Apple កំពុង​កែ​កំហុស​ឆ្គង​ពុម្ព​អក្សរ​ខ្មែរ​នៅលើ​ iOS 8 បន្ទាប់​ពី 4KhmeriPhone ស្នើ​សុំ

  • 2014-12-18 16:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 មួយ​ចំនួន​នៅ​ឡើយ​មិន​ទាន់​ដឹង​ថា​មាន​កំហុស​ឆ្គង​លើ​ពាក្យ​ប្រកប​ខ្មែរ​មួយ​ចំនួន​ទេ។ ដោយ​សារ​មាន​កំហុស​ឆ្គង​ពុម្ព​អក្សរ​ខ្មែរ​លើ iOS ទើប​ក្រុម​ 4KhmeriPhone ​បាន​ស្នើ​សុំ​ធ្វើ​ការ​កែ​សម្រួល​រាល់​កំហុស​ឆ្គង​អក្សរ​ខ្មែរ​ទាំង​នោះ។

 

 

​​ប្រធាន​ក្រុម​ 4khmeriPhone បាន​ឲ្យ​ដឹង​ថា​  ក្រុម​លោក​បាន​ធ្វើ​ការ​តេស្ត​និង រាយការណ៍(Report) ទៅ​ឲ្យ​ Apple វិញ​នៅ​កំហុស​ឆ្គង​ទាំង​ឡាយ​ដែល​កើត​មាន​លើ iOS 8 នោះ​ផង​ដែរ។

 

លោក​បន្ត​ថា​ លោក​ទើប​តែ​បាន​ទាក់​ទង​ម្ដង​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​ Skype អំពី​ការ​វិវត្ត​ក្នុង​ការ​កែ​តម្រូវ​ពុម្ព​អក្សរ​ខ្មែរ​​រវាង​​ ​ក្រុម​របស់​លោក​និង​​ម្ចាស់​ពុម្ព​អក្សរ​ផ្ទាល់​របស់​ក្រុមហ៊ុន​ Apple ។ ហើយ​ម្ចាស់​ពុម្ព​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ពុម្ព​អក្សរ​ខ្មែរ​នៅ​លើ iOS កំពុង​ដំណើរការ​កែ​សម្រួល​។

 

ជាង​នេះ​ទៅ​ទៀត ​ឥឡូវ​ខាង​ក្រុម​ធ្វើ​ពុម្ព​អក្សរ​នៅ​ Apple គ្រោង​នឹង​ឲ្យ​ 4khmeriPhone ​តេស្ត​សារ​ជា​ថ្មី​នៅ​ចុង​សប្ដាហ៍​នេះ។ បើ​សិន​ជា​ក្រុម​លោក​ធ្វើ​ការ​តេស្ត​ដោយ​គ្មាន​បញ្ហា​ទៀត​ទេ​នោះ​ Apple នឹង​ដាក់​ឲ្យ​ដំណើរ​ការ​កំណែ​ពុម្ព​អក្សរ​ខ្មែរ​ថ្មី​នៅ​លើ iOS ជំនាន់​ថ្មី​​តែ​ម្ដង។

 

លោក​បាន​បន្ថែម​ថា​ ទោះ​ជា​ហត់​នឿយ​យ៉ាង​ណា​ឲ្យ​តែ​បាន​ឃើញ​អក្សរ​ខ្មែរ​ អក្សរ​ជាតិ​ មាន​ការ​ប្រើ​ប្រាស់​បាន​ត្រឹម​ត្រូវ​គឺ​លោក​អស់​ចិត្ត​ហើយ។

 

*នេះ​ជា​ការ​ទាក់​ទង​រវាង​ 4KhmeriPhone និង ម្ចាស់​ពុម្ពអក្សរ​របស់​ក្រុម​ហ៊ុន Apple

 

*នេះ​ជា​កំហុស​ពុម្ព​អក្សរ​ខ្មែរ​មួយ​ចំនួន​ ហើយ​ ក៏​មាន​កំហុស​ឆ្គង​ច្រើន​ក្រៅ​ពី​នេះ

 

 

ចុច​អាន៖ យុវជន​មួយ​ក្រុម​ច្នៃ​ខ្មោច​ម៉ូតូ​ បង្កើត​ម៉ូដ​ថ្មី​សម្រស់​ម៉ាអេម

 

ចុច​អាន៖ ពិសេស​ណាស់! បណ្ដាញ​សង្គម​​​ថ្មី​ក្រុម​កូន​​ខ្មែរ​ប្រើ​នៅ​លើ iOS មិន​ចាញ់​ Line ឬ instagram

 

ចុ​ចអាន៖ សៀវភៅ​គតិលោក​​​អ្នក​ប្រាជ្ញ​ខ្មែរ​ជំនាន់​ដើម​ប្រើ​លើ Android មាន​គ្រប់​វគ្គ​ហើយ​

អត្ថបទ៖ ដារ៉ាឆានី