ្វើឲ្យកក្រើកផងដែរ ដោយទទួលបានអ្នកចូលមើល YouTube ជាង 65 លានដង និងបង្កើតកំណត់ត្រាជាបទចម្រៀងដែលលឿនបំផុតដែលឈានដល់ 10 លានដងក្នុងឆ្នាំ 2024។ នៅប្រទេសកូរ៉េ Apt. ទទួលបាន Rosé Perfect All Kill (PAK) ជាលើកដំបូងរបស់នាង។ នៅលើ Spotify,Apt. ក៏សម្រេចបាននូវការចេញលក់ដ៏ធំបំផុតប្រចាំឆ្នាំ ដោយមានជាង 21 លានដងផងដែរ។

ចំណងជើងបទចម្រៀង Apt. ត្រូវបានបំផុសគំនិតដោយ Drinking Game របស់កូរ៉េ។ Rosé បានពណ៌នាអំពីអាល់ប៊ុមដែលនឹងចេញថ្មីរបស់នាងដែលមានចំណងជើងថា Rosie ដែលនិយាយពីសាច់រឿង ជិវិត ផ្ទាល់ខ្លួនដោយ​នាងនិយាយថា "ខ្ញុំបានបញ្ចូលបេះដូងរបស់ខ្ញុំទៅក្នុងរឿងនេះ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងមានអារម្មណ៍ស្និទ្ធស្នាលជាមួយខ្ញុំតាមរយៈបទចម្រៀងទាំងនេះ"។

អត្ថបទ៖ Tan Dalya