ប្រទេសទាំង៤ នេះមានបុណ្យឯករាជ្យនៅថ្ងៃទី ១ មករា
- 2024-10-24 07:47:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសទាំង៤ នេះមានបុណ្យឯករាជ្យនៅថ្ងៃទី ១ មករា
ចន្លោះមិនឃើញ
ជាមួយការឈានចូលមកដល់នូវខែថ្មី ខែមករា នាថ្ងៃនេះ តោះមកស្គាល់បណ្ដាប្រទេសចំនួន ៤ ដែលទទួលបានឯករាជ្យ ចំថ្ងៃដំបូងនៃឆ្នាំ មានដូចតទៅ៖
១.ប្រទេសហៃទី៖ នៅថ្ងៃទី ១ មករា ឆ្នាំ ១៨០៤ ប្រទេសតំបន់អាមេរិកកណ្ដាលមួយនេះ បានប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់បារាំង។
២.ប្រទេសស៊ូដង់៖ នៅថ្ងៃទី ១ មករា ឆ្នាំ ១៩៥៦ ប្រទេសអាហ្វ្រិកមួយនេះ បានទទួលឯករាជ្យពីចក្រភពអង់គ្លេស។
៣.ប្រទេស Samoa ខាងលិច៖ នៅថ្ងៃទី១ មករា ឆ្នាំ ១៩៦២ ប្រទេសតំបន់ប៉ាស៊ីហ្វិកមួយនេះ បានទទួលបានឯករាជ្យពេញលេញពីប្រទេសនូវែលហ្សេឡង់។ ឆ្នាំនេះជាខួបទី ៥៦ ហើយសម្រាប់ប្រទេសមួយនេះ។
៤.ប្រទេសប្រ៊ុយណេ៖ ប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះបានទទួលឯករាជ្យ នៅថ្ងៃទី ១ មករា ឆ្នាំ ១៩៨៤ ពីចក្រភពអង់គ្លេស៕