តម្លៃស៊ុត នៅអាមេរិក ឡើងថ្លៃបំផុត មិនធ្លាប់មាន ដល់ ៤,៩៥ ដុល្លារ និងអាចបន្តឡើងថ្លៃទៀត
- 2025-02-13 04:29:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃស៊ុត នៅអាមេរិក ឡើងថ្លៃបំផុត មិនធ្លាប់មាន ដល់ ៤,៩៥ ដុល្លារ និងអាចបន្តឡើងថ្លៃទៀត
ចន្លោះមិនឃើញ
តម្លៃស៊ុត នៅសហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានពីមុនមក ដោយតម្លៃជាមធ្យមនៃស៊ុតកម្រិត A មួយឡូ នៅតាមទីក្រុងនានាក្នុងសហរដ្ឋអាមេរិកបានឡើងដល់ ៤,៩៥ ដុល្លារក្នុងខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ តម្លៃនេះបានលើសកំណត់ត្រាចាស់ ដែលមានតម្លៃ ៤,៨២ ដុល្លារ ដែលបានកំណត់កាលពីខែមករា ឆ្នាំ ២០២៣។ អ្នកជំនាញព្យាករណ៍ថាតម្លៃទាំងនេះទំនងជានឹងបន្តឡើងថ្លៃទៀត។
កត្តាជំរុ នាំឱ្យតម្លៃស៊ុតឡើងថ្លៃ គឺដោយសារជំងឺផ្តាសាយបក្ស ដែលជាមូលហេតុចម្បងមួយ ហើយជំងឺនេះបានបំផ្លាញហ្វូងសត្វបក្សីពាសពេញ សហរដ្ឋអាមេរិក។ ចំណែកមូលហេតុមួយទៀត គឺដោយសារតែការបាត់បង់មេមាន់ពង ក្នុងខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។ មេមាន់ពង ចំនួន ១៣,២ លានក្បាល ត្រូវបានបាត់បង់ ដែលរួមចំណែកធ្វើឱ្យការផ្គត់ផ្គង់ស៊ុតថយចុះគួរឱ្យកត់សម្គាល់។ សត្វមាន់ពងជាង ៤០ លានក្បាលបានបាត់បង់ក្នុងឆ្នាំ ២០២៤ ដែលស្មើនឹងប្រហែល ១៣% នៃចំនួនសរុបទូទាំងប្រទេស។
ទន្ទឹមនឹងនេះ កត្តារួមផ្សំផ្សេងទៀត គឺ តម្លៃស៊ុតលក់ដុំក៏បានកើនឡើងផងដែរ ដោយតម្លៃលក់ដុំជាមធ្យមសម្រាប់ស៊ុតពណ៌សធំបានឡើងដល់ ៨ ដុល្លារក្នុងមួយឡូ ដោយលើសពីតម្លៃ ចាស់។ ពលរដ្ឋអាមេរិក កំពុងមានអារម្មណ៍ថាមានផលប៉ះពាល់រួចហើយ ដោយខ្លះបានសម្តែងការភ្ញាក់ផ្អើលដែលត្រូវចំណាយច្រើនជាងទ្វេដងនូវអ្វីដែលពួកគេធ្លាប់ចំណាយ។ ហាងលក់គ្រឿងទេសមួយចំនួនកំពុងដាក់កម្រិតលើការទិញស៊ុតដើម្បីគ្រប់គ្រងការផ្គត់ផ្គង់។ ឧទាហរណ៍ ទីតាំង Market Basket មួយចំនួននៅក្នុងផ្នែកខ្លះនៃរដ្ឋ Massachusetts កំពុងស្នើឱ្យអតិថិជនកំណត់ការទិញស៊ុតរបស់ពួកគេត្រឹមពីរប្រអប់ក្នុងមួយគ្រួសារ។ ភោជនីយដ្ឋានមួយចំនួន ដូចជា Waffle House បានចាប់ផ្តើមគិតប្រាក់បន្ថែមសម្រាប់ការកម្ម៉ង់ ទិញស៊ុតបន្ថែម។
តម្លៃស៊ុត នៅសហរដ្ឋអាមេរិក ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងប្រហែល ២០% ក្នុងឆ្នាំ ២០២៥នេះ។ ការប្រែប្រួលរបស់ តម្លៃស៊ុតត្រូវបានគេរំពឹងថានឹងនៅតែបន្ត ដរាបណាជំងឺផ្តាសាយបក្សីនៅតែបន្តកើតមាន៕