សាលាបាល់ទាត់ជាតិចេញដំណើរទៅប្រកួតពាន U-14 ASEAN Dream នៅថៃព្រឹកមិញ
- 2014-12-23 18:07:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាបាល់ទាត់ជាតិចេញដំណើរទៅប្រកួតពាន U-14 ASEAN Dream នៅថៃព្រឹកមិញ
ចន្លោះមិនឃើញ
ក្រុមសាលាបាល់ទាត់ជាតិឈុតយុវជនក្រោមអាយុ ១៤ ឆ្នាំ (U-14) បានចេញដំណើរទៅប្រកួតក្នុងពានរង្វាន់អន្តរជាតិ U-14 ASEAN Dream Football Tournament ដែលនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៩ ខែ ធ្នូ ចុងឆ្នាំ ២០១៤ នេះ។
ក្រុមសាលាបាល់ទាត់ជាតិ
លោក គឹម ភក្ដី គ្រូជំនួយសាលាបាល់ទាត់ជាតិបានប្រាប់ថា កីឡាករចំនួន ១៧ នាក់នឹងចេញដំណើរទៅក្រៅប្រទេសលើកនេះ ខណៈក្រុមស្ថិតក្នុងពូលជាមួយក្រុម Bangkok Glass (ថៃ), U-14 AICHI (ជប៉ុន), NAGOYA Grampus (ជប៉ុន), Suphanburi (ថៃ), ក្រុមSCG Muangthong United (ថៃ)។
កម្មវិធីប្រកួតនៅពូល A | ||||
ថ្ងៃប្រកួត | ម៉ោងប្រកួត | គូប្រកួត | ||
២៤/១២/២០១៤ | ១០:៣០ ព្រឹក | Bangkok Glass | Vs | សាលាបាល់ទាត់ជាតិ |
៣ រសៀល | U-14 AICHI | Vs | សាលាបាល់ទាត់ជាតិ | |
២៥/១២/២០១៤ | ១១:៣០ព្រឹក | NAGOYA Grampus | Vs | សាលាបាល់ទាត់ជាតិ |
២៦/១២/២០១៤ | ៩ ព្រឹក | Suphanburi | Vs | សាលាបាល់ទាត់ជាតិ |
១:៣០ រសៀល | Muangthong United | Vs | សាលាបាល់ទាត់ជាតិ |
ពានរង្វាន់នេះមានក្រុមចូលរួមចំនួន ១២ មកពី ៣ ប្រទេសគឺម្ចាស់ផ្ទះថៃ ៧ ក្រុម ហើយ ៤ ក្រុមមកពីប្រទេសជប៉ុន និង ១ ក្រុមទៅពីកម្ពុជា។ អ្នករៀបចំត្រៀមយកកីឡដ្ឋានThonburi University Sport Stadium និងMahidol University Stadium ធ្វើជាទីលានប្រកួត៕
ខាងក្រោមជាបទសម្ភាសន៍ Sabay ជាមួយលោក គឹម ភក្ដី នាពេលកន្លងមកមុនចេញដំណើរ៖
http://youtu.be/Xwjm_XXlgoc
អត្ថបទ៖ ម៉ឺន រស្មី