តារា​ម៉ូដែល​អូស្ត្រាលី​ ចង់​បំបែក​កំណត់​ត្រា​មាន​ដើមទ្រូង​ធំ​ជាង​គេ

  • 2014-12-17 22:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ជនជាតិ​អូស្ត្រាលី​ Sarah Marie Summer ត្រូវ​បាន​អះអាង​​​ថា​ ​មាន​ដើម​ទ្រូង​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ខ្លួន​​ បន្ទាប់​ពី​​​​​ឆ្លង​កាត់​ការ​វះ​កាត់​ទំហំ​ដើម​ទ្រូង​ចំនួន​បី​ដង​​រួច​មក។

 

 

​តារា​ម៉ូដែល​ម្នាក់​នេះ​ មាន​អាយុ​ ២៣​ ឆ្នាំ​ ដែល​សម្រេច​ចិត្ត​វះកាត់​ដើម​ទ្រូង​របស់​ខ្លួន​ឯង​ ក្នុង​គោល​បំណង​ ដើម្បី​ទាក់ទាញ​​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជុំ​វិញ​ពិភពលោក​​ នៅ​លើ​បណ្ដាញ​សង្គម​ ​ព្រម​ទាំង​អាច​ស្វែង​រក​ការងារ​ទាក់ទង​ការ​បង្ហាញ​ម៉ូដ​ឲ្យ​កាន់​តែ​ច្រើន​ឡើង។

 

​នាង​ផ្ទាល់​បាន​ឆ្លង​កាត់​ការ​កែ​ទំហំ​ដើម​ទ្រូង​ដំបូង​ កាល​ពី​អាយុ​ ១៧​ ឆ្នាំ​។ ទោះ​បី​អ្នក​ណា​គិត​ថា​នេះ​ជា​រឿង​​មិន​ត្រឹម​ត្រូវ​ ប៉ុន្តែ​នាង​​នៅ​តែ​បន្ត​ធ្វើ​វា​ ​ព្រោះ​នេះ​ជា​ភាព​ពេញ​ចិត្ត​ផ្ទាល់​ខ្លួន។ ​នាង​បាន​បន្ថែម​ទៀត​ថា​ អ្នក​ណា​ចង់​ថា​យ៉ាង​ម៉េច​ក៏​បាន​ សំខាន់​រឿងនេះគ្មាន​អ្វីត្រូវអៀនខ្មាស​ ហើយ​​នាង​ក៏​សប្បាយ​ចិត្ត​ចំពោះ​ការ​មាន​ដើម​ទ្រូង​ធំ​បែប​នេះ។

 

 

​កញ្ញា Sarah ​បាន​ធ្វើ​ការ​វះ​កាត់​កែ​ទំហំ​សុដន់​ដំបូង​ នៅ​ប្រទេសនូវែលហ្សេឡង់ ​ដែល​កាល​នោះ​នាង​មាន​អាយុ​ ១៧​ ឆ្នាំ។ ​បើ​ទោះ​​ជា​ឆ្លង​កាត់​ការ​វះ​កាត់​ដំណាក់​​កាល​ទី​ ១​ និង​ ទី​ ២​ រួច​រាល់​ នាង​​នៅ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ទំហំ​ដើម​ទ្រូង​ដ​ដែល។ រហូត​ដល់​នាង​បាន​ស្រាវជ្រាវ​រក​កន្លែង​កែ​សម្ផស្សថ្មីជាច្រើនកន្លែងផ្សេងទៀត ​ ដែល​ជួយ​ឲ្យ​នាង​សម្រេច​ក្ដី​ប្រាថ្នា​របស់​ខ្លួន។ ​ទាល់តែ​មក​ដល់​ដំណាក់​កាល​ទី​ ៣​ នាងក៏​បាន​ទទួល​លទ្ធផល​ចុង​ក្រោយ​ ដោយ​មាន​ទំហំ​ដើម​ទ្រូង​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​អូស្ត្រាលី។

 

​បច្ចុប្បន្ន​នេះ​ នាង​មាន​ Followers លើ​បណ្ដាញ​សង្គម​ Facebook ចំនួន​ប្រមាណ​ជាង​ ១០៧ ០០០ ​និង​​Followers លើ​ Instagram​ ចំនួន​ប្រមាណ​ជាង​ ៤៧ ០០០ នាក់៕

 

 
 
 

ចុចអានបន្ត Jennifer Lopez​ បង្ហាញ​រាង​ស៊ិចស៊ីលើ​ទស្សនាវដ្ដី​ Self Magazine ​សម្រាប់​ឆ្នាំ​​ ២០១៥

ចុចអានបន្ត តារា​ម៉ូដែលលេង​ម៉ូដ​សក់ ​ពុកមាត់ ពុកចង្កា ១០០ ប៉ះ១​

 

ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព៖ lollipop

អត្ថបទពេញនិយម
អត្ថបទថ្មី