ភ្ជាប់​ពាក្យ ​​អ្នក​បាល់ទាត់ និង អ្នក​សីប៉ាតាក្រ បណ្ដាការ ៨៨០០ ដុល្លារ

  • 2015-01-08 21:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ស្នេហ៍​កីឡាករ​បាល់ទាត់ សាយ ពិសិដ្ឋ ជា​ខ្សែ​ការពារ​ក្នុង​ឈុត​ជម្រើស​ជាតិ និង ក្លិប​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ជាមួយ​កីឡា​ការិនី ងួន ច័ន្ទបូរ៉ាមី សមាជិក​ក្រុម​​ជម្រើស​ជាតិ​សីប៉ាតាក្រ បាន​ឈាន​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ភ្ជាប់​សម្ដី​ហើយ។

 

 

គូ​ស្នេហ៍​ទាំង ២ ក្នុង​ពិធី​ភ្ជាប់​ពាក្យ​ព្រឹក​មិញ

  ពិធីភ្ជាប់​ពាក្យ​តាម​ប្រពៃណី​នេះ​រៀបចំ​នៅ​ឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី​នៅ​ម្ដុំ​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃ​ទី ៨ មករា ឆ្នាំ ២០១៤ នេះ ក្រោយ​អ្នក​ទាំង ២​បង្ហាញ​ឱ្យ​មហាជន​ដឹង​ពី​​​ទំនាក់ទំនង​របស់​ខ្លួន​​មុន​ស៊ីហ្គេម​ឆ្នាំ ២០១៣ កន្លង​ទៅ។ កូន​កំឡោះ សាយ ពិសិដ្ឋ បាន​ជូន​ថ្លៃ​បណ្ដាការ​​ចំនួន ៨៨០០ ដុល្លារ​សហរដ្ឋអាមេរិក​ ដល់​លោក​ស្រី ប្រាក់ សម្ភស្ស ជា​​អនាគត​ម្ដាយ​ក្មេក​ ខណៈ​​គូ​ស្នេហ៍​ជា​អ្នក​កីឡា​នេះ​គ្រោង​ចូល​រោង​ជ័យ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៥។

  យប់​មិញ​នេះ​ភាគី​ខាង​ស្រី​បាន​បង្ហោះ​រូប​ថត​​ផ្ទាំង​ពិធី​ភ្ជាប់​ពាក្យ​អម​ដោយ​ពាក្យ​៖ «ជំហាន​នៃ​សុភមង្គល។ មិនមែន​ជា​មនុស្ស​ស្រី​ដែល​មាន​សុភមង្គល​ជាង​គេ​នោះ​ទេ​ប៉ុន្តែ​ជា​មនុស្ស​ស្រី​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ស្រី​ទាំង​អស់​ដែល​មាន​សុភមង្គល»។

  Sabay សូម​ជូនពរ​ឱ្យ​ពួក​គេ​ជួប​តែ​សេចក្ដី​សុខ សុភមង្គល ជា​និច្ច​និរន្ត។   អត្ថបទ៖ ម៉ឺន រស្មី