ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
- 2025-02-13 03:52:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
ចន្លោះមិនឃើញ
សូមស្វាគមន៍ទូរស័ព្ទថតក្នុងទឹកដំបូងគេនៅក្នុងប្រទេសកម្ពុជា ! កាលពីថ្ងៃទី12 ខែកុម្ភៈ 2025 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno13 Series 5G ជាមួយមុខងារថតក្នុងទឹក (IP69) ព្រមទាំងបំពាក់ដោយ AI Editor ជាច្រើនប្រចាំឆ្នាំ 2025 ។
ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា និងទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO ព្រមទាំងវត្តមានតារាប្រុសស្រីល្បីៗជាច្រើនរូបញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។
OPPO បានបើកបង្ហាញស្មាតហ្វូនស៊េរីទំនើប Reno13 Series រហូតដល់ទៅ 3 ម៉ូដែលរួមមាន ៖ Reno13 F | Reno13 5G | Reno13 Pro 5G សុទ្ធតែជាទូរស័ព្ទដែលមានសមត្ថភាពអាចថតរូបក្នុងទឹកបាន ជាមួយបច្ចេកវិទ្យាការពារទឹកកម្រិត IP69 ធន់នឹងទឹក 2m រយៈពេល 30នាទី និងធន់ទឹកក្តៅកម្រិត 80អង្សារទៀតផង។ OPPO Reno13 Series 5G បំពាក់មកនូវមុខងារថតរូប AI Livephoto ដែលផ្តល់នូវភាពងាយស្រួលដោយអាចថតរូបភាពមានចលនាបានរហូតដល់ 3វិនាទី ព្រមទាំងអាចរើសប្លង់រូបភាពថ្មីដែលអ្នកគិតថាល្អចេញពីរូបដែលអ្នកបានថតរួចហើយថែមទៀតផង។
ជាងនេះទៀត OPPO Reno13 Series បំពាក់មកជាមួយ AI ជាច្រើនសម្រាប់ជំនួយលើគុណភាពនៃការថតរូបឲ្យកាន់តែស្អាតដូចជា ៖ • AI លុបចំណាំងផ្លាត ឬ Remove Reflection លុបចំណាំងផ្លាតចេញពីរូបភាព និងរក្សាគុណភាពរូបឲ្យនៅតែច្បាស់ • AI បង្កើនភាពច្បាស់ ឬ Enhance Clarity ធ្វើឲ្យគុណភាពរូបចាស់ៗត្រលប់មកជាច្បាស់ • AI បំបាត់ព្រាល ឬ Unblur ស្តារគុណភាពរូបពីព្រាលមកជាច្បាស់ស្អាតឡើងវិញ • AI លុបរូបភាព ឬ AI Eraser លុបនូវមនុស្ស និងវត្ថុដែលមិនត្រូវការបានស្អាត និងលឿនជាងគេ ក្រៅពីនេះក៏មាន AI Note, AI Document, AI Reply, AI Recording Summary ដែលជំនួយដល់ការប្រើប្រាស់ប្រចាំថ្ងៃ។
OPPO Reno13 F តម្លៃ $299 | OPPO Reno13 5G តម្លៃ $499 | OPPO Reno13 Pro 5G តម្លៃ $699 កក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី15 កុម្ភៈ ថែមជូននូវកាដូជាច្រើនរួមមាន ៖ • ប្រអប់កាដូពិសេស • OPPO Care+ • ស៉ីមកាតលេខពិសេសតម្លៃ $168 • បណ្ណធានា 1ឆ្នាំ និងសេវាថែទាំ
OPPO Reno13 F មានលក្ខណៈសម្បត្តិ ៖ • MediaTek Helio G100 • RAM 8GB + ROM 256GB • Battery 5800mAh + 45W SUPERVOOC • កាមេរ៉ាមុខ 32MP | កាមេរ៉ាក្រោយ 50MP + 8MP + 2MP
OPPO Reno13 5G មានលក្ខណៈសម្បត្តិ ៖ • MediaTek Dimensity 8350 • RAM 12GB + 256GB • Battery 5600mAh + 80W SUPERVOOC • កាមេរ៉ាមុខ 50MP | កាមេរ៉ាក្រោយ 50MP + 8MP + 2MP
OPPO Reno13 Pro 5G មានលក្ខណៈសម្បត្តិ ៖ • MediaTek Dimensity 8350 • RAM 12GB + ROM 512GB • Battery 5800mAh + 80W SUPERVOOC • កាមេរ៉ាមុខ 50mAh | កាមេរ៉ាក្រោយ 50MP + 50MP + 8MP