ម៉ាស៊ីន ATM កើត​ឡើង​តាំង​ពី​ពេល​ណា​ ប្រិយមិត្ត​ដឹង​ទេ?

  • 2014-12-11 17:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​និយាយ​ពី​ម៉ាស៊ីន ATM ប្រហែល​ជា​ប្រិយមិត្ត​បាន​ដឹង​ និង​ស្គាល់​ច្រើន​ណាស់​ទៅ​ហើយ ពី​ព្រោះ​គ្រប់​ធនាគារ​ធំ​ៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ម៉ាស៊ីន​នេះ។ តើ​អ្វី​ទៅ​ជា​ម៉ាស៊ីន ATM? កើត​ឡើង​តាំង​ពី​ពេល​ណា​មក?

 

 

សូម​ចំណាយ​ពេលស្វែង​យល់​​ជា​មួយ Sabay ​ដូច​ខាង​ក្រោម៖

 

ATM (Automated Teller Machine) គឺ​ជា​ម៉ាស៊ីន​បើក​លុយ​ដោយ​ស្វ័យប្រវត្តិ  ដែល​អ្នក​ខ្លះ​ហៅ​ថា​ម៉ាស៊ីន​ធនាគារ​ស្វ័យប្រវត្តិ (ABM) ឬ ម៉ាស៊ីន​បើក​សាច់​ប្រាក់ (Cash Machine)។ វា​ជា​ឧបករណ៍​អេឡិចត្រូនិក​ដែល​មាន​ភ្ជាប់​នឹង​គ្រឿង​បញ្ជា​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​ផ្ដល់​ទៅ​ឲ្យ​អតិថិជន​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​​ណាមួយ​នូវ ​ការ​ប្រើ​ប្រាស់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដ៏​ងាយ​ស្រួល​ មិន​ថា​នៅ​តាម​ធនាគារ​ ឬ ទី​សាធារណៈ​​ទេ គឺ​អាច​ដក​លុយ​បាន​ឲ្យ​តែ​អ្នក​ទាំង​​នោះ​មាន​គណនេយ្យ​ដែល​មាន​សាច់​ប្រាក់​ នៅ​សល់​នៅ​ទី​ធនាគារ ដោយ​​មិន​ចាំ​បាច់​ឆ្លង​កាត់​អ្នក​គិត​លុយ​នោះ​ទេ។

 

ម៉ាស៊ីន ​នេះ​ត្រូវ​ប្រើ​ភ្ជាប់​នឹង​ កាត ATM ដែល​ធ្វើ​អំពី​ប្លាស្ទិក​ឆ្នូត​ៗ​ ដែល​ខាង​ក្នុង​មាន Chip ​ផ្ទុក​លេខ​សំងាត់​ និង​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេង​ទៀត​។ ចំពោះ​អតិថិជន​វិញ​អាច​បញ្ជា​​ឬ​ ប្រើ​ម៉ាស៊ីន​នេះ​បាន​ទាល់​តែ​មាន​លេខ​​សំគាល់​អតិថិជន​ម្នាក់​ៗ PIN (Personal Identification Number)។

 

ប្រវត្តិ​​នៃ​ការ​កកើត ATM

 

ការ​វិវត្ត​​នៃ​វិស័យ​ធនាគារ​នៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស ជប៉ុន ស៊ុយអែត សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​គឺ​មាន​កម្រិត​ខ្លាំង​​ក្លា​មែន​ទែន​។ ​នៅ​អាមេរិក​លោក Luther George Simjian បាន​បង្កើត​​ម៉ាស៊ីន​ទុក​ប្រាក់​ដំបូង (Cash Dispenser Machine) ក្រោយ​មក​លោក​បាន​រៀប​ចំ​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​គឺ Bankograph ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ 1961 នៅ​ទីក្រុង​ញូវយ៉ក ​តែ​​អតិថិជន​មិន​​ពេញ​ចិត្ត​លើ​មុខ​ងារ​របស់​វា​ទាល់តែ​សោះ។

 

ម៉ាស៊ីន Nixdort គំរូរបស់ ATM

 

នៅ ​ឆ្នាំ 1961 ជប៉ុន​ក៏​បាន​បង្កើត​ម៉ាស៊ីន​ផ្ទុក​ប្រាក់នេះ​​ដែរ ​តែ​មិន​ទាន់​ទំនើប​នៅ​ឡើយ​។ ចំណែក​នៅ​អឺរ៉ុប​វិញ​ ប្រទេស​ស៊ុយអែត​ និង​ចក្រភព​អង់គ្លេស​ក៏​បាន​បង្កើត​ម៉ាស៊ីន​ផ្ទុក​សាច់​ប្រាក់​​មួយ​ប្រភេទ​ ដែរ​​ក្នុង​កំឡុង​ទសវត្សរ៍ 60។ ម៉ាស៊ីន​នៅ​អឺរ៉ុប​​គេ​ហៅ​ថា​ម៉ាស៊ីន​បើក​ប្រាក់ (Cash Machine) ​ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​អង់គ្លេស។

 

ក្រោយមក​ទៀត​ នៅ​ប្រទេស​ស៊ុយអែត​ គេ​បាន​បង្កើត​ម៉ាស៊ីន​មួយ​ទៀត​គឺ Barclays-De La Rue ឬ​គេ​ហៅ ​ថា De La Ru Automatic Cash Machine (DACS) ដែល​គេ​ប្រើ​ប្រាស់​លើ​មុខ​ងារ​គណនេយ្យ​សន្សំ​តែ​មួយ​គត់។ នា​ពេល​នោះ​ អង់គ្លេស​បាន​បង្កើត​ម៉ាស៊ីន​មួយ​ទៀត​ឈ្មោះ​ថា Westminster Bank’s-Smith Industries-Chubb (Chubb MD2)។ ម៉ាស៊ីន​ទាំង​ពីរ​នេះ​អាច​ប្រើ​កាត​ម៉ាញេទិច​​ (Magnetic or Chip Card) បាន​ តែ​មិន​អាច​ប្រើ​លេខសំគាល់​ PIN បាន​ទេ​ ដូច្នេះ​ម៉ាស៊ីន​ទាំង​ពីរ​នេះ​​មិន​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អតិថិជន​​ ឡើយ។ ​បន្ទាប់​មក James Goodfellow បាន​រៀប​ចំប្រព័ន្ធ​ថ្មី​មួយ​ទៀត​ដែល​អាច​បង្កើត​លេខ PIN បាន​នៅ​លើ MD2 ក្នុង​​ឆ្នាំ 1965។

 

ដោយ​មើលពី​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​របស់ MD2 ឃើញ​ហើយ វិស្វករ​ជនជាតិ​អាមេរិក​លោក Donald C. Wetzelo ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Docutel បាន​សុំ​អាជ្ញាប័ណ្ណ​​ពី​រដ្ឋាភិបាល​អាមេរិក​ផលិត​ម៉ាស៊ីន ATM  មាន​ន័យ​ថា​គាត់​ជា​ជន​ទី​មួយ​ដែល​បាន​​ផលិត​ម៉ាស៊ីន​មួយ​នេះ​។ ​ នៅ​ថ្ងៃ​ទី 2 កញ្ញា ​ឆ្នាំ 1969 ធនាគារ Chemical Bank របស់​អាមេរិក​​បាន​ដំឡើង​ម៉ាស៊ីន ATM ដំបូង​បំផុត​។ ​ក្នុង​ឆ្នាំ 1972 នៅ​អង់គ្លេស​ក៏​បាន​ដាក់ម៉ាស៊ីន​នេះ​ឲ្យ​​ប្រើ​ប្រាស់​ដែរ​ តែ​បាន​​កែច្នៃ​​ម៉ាស៊ីន​នេះ​​លើ​មុខ​ងារ​មួយ​ចំនួន​បន្ថែម​ទៀត​ រហូត​ដល់​ម៉ាស៊ីន​នេះ​​ទំនើប​ដូច​សព្វ​ថ្ងៃ។

 

គ្រឿង​រឹង​សំខាន់​ដែល​ប្រើ​នៅ​ក្នុង​ម៉ាស៊ីន ATM

 

CPU: ជា​ខួរ​ក្បាល​​របស់​ម៉ាស៊ីន​ដែល​គេ​ប្រើ​សម្រាប់​គ្រប់​គ្រង​លើ Interface និងបញ្ជា​លើ​​ប្រតិបត្តិការ​ទាំង​មូល​នៅ​ក្នុង​ម៉ាស៊ីន ឧបករណ៍ Read ម៉ាញេទិច ឬ Chip កាត (​​សម្រាប់​កំណត់​​អត្តសញ្ញាណ​អ្ន​ក​ប្រើ​​ប្រាស់​ម៉ាស៊ីន) Pin Pad: បន្ទះ​ផ្ទុក​លេខ​​សំងាត់​ក្នុង​ម៉ាស៊ីន Secure cryptoprocessor: ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ខាង​ក្នុង កញ្ចក់ Display ជា​ប្រភេទTouchscreen ប៊ូតុង​បញ្ជា​មុខងារ Record Printer: ប្រើ​សម្រាប់​កត់​ត្រា​​រាល់​ប្រតិបត្តិការ​របស់​អតិថិជន​ពេល​​​ប្រើវា

 

កម្មវិធី​ប្រើ​ប្រាស់ (Software)

 

ប្រព័ន្ធ ​ប្រតិបត្តិការ​ថ្មី​ៗ​​ដែល​គេ​ពេញ​និយម​ប្រើ​ប្រាស់ : Microsoft OS, Windows XP Professional និង Windows XP Embedded, Linux (ប្រើ MS-DOS)។ ក្រៅ​ពី​នេះ​មាន​​កម្មវិធី​ជា​ច្រើន​ទៀត​ដូច​ជា​ Real Tme Operating System (RTOSs), transaction protocol (Diebold 91x និង NCR NDC ឬ NDC+) និងWOSA/XFS ជា​ដើម។

 

អាន៖ រឿង​ឆ្កួតៗ​ ៥ ​យ៉ាង​ដែល​អ្នក​មាន​បំផុត​​​នៅ​​​ចិន​​ Jack Ma ​​ធ្លាប់​ធ្វើ​

អាន៖ ៣ ម៉ាត់​​យ៉ាង​ខ្លី​​​អ្នកប្រើប្រាស់​កាមេរ៉ា​​​​​ឮ​មិន​ដែល​ដាច់​សូរ​

អាន៖ ៤ ​កម្មវិធី​​​នេះ​​អាច​ឲ្យ​អ្នក​​​ Edit ​រូប​ថតកាន់​​​​​តែ​ទាក់ទាញ​ឡើង

 

បក​ប្រែៈ យ៉នសុភារិទ្ធ