កម្មវិធី​ទូរទស្សន៍​ពិភព​លោក​​​ដ៏​ពេញ​និយម​ទាំង​១០

  • 2014-11-28 00:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​កម្មវិធី​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ​អាច​ស្គាល់​​​កម្មវិធី​កម្សាន្ត​លំដាប់​ថ្នាក់​ពិភពលោក​ ដែល​មាន​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​ទិញ​អាជ្ញាប័ណ្ណ​ យក​ទៅ​ធ្វើ​បន្ត​ក្នុង​ប្រទេស​របស់​ខ្លួន។ ​ការ​បង្កើត​កម្មវិធី​ទូរទស្សន៍​លំដាប់​ថ្នាក់​ពិភព​លោក​ ​រហូត​មាន​គេ​សុំ​​ទិញ​សិទ្ធិ​​ និង​ទទួល​លទ្ធផល​ផ្លែផ្កា​ មិន​មែន​រឿង​ងាយ​នោះ​ទេ ទាល់​តែ​អាច​ទាមទារ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ក្នុង​ និង​ក្រៅ​ប្រទេស​ដែរ​។ ​ជា​ពិសេស​មាន​ប្រទេស​ផ្សេង​ទៀត​ ចង់​បង្កើត​កម្មវិធី​ដូច​គ្នា​នេះ​ដែរ​ ក្នុង​​ប្រទេស​របស់​ពួក​គេ។

 

​កម្មវិធី​រាប់រាយ​ កំពុង​ចាក់​ផ្សាយ​​លើ​កញ្ចក់​ទូរទស្សន៍​បរទេស​ ប៉ុន្តែ​មាន​តែ​ ១០​ កម្មវិធី​ប៉ុណ្ណោះ​ ​ទទួល​បាន​ការ​គាំទ្រ​ និង​ពេញ​និយម​បំផុត៖

 

១. Who Wants To Be A Millionaire៖ ​កម្មវិធី​នេះ​ មាន​បំណង​ផ្ដល់​ឱកាស​ដល់​អ្នក​ណា​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​អ្នក​មាន​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​ឆ្លើយ​សំនួរ​ជា​បន្តបន្ទាប់។ ​កម្មវិធី​នេះ​​លេច​រូបរាង​ដំបូង​បំផុត​នៅ​អង់គ្លេស​ កាល​ពី​ឆ្នាំ​ ១៩៩៨។ ​មក​ទល់​ពេល​នេះ​ មាន​ជាង​ ៣៥​ ប្រទេស ដែល​បាន​បង្កើត​កម្មវិធី​នេះ​ដូច​គ្នា រួម​ទាំង​កម្ពុជា​ផង​ដែរ។

 

 

២. Big Brother៖ ​កម្មវិធី​នេះ​បង្កើត​ដំបូង​បំផុត​ នៅ​ក្នុង​ប្រទេស​ហុឡង់ដ៍​ តាំង​ពី​ឆ្នាំ​ ១៩៩៩ ​ហើយ​ភាគ​ច្រើន​នៃ​អ្នក​ដាក់​ពាក្យ​ចូល​លេង​ សុទ្ធ​តែ​តារា​ល្បីៗ។

 

 

៣. Idol Series ៖ ​ជា​កម្មវិធី​ប្រលង​ចម្រៀង​ ដើម្បី​រក​អ្នក​មាន​សំឡេង​ពីរោះ​​ ហើយ​កម្មវិធី​នេះ​ ត្រូវ​បាន​បង្កើត​ និង​ចាក់​ផ្សាយ​ដំបូង​នៅ​អង់គ្លេស​ ដែល​មាន​ឈ្មោះ​ថា​ "Pop Idol"។

 

 

៤. Top Model Series៖ ​ជា​កម្មវិធី​ទូរទស្សន៍​ស្វែង​តារា​បង្ហាញ​ម៉ូដ ដែល​ធ្វើ​ឡើង​ដំបូង​គេ​នៅ​សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៣​ មក​ម្ល៉េះ។

 

 

៥. Got Talent Series ៖ ​ជា​កម្មវិធី​ទូរទស្សន៏​ដ៏​ល្បី​ ដែល​គេ​បង្កើត​ឡើង​ ដើម្បី​ស្វែង​រក​អ្នក​មាន​ទេពកោសល្យ​ប្លែកៗ​នៅ​ជុំវិញ​ពិភពលោក​។ ​កម្មវិធី​នេះ​ រៀបចំ​ធ្វើ​ឡើង​ដំបូង​នៅ​អាមេរិក ដែល​មាន​ឈ្មោះ​ថា​ "America’s Got Talent" កាល​ពី​ឆ្នាំ​ ២០០៦។

 

 

៦. Fear Factor ៖ ​ជា​កម្មវិធី​​ប្លែក​ និង​រន្ធត់​បុក​ពោះ​ តាម​រយៈការ​​តម្រូវ​ឲ្យ​បេក្ខជន​លេង​ល្បែង​ញាប់ញ័រ​មិន​ធ្លាប់​ជួប​ប្រទះ​កាល​ពី​ពេល​កន្លង​មក។ កម្មវិធី​​នេះ​បង្ហាញ​ខ្លួន​ដំបូង​នៅ​លើ​ទឹកដី​អាមេរិក​កាល​ពី​ឆ្នាំ​ ២០០១។

 

 

៧. MasterChef ៖ ​ជា​កម្មវិធី​ធ្វើ​ម្ហូប​ដ៏​ធំ​មួយ​ ក្នុង​ចំណោម​កម្មវិធី​ធ្វើ​ម្ហូប​ផ្សេង​ទៀត​ ដែល​អាច​ផ្ដល់​ឱកាស​ដល់​បេក្ខជន​សម្រេច​គោលបំណង​ជា​ចុងភៅ​ចំណាន។​ កម្មវិធី​នេះ​ រៀប​ចំ​ធ្វើ​ឡើង​នៅ​អាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩០ ​​រហូត​ដល់​ ឆ្នាំ​ ២០០១។ ប៉ុន្តែ​ MasterChef បាន​បាត់​ខ្លួន​មួយ​រយៈ​ពេល​ ហើយ​មក​ដល់​ឆ្នាំ​ ២០០៥​ អង់គ្លេស​បាន​យក​កម្មវិធី​នេះ​ មក​ធ្វើ​សារ​ជា​ថ្មី​ឡើង​វិញ។

 

 

៨. Popstars ៖ ​ជា​កម្មវិធី​ប្រលង​ច្រៀង​ និង​រាំ​លើ​ឆាក​តន្ត្រី​ពិតៗ​ ។ កម្មវិធី​នេះ​ ប្រព្រឹត្ត​ឡើង​ដំបូង​គេ​នៅ​​ប្រទេស​ញូវែលសេឡង់ ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩។

 

 

៩. The Apprentice ​៖ ​កម្មវិធី​នេះ​ផ្ដល់​ឱកាស​ដល់​បេក្ខជន​ ចង់​ចាប់​យក​អាជីព​ណា​​ដែល​សក្ដិសម​ និង​អាច​សម្រេច​ភាព​ជោគជ័យ​ក្នុង​ជីវិត ហើយ​រៀប​ចំ​ធ្វើ​ឡើង​ដំបូង​នៅ​អាមេរិក​កាល​ពី​ឆ្នាំ​ ២០០៤។ ​១៣ រដូវ​កាល​ ជួប​ជាមួយ​លោក Donald Trump ​និង​ មួយ​រដូវ​កាល​ជួប​ជាមួយ​ លោក​ Martha Steward ។

 

 

១០. The Amazing Race ៖ ​ជា​កម្មវិធី​ប្រលង​ប្រណាំង​ ដើម្បី​ស្វែង​រក​អ្នក​អាច​ធ្វើ​ដំណើរ​បាន​លឿន​បំផុត។ កម្មវិធី​នេះ​ធ្វើ​ឡើង​ដំបូង​នៅ​អាមេរិក​កាល​ពី​ឆ្នាំ​ ២០០១៕

 

 

អាន តារា​ស្រីហូលីវូដ​​អាយុ​ក្រោម​ ២០ ​ឆ្នាំ​ទាំង​ ១០ ​ដួង​នេះ​ ស្អាតៗ​​ណាស់​តើ!

អាន The Voice កូរ៉េ​នឹង​លែង​មាន​រដូវ​កាល​ថ្មី​ទៀត​ហើយ ដោយ​សារ​…

 

​ប្រែ​សម្រួល​៖ សែម សុធារិទ្ធ ​ប្រភព៖ wonderslist

អត្ថបទថ្មី