៣ ម៉ាត់យ៉ាងខ្លីអ្នកប្រើប្រាស់កាមេរ៉ាឮមិនដែលដាច់សូរ
- 2014-12-09 18:01:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ម៉ាត់យ៉ាងខ្លីអ្នកប្រើប្រាស់កាមេរ៉ាឮមិនដែលដាច់សូរ
ចន្លោះមិនឃើញ
នៅពេលដែលគេនិយាយពីការប្រើប្រាស់កាមេរ៉ា គេនឹងឮភាសាមួយចំនួនដែលអ្នកប្រើប្រាស់តែងតែងនាំគ្នានិយាយមិនសូវដាច់សូរ។ ភាសាដែលគេនាំគ្នានិយាយតពីមាត់មួយទៅមាត់មួយដូចជាពាក្យ ISO, Aperture និង Shutter Speed ជាដើម។
តើភាសាទាំងនោះគេសំដៅលើអ្វី តើមានអត្ថន័យយ៉ាងណាទាក់ទងការប្រើប្រាស់កាមេរ៉ា?
លោក Miller គ្រូបណ្ដុះបណ្ដាលថ្នាក់ CIA ដែលជាថ្នាក់បណ្ដុះបណ្ដាលជំនាញថតរូបបានឲ្យដឹងថា ភាសាដែលគេឧស្សាហ៍និយាយពេលលើកឡើងពីការប្រើប្រាស់កាមេរ៉ាគឺ Aperture, Shutter Speed និង ISO ដែលជាមុខងារដ៏សំខាន់របស់ប្រភេទកាមេរ៉ា DSLR ហើយដែលមានទំនាក់ទំនងគ្នា ប៉ុន្តែមានការប្រើប្រាស់ខុសគ្នា។
លោកថា Aperture ជាផ្នែកមួយដ៏សំខាន់របស់កាមេរ៉ា DSLR។ Aperture ទាក់ទងពន្លឺដោយវាមានមុខងារកំណត់នៃកម្រិតពន្លឺចូលទៅក្នុងម៉ាស៊ីនថត។ នៅពេល Aperture កម្រិតពន្លឺកាន់តែតូច ពន្លឺនឹងបាញ់ចេញកាន់តែតិច តែបើកម្រិតពន្លឺកាន់តែធំ ពន្លឺនឹងបាញ់កាន់តែច្រើន។ លោកថា Aperture ដូចជាកែវឆ្លុះ ដែលការប្រើប្រាស់ក៏ប្រែប្រួលអាស្រ័យលើការកំណត់នៅលើ F- Stops ផងដែរ។
ចំណែកពាក្យមួយទៀតគឺ Shutter Speed ក៏ទាក់ទងពន្លឺដែរតែនិយាយពីល្បឿន ដែលម៉ាស៊ីនកាមេរ៉ាចាប់យករូបភាព។ Shutter Speed សំគាល់ល្បឿនដែលបន្ទះ Shutter របស់ម៉ាស៊ីនថតចាប់យករូបភាពណាមួយ។ បើ Shutter បើកកាន់តែយូរ ពន្លឺចូលកាន់តែច្រើន ប៉ុន្តែផ្ទុយមកវិញប្រសិនបើ Shutter បើកកាន់តែខ្លី ពន្លឺចូលទៅកាន់ម៉ាស៊ីនថតក៏កាន់តែតិច។ Shutter Speed ក៏មានមុខងារសំខាន់មួយទៀតគឺការចាប់យករូបភាពដែលមានសកម្មភាពរហ័ស។
រីឯភាសាមួយទៀតដែលប្រិយមិត្តអ្នកប្រើប្រាស់កាមេរ៉ាច្រើននិយាយដែរនោះគឺ ISO ជាមុខងារមួយដ៏សំខាន់ក្នុងចំណោមមុខងារទាំងបី ដែលទ្រទ្រង់ដល់សោភ័ណភាពរបស់រូបភាព។
ISO សំគាល់កម្រិតនៃការទទួលយកពន្លឺរបស់ Sensor នៅក្នុងម៉ាស៊ីនថត។ ISO ប្រើជាជំនួយក្នុងការថតរូបភាពនៅកន្លែងខ្វះពន្លឺ និងពេលយប់។ យ៉ាងណាមិញមានចំណុចអវិជ្ជមានមួយនៅត្រង់ថាវាបង្កើត Noise ឲ្យរូបភាពកាន់តែច្រើន នៅពេលកម្រិត ISO កាន់តែធំ។
លោកបញ្ជាក់ថា ភាសាបច្ចេកទេសទាំង ៣ ខាងលើនេះគេនិយមនិយាយណាស់សម្រាប់អ្នកប្រើប្រាស់កាមេរ៉ាប្រភេទអាជីព។
បន្តអាន៖ iCombo 88 បាន iPhone ប្រើ Free Free ពី Smart
បន្តអាន៖ ការពិតអីចឹងសោះ បានម៉ូតូជិះចេះតែឆាប់អស់សាំង!
បន្តអាន៖ ធ្វើស្រោមទូរសព្ទ iPhone 6 ដោយខ្លួនឯងចំណាយតែ២០០រៀលទេ
បន្តអាន៖ Vespa ម៉ូតូល្បីទសវត្សរ៍ឆ្នាំ៧០ បច្ចុប្បន្នទាំងខ្មែរ និងបរទេសនៅតែនិយមចូលចិត្តជិះ
អត្ថបទ៖ ប៊ុណ្ណារ៉ា