រ៉ឺម៉កជើង ដង្ហោយរកការអភិរក្ស
- 2015-09-14 16:52:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ឺម៉កជើង ដង្ហោយរកការអភិរក្ស
ចន្លោះមិនឃើញ
កាលពីអត្ថបទមុន Sabay បានបង្ហាញពីយាន្តជំនិះពេញនិយមជិះនៅខេត្តកំពត សម្រាប់អត្ថបទនេះវិញ Sabay សូមបង្ហាញពីរ៉ឺម៉កកង់មួយប្រភេទ ដែលជាយានយាន្តជំនិះមាននៅក្នុងខេត្តកំពតដដែល ហើយប្រហែលជាប្រិយមិត្តខ្លះធ្លាប់បានឃើញពីមុនមកដែរ។
ក្រោយពីលើកឥវ៉ាន់ដាក់ឲ្យភ្ញៀវរួចមក លោក ស៊ូ សុភាព បច្ចុប្បន្នជាអ្នកធាក់រ៉ឺម៉កជើងម្នាក់ ដែលបានប្រាប់ថា រ៉ឺម៉កជើងនេះមានមិនដល់ ៥០ គ្រឿងផងទេ ក្នុងខេត្តកំពតនេះ។ រ៉ឺម៉កជើងនេះមានយូរហើយក្នុងស្រុកខ្មែរ តាំងពីសម័យអាណានិគមបារាំងមកម៉្លេះ គឺកើតដំណាលគ្នានឹងស៊ីក្លូដែរ។ នេះជាការអះអាងរបស់លោក សុភាព។
គាត់ប្រាប់ថា ក្រៅពីការធ្វើស្រែ ដែលសម្រាប់តែបរិភោគក្នុងគ្រួសារ គាត់បានប្រកបរបរជាអ្នកធាក់រ៉ឺម៉កជើងនេះតាំងពីទសវត្ស ៩០ មកម៉្លេះ បើគិតមកទល់ឥឡូវគឺជិត ៣០ ឆ្នាំហើយ ដោយរបររ៉ឺម៉ក់នេះទំនុកបម្រុងជីវភាពគ្រួសារផង និង ផ្គត់ផ្គង់ដល់ការសិក្សាដល់កូនៗរបស់គាត់រាល់ថ្ងៃផង រហូតឲ្យកូនគាត់បានរៀនសូត្រចប់ និង មានការងារធ្វើ។
“យូរៗម្តងមានភ្ញៀវបរទេសជួលគាត់ឲ្យដឹកដើរមើលទេសភាពតាមមាត់ព្រែក និង ក្នុងក្រុងកំពតនេះ បើខ្មែរយើងវិញគ្មានទេ តែបើពីដើម តាំងពីជំនាន់មិនទាន់មានម៉ូតូ គឺរ៉ឺម៉កជើងនេះ ត្រូវប៉ាន់ណាស់។ ឯសព្វថ្ងៃនេះមានតែដឹកឥវ៉ាន់ឲ្យគេតែប៉ុណ្ណោះ”
គាត់ប្រាប់ទៀតថា គាត់នឹងប្រកបរបរនេះ រហូតដល់លែងមានកម្លាំងធាក់វាបានទៀត ហើយគាត់ក៏មិនលក់វាដែរ បើទោះគាត់ចាស់គ្មានកម្លាំងធាក់ គឺគាត់ទុកជាសម្រាប់កូនចៅ ឲ្យបានស្គាល់ បានដឹង ព្រោះថា គាត់មានអនុស្សាវរីយ៍ជាមួយវាច្រើនរាប់មិនអស់។ គាត់មានអារម្មណ៍សោកស្តាយណាស់ ប្រសិនណាជាវាបាត់បង់ទៅដោយគ្មានការអភិរក្ស។
ជាចុងក្រោយគាត់មានសំណូមពរមួយ “សូមឲ្យស្ថាប័នពាក់ព័ន្ធមេត្តាជួយឲ្យមានជាសមាគមរ៉ឺម៉កជើងមួយ ដើម្បីជាការអភិរក្ស ទុកជាមរតកដល់កូនចៅជំនាន់ក្រោយឲ្យបានឃើញផង ព្រោះគាត់មិនចង់ឲ្យរ៉ឺម៉កជើងនេះបាត់បង់ទេ”។
សូមចុចអាន៖ ផ្លែឈើធម្មជាតិស្រស់ៗតាមរដូវមាននៅល្អាង (កំពត)
សូមចុចអាន៖ នេសាទសមុទ្រ ជាមុខរបររបស់ខ្ញុំ
សូមចុចអាន៖ អាជីពជាអ្នកបេះដូង នៅកំពត
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!
អត្ថបទ៖ ឡុច គីមសាយ