SinB ទទួលការចាប់អារម្មណ៍ ព្រោះមុខស្រដៀង Jessica
- 2015-01-07 13:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SinB ទទួលការចាប់អារម្មណ៍ ព្រោះមុខស្រដៀង Jessica
ចន្លោះមិនឃើញ
បន្ទាប់បង្ហាញរូបថតកាលពីម្សិលមិញ SinB តារាចម្រៀងស្រីមកពីក្រុមទើបបង្កើតថ្មី G-Friend បានធ្វើអ្នកលេងអ៊ីនធឺណិត ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែមុខមាត់របស់នាង ស្រដៀងនឹង Jessica Jung អតីតសមាជិកក្រុម Girls' Generation។
SinB (ឆ្វេង) និង Jessica (ស្ដាំ)
ភ្លាមនោះដែរក្រុមអ្នកលេងអ៊ីនធឺណិត បានចូលទៅកាន់វេទិការពិភាក្សាអនឡាញ និងបញ្ចេញមតិថា មិនត្រឹមតែច្រមុះ ថ្គាម ភ្នែកធំៗ សូម្បីតែកាយវិការក្នុងរូបថត ក៏ស្ទើរតែដូចគ្នាដែរ។
ពួកគេបានបញ្ចេញយោបល់ដូចជា "នាងស្អាត! នាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ដោះ... ស្អាតណាស់។ នាងដូច Jessica ណាស់។ ព្រះនាងទឹកកម្នាក់ទៀត បានបង្ហាញខ្លួនហើយ...ហាហា។ Jessica បានខ្ទាតចេញពីក្រុម Girls’ Generation ហើយ ...ហាហា។ គំនិតខ្ញុំ គឺនាងដូចជា Jessica ណាស់"។
ក្រុម G-Friend ឬគេស្គាល់ថា Girlfriend នោះ នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥។ ក្រុមនេះ មានសមាជិក៦នាក់ គឺ Sowon, Yerin, Eunha, Yuju, Umji និង SinB ហើយពួកគេមានអាយុស្ទង់១៧-១៨ឆ្នាំប៉ុណ្ណោះ៕
តើអ្នកយល់ថា មុខ SinB ស្រដៀង Jessica ដែរឬទេ?
ចុចអាន G-Friend ក្រុមចម្រៀងនារីថ្មី បង្ហាញខ្លួន ១៥ មករា
ចុចអាន 2PM ចេញបទថ្មី បែបសប្បាយៗ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ koreaboo