តួ​អង្គ​រឿង​ «កូន​មាស​ម្ដាយ» ចែក​រំលែក​​អំពី​ជីវិត​ជាប់​​​ពន្ធនាគារ​នៅ​អាមេរិក

  • 2015-01-27 16:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កវី​កំណាព្យ​ ខៀវ កុសល​ បាន​មក​ចែក​រំលែក​បទ​ពិសោធ​អំពី​ខ្សែ​ជីវិត​អំពី​អតីត​ភាព​ជា​ជន​​អន្ធពាល​​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​អាមេរិក និង​ការ​និរទេស​​មក​កាន់​ស្រុក​ខ្មែរ​វិញ​ ហើយ​បាន​ក្លាយ​ទៅ​ជា​កវី​ខាង​កំណាព្យ​​លំដាប់​ពិភព​លោក​នៅ​កម្ពុជា​​​ ក៏​ដូច​ជា​ការ​បង្ហាញ​ទេព​កោសល្យ​នៃ​ការ​សូត្រ​កំណាព្យ​ជា​ភាសា​អង់គ្លេស​ ដល់​ប្រិយ​មិត្ត​នៅ​ក្នុង​កម្មវិធី​ Talent Talk នៅ​ហាង​តែ​បៃ​តង នស២រ​ សាខា​សន្ធរម៉ុក​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៥ ខែ​មករា ឆ្នាំ​២០១៥។

 

 

លោក​កុសល​បាន​ផ្តល់​ជា​​យោបល់​​មួយ​ចំនួន​​​អំពី​បទ​ពិសោធ​ជីវិត ដែល​អាច​ឲ្យ​យុវជន​យក​​មក​ធ្វើ​ការ​វិភាគ​អំពី​ខ្លួន​ឯង​បន្ថែម​ថា ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ស្គាល់​ពី​ខ្លួន​​ឯង​លឿន​បំផុត​ពេល​ខ្លួន​នៅ​ក្មេង​ ព្រោះថា​យើង​នឹង​សល់​ពេល​វេលា​ច្រើន​ដើម្បី​ត្រៀម​ខ្លួន​​អនុវត្ត​នូវ​អ្វី​ដែល​យើង​ចង់​ធ្វើ ដោយ​មាន​ការ​អំណត់​ តស៊ូ​ធ្វើ​វា​​ឲ្យ​​សម្រេច​បាន​ជោគ​ជ័យ។ ចិត្ត​និង​គំនិត​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា ហើយ​ឲ្យ​តម្លៃ​ខ្លួន​ឯង​។

 

លោក ហ្វី​លីព​ សែត​ កៅ​ ប្រធាន​គំរោង​ Green Youth Cambodia របស់​ហាង​តែ​បៃ​តងទឹក​ដោះ​គោ​ នស២រ បាន​និយាយ​ថា៖ «ខ្សែ​ជីវិត​របស់​លោក​កុសល​គឺ​ពិត​ជា​​​មាន​អត្ថន័យ​ និង​​ជា​កត្តា​ជំរុញ​ចិត្ត​យុវជន​ខ្មែរ​​ជំនាន់​ក្រោយ​​ឲ្យ​​មាន​ការ​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​​​ពេល​ខ្លួន​នៅ​ក្មេង​ សម្រាប់​រៀប​ចំ​ផ្លូវ​​ជីវិត​​។ វា​ដូច​គ្នា​នឹង​សកម្មភាព​នានា​​ដែល​ Green Youth Cambodia ​កំពុង​តែ​​អនុវត្ត ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​យុវជន​​មាន​ការ​ស្គាល់​ខ្លួន​​​ខ្លួន​ឯង​ ដើម្បី​កំណត់​គោល​ដៅ​ជីវិត»។​

 

 

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ Green Youth Cambodia បាន​រៀប​ចំ​កម្មវិធី​ចែក​រំលែក​បទ​ពិសោធ Talent Talk សម្រាប់​អតិថិជន​នៅ​ហាង​តែ​បៃតង ​នស២រ​ ដើម្បី​ឲ្យ​ប្រិយ​មិត្ត​​ទាំង​អស់​គ្នា​ស្គាល់​ពី​វិធី​សាស្រ្ត​ក្នុង​ការ​បញ្ចេញ​មតិ ​ពិភាក្សា ឬ​បញ្ចេញ​​ទេព​កោសល្យ ក៏​​ដូច​ជា​ទទួល​បាន​​​​ការ​ចែក​រំលែក​​បទពិសោធន៍​ ស្នាដៃ​ ដើម្បីផ្តល់​​ជា​គំនិតបន្ថែម​​ដល់​យុវជន​​ក្នុង​ការ​​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​សម្រាប់​រៀប​ចំ​ផ្លូវ​ជីវិត​ខ្លួន​ឯង​កាន់​តែ​ប្រសើរ​។​ ហើយ​ប្រិយមិត្ត​ទាំង​អស់​អាច​ចូល​រួម​​ស្តាប់​ដោយ​សេរី​ ក៏​ដូច​ជា​សួរ​សំនួរ​ទៅ​កាន់​វាគ្មិន​ផ្ទាល់​ផង​ដែរ​។ កម្មវិធី​ Talent Talk​ នេះ​នឹង​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ខែ​ នៅ​តាម​សាខា​នានា​របស់​ហាង​តែ​បៃ​តង​នស២រ៕   ចុច​អាន តួឯក​រឿង “កូន​មាស​ម្ដាយ” ទៅ​ចែក​រំលែក​បទ​ពិសោធន៍​នៅ DMC   សំដី​ពិតគួរ​ឲ្យ​អាសូរ ពី​តួឯក “កូន​មាស​ម្ដាយ” ឬ “Cambodian Son”!  

រឿង​ “កូន​មាស​ម្ដាយ” ក្រោយ​បញ្ចាំង​នៅ​ខ្មែរ​ និង ពង្រីក​ទីផ្សារ​ទៅ​កាន់​ពិភពលោក   តួអង្គ​រឿង “កូន​មាសម្ដាយ” ខ្លាំង​កាព្យ​អង់គ្លេស​​ពេល​ជាប់​ពន្ធនាគារ​នៅ​អាមេរិក  

អត្ថបទ៖ ដៃគូ​សហការ​