ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ទទួលបានសិទ្ធិនាំចូល និង ចែកចាយ រថយន្តទំនើបអគ្គិសនី ម៉ាក AION & ម៉ាក HYPECT និង គ្រឿងបន្លាស់ មកក្នុងទីផ្សារប្រទេសកម្ពុជា

  • 2025-02-08 08:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានប្រកាស អំពីការទទួលសិទ្ធិនាំចូល និង ចែកចាយ រថយន្តទំនើបអគ្គិសនី ម៉ាក AION និង ម៉ាក HYPECT និង គ្រឿងបន្លាស់ មកក្នុងទីផ្សារប្រទេសកម្ពុជា។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ភ្ញៀវកិត្តិយសជាច្រើនរូប។

គួរឱ្យដឹងថា ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បាន ទទួលសិទ្ធិនាំចូល និង ចែកចាយ រថយន្តទំនើបអគ្គិសនី ម៉ាក AION និង ម៉ាក HYPECT និង គ្រឿងបន្លាស់ មកក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់អតិថិជន ការចែកចាយផ្តាច់មុខផ្តល់ នូវការការពារ និង អត្ថប្រយោជន៍ច្រើនដូចជា៖

  1. សុវត្ថិភាព និងការជឿជាក់:
  • អតិថិជនអាចទុកចិត្តក្រុមហ៊ុនបាន ក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលមានគុណភាព និងសុវត្ថិភាព។

  • ផលិតផលទាំងអស់ (រថយន្ត និងផ្នែកបន្លាស់) ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹងដើម្បីធានាថាអតិថិជនទទួលបានតែផលិតផលពិតដែលចេញពីផរោងចក្រដែលជា Version Global សម្រាប់តំបន់អាស៊ីនប៉ាស៊ីភិច។

  1. ការធានារយៈពេលវែង:
  • ការចែកចាយផ្តាច់មុខផ្តល់អត្ថប្រយោជន៍ ដល់អ្នកប្រើប្រាស់ទទួលបាន ការធានាទៅលើផលិតផល និងសេវាកម្ម បានរយៈពេលវែង។
  1. ការប្រកួតប្រជែងក្នុងការទទួលបានព័ត៌មាន:
  • អតិថិជនអាចទទួលបានព័ត៌មានថ្មីៗ និងពីផលិតផលថ្មីៗ ហើយអាចធ្វើការគេសាកល្បងផលិតផលបានមុនគេ (សិទ្ធិពិសេស) ឬក៏អាចធ្វើការវៃដូររថយន្តចាស់យករថយន្តថ្មីបានកាន់តែងាយជាមួយក្រុមហ៊ុន។

ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានមើលឃើញពីអត្ថប្រយោជន៍ជារួមសម្រាប់សេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋ រួមទាំងបរិស្ថានផងដែរ ហើយនេះក៏ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៤១.៧% នៅក្នុងឆ្នាំ២០៣០ រួមជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែង ដែលដាក់ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីអោយបាន ៤០% នៃរថយន្តដែលប្រើប្រាស់ឥន្ធនៈ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០៥០។

ហើយក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានទៅសិក្សានៅរោងចក្រផ្ទាល់ នាប្រទេសចិន ដោយឃើញថា រថយន្តអគ្គិសនី ជារថយន្តបែបអនាគត សន្សំសំចៃបានច្រើន បានផ្តល់នូវភាពងាយស្រួលទៅកាន់អ្នកប្រើប្រាស់ គុណភាពផលិតផល មានស្តង់ដារមាត្រដ្ឋានផលិតច្បាស់លាស់ ស្របតាមស្តង់ដារពិភពលោក។ មួយវិញទៀតក្រុមហ៊ុន GAC AION NEW ENERGY CO., LTD ជាក្រុមហ៊ុនបទសម្ពន្ត័ GAC GROUP ដែលជាក្រុមហ៊ុនយក្ស មានបទពិសោធន៏ក្នុងវិស័យផលិតរថយន្ត តាំងឆ្នាំ ១៩៥៤ មានមន្ទីពិសោធន៏ខ្លួនឯង គ្រប់គ្រឿងបង្គំទាំងអស់ សុទ្ធតែផលិតដោយខ្លួនឯង ១០០% ហើយទទួលការគាំទ្រទាំងស្រុង ពីរដ្ឋាភិបាលចិនមកលើរោងចក្រផលិតរថយន្ត AION តែមួយគត់ ក្នុងប្រទេសចិន។

មូលហេតុនេះហើយទើបបាន ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក សម្រេចចិត្តនាំចូលរថយន្តទំនើបអគ្គិសនីម៉ាក AION និង ម៉ាក HYPECT មកក្នុងទីផ្សារប្រទេសកម្ពុជា។   គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មានការធានាទៅតាមម៉ាក និងម៉ូដែលផ្សេងៗពីគ្នាដូចជា៖

  1. រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល ES និងរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល Y PLUS, Y PLUS PREMIUM ឬ Y PLUS PREMIUM APP មានការធានា រយៈពេល ៨ឆ្នាំ និង២០មឺុនគីឡូ។

  2. រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល v PREMIUM ឬ V LUXURY មានការធានា រយៈពេល ៨ឆ្នាំ និង២4មឺុនគីឡូ។

  3. រថយន្តទំនើបអគ្គិសនីម៉ាក HYPECT ម៉ូដែល HT PREMIUM ឬ HT LUXURY មានការធានា រយៈពេល ពេញមួយជីវិត។

សម្រាប់ការធានារយៈពេលពេញមួយជីវិតសម្រាប់រថយន្តទំនើបអគ្គិសនី ម៉ាក HYPECT HT មានលក្ខខណ្ឌដូចជា៖

  1. លក្ខខណ្ឌការធានារយៈពេលពេញមួយជីវិត:

    1. លក្ខខណ្ឌធានាពេញមួយជីវិត៖ ដោយពាក្យ "មួយជីវិត" ការធានាមានប្រសិទ្ធភាពរហូតបានសម្រាប់តែម្ចាស់មួយប៉ុណ្ណោះ ដែលបានធ្វើការទិញផ្ទាល់ពីក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ដោយទទួលបានកាតការធានាផ្ទាល់ចេញពីក្រុមហ៊ុន ហើយរថយន្តប្រើប្រាស់ក្នុងគោលបំណងសម្រាប់ជាលក្ខណៈគ្រួសារ គ្មានការប្រើប្រាស់ជាការរកស៊ីបែបពាណិជ្ជកម្ម ធ្វើការផ្ទេរទៅឱ្យម្ចាស់ថ្មី ឬលក់បន្តបាននោះទេ។
  2. ការធានាទៅលើប្រព័នអគ្គីសនីតង់ស្យុងខ្ពស់ (HIGH VOLTAGE SYSTEM) ដែលមានដូចជា៖ ម៉ូទ័រ អាគុយ ឬ BOARD បញ្ជារ ECU ដែលជាខួរក្បាលបញ្ជារទៅលើរថយន្តអគ្គិសនី គឺមានការធានា “ពេញមួយជីវិត”។

  3. ការធានាលើតួរថយន្ត៖ មានការធានា ៨ឆ្នាំ ឬ ១៦មឺុនគីឡូម៉ែត។

  4. ការធានាលើទ្វារស្លាប៖ សោរស្រូបអគ្គីសនី, កៅស៊ូការពារគៀប, បូមទប់ជំនួយ, កញ្ចក់ទ្វារ, ផ្ទាំងទ្វារខាងក្រៅ និងផ្ទាំងទ្វារខាងក្នុងមានការធានា ៨ឆ្នាំ ឬ ២៤មឺុនគីឡូម៉ែត។

  5. ការធានាលើគ្រឿងបន្លាស់ងាយខូច៖

 តម្រងម៉ាស៊ីនត្រជាក់ ស្បែកហ្វ្រាំ អំពូលភ្លើង និងផ្លិតទឹក មានការធានាត្រឹមតែ ៦ខែ ឬ ១មឺុនគីឡូម៉ែត។

 អាគុយដេរ12V និងសំបកកង់រថយន្ត មានការធានាត្រឹមតែ ១ឆ្នាំ ឬ ២មឺុនគីឡូម៉ែត។

  1. លក្ខខណ្ឌលក់បន្តមានការធានា៖ ម្ចាស់ទី១ដែលបានធ្វើការទិញផ្ទាល់ពីក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានធ្វើគ្រប់លក្ខខណ្ឌ គឺមានសិទ្ធិលក់បន្តរ និងកាត់ឈ្មោះទៅម្ចាស់ទី២ (ម្ចាស់ទី១ចេញថ្លៃឯកសារ និងថ្លៃកាត់ឈ្មោះ) ហើយក្រុមហ៊ុននឹងធ្វើការធានាបន្តជូនបន្តទៅម្ចាស់ទី២ក្រោយការដំណើរការរួចរាល់ 3ថ្ងៃ ហើយការធានារយៈពេល៨ឆ្នាំ ឬ ២០មឺុនគីឡូមែ៉ត។

  2. លក្ខខណ្ឌការធានា: នៅក្នុងការធានានេះ, ប្រសិនបើមានបញ្ហាមួយណាដែលកើតឡើងពាក់ព័ន្ធនឹងម៉ូទ័រ អាគុយ ឬ Board បញ្ជារ ECU (ECU គឺជាខួរក្បាលបញ្ជារទៅលើរថយន្តអគ្គិសនី) អតិថិជនទទួលការជួសជុល ឬ ប្តូរថ្មី ដោយមិនតម្រូវអោយបង់ប្រាក់បន្ថែម។

  3. ការជួសជុលក្រៅការធានា:

  1. ប្រសិនបើអតិថិជនយករថយន្តទៅជុសជុលនៅក្រៅពីក្រុមហ៊ុន ឬ ដៃគូសហការរបស់ក្រុមហ៊ុន ក្នុងករណីមានបញ្ហាកើតឡើងពាក់ព័ន្ធនឹងម៉ូទ័រ អាគុយ ឬ Board បញ្ជារ ECU (ECU គឺជាខួរក្បាលបញ្ជារទៅលើរថយន្តអគ្គិសនី) ក្រុមហ៊ុននឹងធ្វើការបញ្ឈប់លើការធានា។

  2. ក្រុមហ៊ុននៅតែទទួលជុសជុលជូនអតិថិជន តែតម្រូវអោយបង់ប្រាក់បន្ថែមសម្រាប់ការជួសជុលទៅលើការខូច ជាមួយថ្លៃគ្រឿងបន្លាស់ក្នុងករណីជាក់ស្តែង។

  3. ប្រសិនបើក្រុមហ៊ុនរកឃើញថាអតិថិជនមិនបានមកតាមការណាត់សម្រាប់សេវាកម្មជាង ឬ ដោយសារតែការប្រើប្រាស់មិនត្រឹមត្រូវ ក្នុងអំឡុងពេលធានា អតិថិជនតម្រូវអោយបង់ប្រាក់បន្ថែមសម្រាប់ការជួសជុលទៅលើការខូច ជាមួយថ្លៃគ្រឿងបន្លាស់ក្នុងករណីជាក់ស្តែង។

  1. ការជួសជុលឥតគិតថ្លៃ: General Check Up មានរយៈពេល ៣ឆ្នាំ ឬ ៥មឺុនគីឡូម៉ែត្រ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GAC AION NEW ENERGY CO., LTD. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដើម្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍ ផលិត និងលក់រថយន្តអគ្គិសនី (EVs)។ ក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនបទសម្ពន្ត័របស់ GAC Group ដែលមានឈ្មោះល្បីនៅប្រទេសចិន និងជាក្រុមហ៊ុនយក្ស ដែលមានមន្ទីពោសោធន៏ផ្ទាល់ខ្លួន ផលិតគ្រឿងបង្គំ និងអាគុយខ្លួនឯង១០០%។

ក្នុងគោលបំណងពង្រីកទីផ្សាររថយន្តអគ្គិសនីទាំងនៅចិន និងទូទាំងពិភពលោក ក្រុមហ៊ុន GAC AION បានផលិតផលរថយន្តអគ្គិសនី ដែលផ្តោតសំខាន់លើភាពឆ្លាតវៃ បច្ចេកវិទ្យាទំនើបចុងក្រោយ AI គុណភាព និងសុវត្តិភាព ទើបធ្វើអោយក្រុមហ៊ុន GAC AION មានការលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីក្នុងប្រទេសចិន និងទូទាំងពិភពលោក។ លើសពីនេះទៅទៀតក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ហើយរថយន្តនេះគឺតំណាងអោយមុខមាត់របស់ប្រទេសចិន។

សម្រាប់ការចរាចណ៍ដោយគ្មានការអនុញ្ញាត លើម៉ាករថយន្តអគិ្គសនី AION | HYPECT នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន នឹងធ្វើចំនាត់ការ ទៅតាមនិតិវិធីច្បាប់ នៃប្រទេសកម្ពុជា សម្រាប់ហាង ឬ ការ៉ាសណា ដែលមិនមែនជាដៃគូ របស់ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

អត្ថបទថ្មី