“Call Me Bad Girl” ភាពយន្តថៃថ្មីនៅផ្លាទីនៀម កំប្លែងសើចចុកពោះ
- 2014-12-22 19:24:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Call Me Bad Girl” ភាពយន្តថៃថ្មីនៅផ្លាទីនៀម កំប្លែងសើចចុកពោះ
ចន្លោះមិនឃើញ
ខ្សែភាពយន្តមនោសញ្ចេតនាបែបកំប្លែងថ្មីពីប្រទេសថៃ រឿង "Call Me Bad Girl” នឹងមានបញ្ចាំងនៅរោងភាពយន្តផ្លាទីនៀមនៅថ្ងៃស្អែកនេះហើយ។
ក្នុងខ្សែភាពយន្តនេះ តួឯកស្រី Bussaba បានលង់ស្នេហ៍កំឡោះសង្ហាម្នាក់តាំងពីទាក់ភ្នែកជាមួយគេលើកដំបូងនៅក្នុងបារ ហើយក៏ព្យាយាមធ្វើអ្វីគ្រប់យ៉ាងឲ្យគេលង់ស្រឡាញ់នាង។ មិនយូរប៉ុន្មានបុរសម្នាក់នោះក៏បានសុំនាងរៀបការ ប៉ុន្តែដោយសារការចំអកពីមិត្តភ័ក្ដិធ្វើឲ្យនាងព្យាយាមដកខ្លួនពីបុរសម្នាក់នោះវិញ។ ភាពយន្តនេះសម្ដែងដោយMin Peechaya ជាតួឯកស្រីនិង Alek Teeradetch ជាតួឯកប្រុស។
"Call Me Bad Girl" មានបញ្ចាំងនៅរោងភាពយន្តផ្លាទីនៀម ផ្សារទំនើបសូរិយា នឹងមានបញ្ចាំងចាប់ពីថ្ងៃទី២៣ ខែធ្នូ ស្អែកនេះហើយ។ដូច្នេះបើចង់ដឹងថាស្នេហារវាងបុរសសង្ហា និងកញ្ញាឡិកឡក់ក្នុងរឿងនេះ គួរឲ្យចាប់អារម្មណ៍ និងគួរឲ្យអស់សំណើចយ៉ាងណានោះ សូមចូលរួមទស្សនាទាំងអស់គ្នា។
ទស្សនាឈុតខ្លីៗ៖
http://youtu.be/MLmKRE3PnkA
ចុចអាន៖“Exodus: Gods and Kings” ភាពយន្តលេខ១នៅអាមេរិក បញ្ចាំងស្អែកនេះហើយ
ប្រែសម្រួល៖ វ៉ាន់ថន