កោះតូចមួយនៅប្រទេសអាស៊ាននេះ មានចំនួនប្រជាជនច្រើនជាងរុស្ស៊ីមួយប្រទេស
- 2024-10-24 06:21:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះតូចមួយនៅប្រទេសអាស៊ាននេះ មានចំនួនប្រជាជនច្រើនជាងរុស្ស៊ីមួយប្រទេស
ចន្លោះមិនឃើញ
គ្រាន់តែកោះតូចមួយនៅ តំបន់អាស៊ីអាគ្នេយ៍មានប្រជាជនច្រើនជាងប្រទេសរុស្ស៊ីទៀតផង។ កោះនោះគឺ កោះជ្វា (Java) ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
កោះនេះដែរមានទំហំប្រមាណ ១២ម៉ឺនគីឡូម៉ែត្រក្រឡា ពោលគឺតូចជាងទឹកដីស្រុកខ្មែរទៀតផង ប៉ុន្តែមានប្រជាជនរហូតដល់ទៅ ១៥១លាននាក់ នៅក្នុងឆ្នាំ២០២០។ ចំនួនប្រជាជននៅកោះនេះមានច្រើនជាងប្រជាជននៃប្រទេសរុស្ស៊ីទាំងមូល ដោយប្រទេសធំជាងគេលើលោកមួយនេះមានប្រជាជនប្រមាណ ១៤៥លាននាក់។
តាមពិតទៅ ចំនួនប្រជាជននៅកោះនេះតែមួយទេ ច្រើនជាងចំនួនប្រជាជនប្រទេសទាំង ៩នៅតំបន់អាស៊ាន។
នៅឥណ្ឌូនេស៊ី មានប្រជាជនសរុបទាំងអស់ ២៧៥លាននាក់ ដោយក្នុងនោះប្រជាជនច្រើនជាងគេនៅកោះជ្វា ហើយបន្តមកទៀតនៅកោះស៊ូម៉ាត្រា ដែលមានចំនួនប្រជាជនប្រមាណ ៦០លាននាក់។ នៅអាស៊ាន ប្រទេសដែលមានប្រជាជនច្រើនបន្ទាប់ពីឥណ្ឌូនេស៊ីគឺ ហ្វីលីពីន ដែលមានប្រជាជនចំនួន ១១៧លាននាក់ ហើយបន្ទាប់ទៀតគឺ វៀតណាម ដែលមានប្រជាជន ៩៨លាននាក់។
កោះជ្វាជាទីតាំងកណ្ដាលរបស់ប្រទេសឥណ្ឌូណេស៊ី ដោយរដ្ឋធានីហ្សាការតា ក៏ដូចជាទីក្រុងសេដ្ឋកិច្ច និងអរិយធម៌ផ្សេងៗរបស់ឥណ្ឌូណេស៊ី សុទ្ធតែនៅក្នុងកោះនេះទាំងអស់៕