NeverCare ទទួលបានលេខមួយទៀតហើយ!
- 2014-12-29 18:49:57
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
NeverCare ទទួលបានលេខមួយទៀតហើយ!
ចន្លោះមិនឃើញ
ស្ងាត់ៗ NeverCare ជើងឯករង CCC Final 2014 បានទទួលតំណែងជើងខ្លាំងលេខមួយលើកពាននៅ Empire Cyber Net រួចជាស្រេចកាលពីថ្ងៃសៅរ៍ ទី ២៧ ខែធ្នូ ឆ្នាំ ២០១៤ មុនដំណើរមហាព្រឹត្តិការណ៍ប្រកួតស្វែងរកជើងខ្លាំងកីឡាអេឡិចត្រូនិកអន្តរជាតិផ្នែកសេវាកម្សាន្ត AK Online, MATIC 2015 នៅប្រទេសចិនមកដល់។
| Group A | ||
| ចំណាត់ថ្នាក់ | Team Name | ពិន្ទុ | 
| ១ | NeverCare | 12 | 
| ២ | OverCome | 9 | 
| ៣ | Empire Net | 6 | 
| ៤ | Khos Pajektes | 3 | 
| ៥ | Cambodian Gens | 0 | 
| Group B | ||
| ចំណាត់ថ្នាក់ | Team Name | ពិន្ទុ | 
| ១ | GreatSeVen | 12 | 
| ២ | Attack | 9 | 
| ៣ | Ot Klach | 6 | 
| ៤ | CJekPherkT | 3 | 
| ៥ | Chirnamel | 0 | 
ជាលទ្ធផល ជើងខ្លាំងតំណាងប្រទេសកម្ពុជាក្នុងការចូលរួមប្រកួតដណ្ដើមតំណែងជើងឯក និងពានរង្វាន់កីឡាអន្តរជាតិ MATIC ចំនួន ៣ ឆ្នាំជាប់គ្នាគឺក្រុម NeverCare នៅតែរក្សាទម្រង់ប្រកួតបានល្អដដែល ដោយបានបន្តបំបាក់ជើងខ្លាំងដទៃទៀតផុយៗដដែលតាំងពីវគ្គជម្រុះរហូតមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្លែកតែលទ្ធផលនៅវគ្គផ្ដាច់ព្រ័ត្រគឺ NeverCare បានយកឈ្នះក្រុម GreatSeVen ដែលមាន TheKing សមាជិក FiveMilitary ជើងខ្លាំងលេខ ៤ ប្រចាំ MATIC 2015 ជាប្រធានក្រុម ទាំងភ័យបុកពោះបែកញើសជោកថ្ងាស ព្រោះត្រូវក្រុម GreatSeVen ទទួលបានពិន្ទុនាំមុខមុនរហូតដល់ទៅ ៤ ទល់នឹង ២ ឯណោះ។
| ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ | ||||
| Team Name | Result | VS | Result | Team Name | 
| NeverCare | 5 | VS | 1 | Attack | 
| GreatSeven | 5 | VS | 4 | OverCome | 
| ការប្រកួតវគ្គផ្តាច់ព្រ័ត្រ | ||||
| Team Name | Result | VS | Result | Team Name | 
| NeverCare | 5 | VS | 4 | GreatSeVen | 
ជាមួយនឹងលទ្ធផលដ៏ល្អនេះ NeverCare ទទួលបានប្រាក់រង្វាន់ចំនួន ២៥០ ដុល្លារអាមេរិក ខណៈក្រុមលេខ ២ GreatSeVenទទួលបានប្រាក់រង្វាន់ចំនួន ១៥០ ដុល្លារអាមេរិក និងលេខ ៣ ក្រុម Attack ទទួលបានប្រាក់រង្វាន់ចំនួន ១០០ ដុល្លារអាមេរិក។
NeverCare
GreatSeVen
Attack
បន្ថែមពីលើរង្វាន់ទាំងនោះ Sabay ក៏បានចូលរួមផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្រុមលេខមួយផងដែរ ដោយបានផ្ដល់សព្វាវុធប្រយុទ្ធ(Melee, កាំភ្លើងខ្លី និងកាំភ្លើងប្រភេទ Assualts) ដែលមានអនុភាពខ្លាំងរហូតដល់ផ្កាយ ៨ ប្រើប្រាស់ចំនួន ១ ខែ។
បន្តអាន៖ Empire Cyber Cafe បើកប្រកួត AK ជាមួយប្រាក់រង្វាន់ ៤០០ ដុល្លារ
បន្តអាន៖ ជើងខ្លាំង AK កម្ពុជា ប្តេជ្ញានាំពានអន្តរជាតិ MATIC 2015 ជូនជាតិ
អត្ថបទ៖ ភីឆាយ