សាវីន ហ្វីលីប នាំ​សិល្បករ​ទៅ​ជួយ​ប្រជាជន​ក្រីក្រ​នៅ​កណ្ដាល ក្រុង សៀមរាប

  • 2014-12-19 18:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង ជា​ម្ចាស់​មូលនិធិ​គម្រោង​ទឹកស្អាត​សាវីន​កម្ពុជា លោក សាវីន ហ្វីលីប នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​​នាំ​សិល្បករ​មួយ​ក្រុម​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ នៅ កណ្ដាល​ក្រុង​សៀមរាប។

 

 

តាម​ការ​ឲ្យ​ដឹង​ពី​​តារា​សម្ដែង លោក ភុល សុវណ្ណដានីន ដែល​បាន​ទៅ​ជា​មួយ​នោះថវិកា ​ដែល​ក្រុម​របស់​លោក​បាន​នាំ​ទៅ​ជួយ​នោះ មាន​ ២៩៥ ដុល្លារ បូក​ជា​​មួយ​បច្ច័យ​ព្រះសង្ឃ​គង់​នៅ​ទី​នោះ ២០ ដុល្លារ​ទៀត បាន​ទាំង​អស់ ៣១៥ ដុល្លារ រួម​ទាំង​ខោអាវ មី និង អង្ករ​មួយ​ចំនួន​ទៀត។

 

តាម​សម្ដី​លោក សាវីន ហ្វីលីប ក្នុង​វីដេអូ​នេះ បាន​បង្ហាញ​ថា លោក​​បាន​ឃើញ​គ្រួសារ​ក្រីក្រ​មួយ​នេះ​កាល​ពី​ពេល​កន្លង​ទៅ គ្រា​ដែល​លោក​មក​សម្ដែង​ភាពយន្ត​នៅ​ទី​នោះ ដោយ​ដំបូល​ផ្ទះ​របស់​​គ្រួសារ​មួយ​នេះ​ធ្លុះធ្លាយ ពេល​ភ្លៀង​មក​ម្ដង ការ​ពិបាក​ខ្លាំង​ណាស់។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ លោក​បាន​សន្យា​ជា​មួយក្រុមគ្រួសារ​នេះថា ​នឹង​ស្វែង​រក​ប្រាក់​មក​ជួយ​​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​​បាន។

 

មក​ដល់​ភ្នំពេញ​លោក​ក៏​បាន​អំពាវនាវ​​ស្វែង​រក​​សប្បុរសជន តាម​រយៈ ​Facebook​ ក៏​ដូច​ជា ​តាម​គម្រោង​មូលនិធិ​​ទឹក​ស្អាតសាវីន​កម្ពុជា ​របស់​លោក ហើយ​​មាន​សប្បុរសជន​ជួយ​ជា​បន្តបន្ទាប់ ដោយ​សរុប​ទាំង​អស់ ទទួល​ខោអាវ​មួយ​ចំនួន និង ប្រាក់ ជិត៣០០ ដុល្លារ។

 

ក្រុម​សិល្បករ​ដែល​​បាន​ទៅ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​​មួយ​គ្រួសារ​នៅ​កណ្ដាល​ក្រុង សៀម​រាម នៅ​ព្រឹក​មិញ​នេះ ក្រៅ​ពី លោក សាវីន ហ្វីលីប និង លោក ភុល សុវណ្ណដានីន មាន​លោក រឿម រ៉ាម៉ូ លោក ប៊ុត ឧត្ដម្ភ និង មាន សប្បុរសជន​មួយ​ចំនួន​ទៀត។ ក្រុម​សិល្បករ​ បាន​ចេញ​ទៅ​ពី​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ខេត្ត​​សៀម​រាប​ នៅ​ឡើយ។

 

តាម​ការ​បញ្ជក់ ពី​លោក ភុល សុវណ្ណដានីន ក្រុម​របស់​លោក​ និង ​ធ្វើ​ដំណើរ​ទៅ​មើ​ល​គ្រួសារ​​ក្រីក្រ​១ទៀត ដែល​មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ជាង​ ២០ គីឡូម៉ែត្រ ដើម្បី​ជួយ​ជា​អណ្ដូង តាម​រយៈ​មូលនិធិ​គម្រោង​ទឹក​ស្អាតសាវីន​កម្ពុជា។ លោក​ សាវីន ហ្វីលីប និយាយ៕

  http://youtu.be/ysg8UsWuGro  

អានអត្ថបទ៖ ដឹង​តារា​ប្រុសៗ​ចូល​ខារ៉ាអូខេ​ឲ្យ​លុយ​ធីប​នាងៗ​ប៉ុន្មាន​អត់? អានអត្ថបទ៖ បូនីតា ដាដេណា ទម្លាយ​រឿង​បាន​ប្ដី​ជា​សេដ្ឋី​អារ៉ាប​ក្នុង​ថ្ងៃ​ខួប អានអត្ថបទ៖ ប្លុក​​ខារ៉ាអូខេថ្មី​​​​ម​ហា​ធំ​​នៅ​ភ្នំពេញ​​​​​ប្លែក​ភ្នែក​បើ​មិន​ធ្លាប់​ទៅ​ដល់

 

អត្ថបទ៖ ខុត សីហា​​​