ក្រុមហ៊ុន អ៉ីដតខូ ជួយកសាងអនាគតការអប់រំដ៏ភ្លឺស្វាងជាមួយកម្មវិធីទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនៅសាលារៀន

  • 2025-07-29 04:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មួយដែលឈានមុខគេ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍ សហគមន៍ និងការអប់រំ តាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ដ៏រឹងមាំនៅសាលាបឋមសិក្សាស្នំប្រាំពីរក្នុងខេត្តកំពត។

នៅឆ្នាំនេះ បុគ្គលិក ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ចំនួន ៥៣ នាក់ បានចូលរួមជាមួយបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមលើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានរួមចំណែក ៤២៤ ម៉ោង ជួសជុលដំបូល លាបពណ៌ និងកែលម្អអគារបណ្ណាល័យរបស់សាលា ក៏ដូចជា ដាំដើមឈើទាំងនៅក្នុង និងជុំវិញបរិវេណសាលាបឋមសិក្សាផងដែរ។ កម្មវិធីនេះ ក៏មានសកម្មភាពបរិច្ចាគសៀវភៅសិក្សា ដល់សិស្សចំនួន ៥០៦ នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១៥ នាក់ និងការផ្តល់វគ្គសិក្សាអំពីសុខភាព និងសុវត្ថិភាពការងារ (OHS) ផងដែរ។ គំនិតផ្តួចផ្តើមឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីការទទួលបានជោគជ័យនៃកម្មវិធី CSR ឆ្នាំ ២០២៤ របស់ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី នៅសាលាបឋមសិក្សាស្រែរនោងក្នុងខេត្តតាកែវ ដែលមានបុគ្គលិកចំនួន ៤៦ នាក់ រួមជាមួយសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ ចំនួន ២៨ នាក់ និងសិស្សានុសិស្សចំនួន ៦៧៨ នាក់ បានរួមចំណែកជាង ៣៦៨ ម៉ោង ដោយស្ម័គ្រចិត្តដើម្បីកែលម្អស្ថានភាពសាលារៀនតាមរយៈការគូរគំនូរ ដាំដើមឈើ និងការបរិច្ចាគសៀវភៅ សម្ភារៈការិយាល័យ និងជំនួយសង្រោះបឋម។

លោក Ashok Muthu អគ្គនាយកក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពណាស់ក្នុងការបន្តជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងលើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) របស់យើងតាមរយៈកែលម្អបរិយាកាសសិក្សារបស់សាលារៀននៅប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះ ធ្វើឡើងស្របតាមចក្ខុវិស័យរយៈពេលវែងរបស់យើង ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរតាមរយៈការអប់រំ ការគ្រប់គ្រងបរិស្ថាន និងការចូលរួមអភិវឌ្ឍន៍សហគមន៍។”

នាយិកាសាលាបឋមសិក្សាស្នំប្រាំពីរ លោកស្រី លី ស្រីមុំ មានប្រសាសន៍ថា៖ “យើងសូមថ្លែងអំរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី សម្រាប់ការគាំទ្រដ៏សប្បុរសក្នុងការកែលម្អបរិស្ថានសាលារៀនរបស់យើង។ បណ្ណាល័យដែលបានជួសជុល និងលាបពណ៌ថ្មីៗ រួមជាមួយនឹងការបរិច្ចាគសៀវភៅ និងការដាំដើមឈើជាច្រើន បាននាំមកនូវថាមពល និងមោទនភាពថ្មីដល់សាលារបស់យើង។”

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី បន្តអនុវត្តកម្មវិធី CSR ដែលលើកស្ទួយការអភិវឌ្ឍសហគមន៍ លើកស្ទួយតម្លៃបរិស្ថានបៃតង និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលនេះជាផ្នែកមួយនៃបេសកកម្មប្រកបដោយនិរន្តរភាពដ៏ទូលំទូលាយរបស់ខ្លួន។ កម្មវិធីនេះ គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដែលក្រុមហ៊ុនបាននិងកំពុងអនុវត្ត ដើម្បីផ្តល់ផលប្រយោជន៍ត្រឡប់ទៅសង្គមវិញ និងជំរុញការថែរក្សាបរិស្ថាន ដើម្បីបង្កើតផលជាវិជ្ជមានតាមរយៈផលិតផល សេវាកម្ម និងសកម្មភាពនានារបស់ខ្លួន។

យុទ្ធនាការឆ្នាំ ២០២៤ របស់ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ដែលបានធ្វើឡើងតាមរយៈភាពជាដៃគូជាមួយគណៈគ្រប់គ្រងសាលា និងអាជ្ញាធរមូលដ្ឋាន ត្រូវបានទទួលស្គាល់ថាបានបណ្តុះស្មារតីមោទនភាព និងការជំរុញលើកទឹកចិត្តក្នុងចំណោមសិស្សានុសិស្ស សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើននៅក្នុងសហគន៍ផងដែរ។ ទាំងនេះ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីរបស់ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ដែលលើកឡើងថាការអប់រំ គឺជាកត្តាជំរុញដ៏សំខាន់នៃការផ្លាស់ប្តូរជាវិជ្ជមានរយៈពេលវែង។

អំពី ក្រុមហ៊ុន EDOTCO Group ក្រុមហ៊ុន EDOTCO Group បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាក្រុមហ៊ុន ដែលផ្តល់សេវាកម្មផ្នែកហេដ្ឋារចនា សម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី ដែលផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់ បញ្ចប់លើសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដូចជា តម្លើង ជួសជុល ថែទាំបង្គោលសេវាអង់តែន។

ជាមួយដំណើរការ និងគ្រប់គ្រងលើបង្គោលអង់តែនទូរសព្ទជាង ៥៤,០០០ ក្នុង ៩ ប្រទេស ក្រុមហ៊ុនកំពុងតែមាន វត្ដមាន នៅប្រទេស ម៉ាឡេស៊ី បង់ក្លាដែស ហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា ប៉ាគីស្ថាន មីយ៉ាន់ម៉ា ស្រីលង្កា និងឡាវ ដែលបំពេញតម្រូវការ ការតភ្ជាប់ប្រកបដោយ ភាពច្នៃប្រឌិត និងនិរន្តរភាពដើម្បីជួយអតិថិជន និងដៃគូរបស់ខ្លួន បង្កើនល្បឿនកំណើនប្រកបដោយចីរភាព។ អ៊ីដតខូ ផ្តល់អាទិភាពដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដោយប្រយ័ត្ន ប្រយែងសម្រាប់ឱកាសសរីរាង្គ និង អសរីរាង្គដែលអនុវត្តមាត្រដ្ឋានត្រឹមត្រូវ សេដ្ឋកិច្ច និង ប្រាក់ចំណេញ សម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។

ក្រុមហ៊ុន EDOTCO Group ទទួលបានពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ី ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ រយៈពេល ៦ ឆ្នាំ ជាប់ៗ គ្នាពីស្ថាប័ន Frost & Sullivan ហើយ ត្រូវបាន ទទួលស្គាល់ ជាក្រុមហ៊ុន ASEAN Unicorns មួយ ក្នុងចំណោម ក្រុមហ៊ុនបី ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។

សម្រាប់ព័ត៌មានលម្អិត សូមចុច ដើម្បីចូលមកកាន់វេបសាយ

អត្ថបទថ្មី