ស្រី​ម្នាក់​បី​ជ្រូក​យក​មក​ជិះ​យន្ត​ហោះ​ជាមួយ​​ផ្អើល​​អស់​អ្នក​ដំណើរ!

  • 2014-11-29 14:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គេ​ថា​ជ្រូក​មិន​គួរ​ឲ្យ​ជិះ​យន្ត​ហោះ​ទេ​ ប៉ុន្តែ​ជ្រូក​​មួយ​ក្បាល​នេះ​​បានឡើង​មក​ដល់​លើ​យន្ត​ហោះ​ទៅ​​ហើយ។ ជ្រូក​មួយ​ក្បាល់​​នេះ​ឡើង​ជិះ​លើ​យន្ត​ហោះ​អាមេរិក US Airways ​​ដែល​ត្រូវ​​ហោះ​ចេញ​​ពី​រដ្ឋ​ Connecticut កាល​ពី​ថ្ងៃ​ពុធ​ ប៉ុន្តែត្រូវ​បាន​​ដាក់​​ឲ្យ​ចុះ​ដី​វិញ។ អ្នក​ដំណើរ​ម្នាក់​បាន​ប្រាប់​ថា​ ស្រ្ដី​ម្នាក់​បាន​បី​ជ្រូក​​នោះ​ដោយដាក់​​​ក្នុង​កាបូប​គ្មាន​នរណា​ដឹង​​ ហើយ​សំដៅ​មក​​អង្គុយ​​លើ​កៅអី​ទំនេរ​មួយ​ក្បែរ​គាត់។

 

 

អ្នក​ដំណើរ​រូប​នោះ​ថែម​ទាំង​បន្ថែម​ទៀត​ថា​ គាត់​បាន​​ធំ​ក្លិន​ជ្រូកៗ។ ពេល​ស្រ្ដី​រូប​នោះ​ដាក់​ផ្អែក​កាបូប​នោះ​ចោល​ដើម្បី​កុំ​ឲ្យ​ដៃ​​របស់​គាត់​រោយ​ពេក ​ជ្រូក​នោះ​ក៏​ចាប់​ផ្ដើម​ចេញ​ ដើរ​ចុះ​ដើរ​ឡើង។

 

យន្ត​ហោះ​សម្រេច​មិន​ចេញ​ដំណើរ​ទេ​ ក្រោយ​​ពី​ដឹង​រឿង​មាន​ជ្រូក​នៅ​លើ​យន្ត​ហោះ​នេះ​ និង​ឲ្យ​ទាំង​ស្រ្ដី​ និង​ជ្រូក​ចុះ​ពី​លើ​យន្ត​ហោះ​នោះ​ភ្លាម៕

 

ប្រភព៖ abcnews

អត្ថបទថ្មី