វិប្បដិសារីមួយធ្វើឱ្យ លី យ៉ុងជេ មានថ្ងៃនេះ
- 2015-01-28 23:20:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិប្បដិសារីមួយធ្វើឱ្យ លី យ៉ុងជេ មានថ្ងៃនេះ
ចន្លោះមិនឃើញ
កេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារ និងភាពហឺហារលើឆាកតន្ត្រី ឬក្នុងខ្សែភាពយន្ត អ្នកប្រហែលជាគិតថា Jung Ji-Hoon (លី យ៉ុងជេ) កើតក្នុងត្រកូលខ្ពង់ខ្ពស់ហើយ ប៉ុន្តែធាតុពិតតារាច្រៀង សម្ដែងរូបនេះ មានជីវិតកម្សត់កម្រខុសពីតារាមួយចំនួន។
Jung Ji-Hoon មានឈ្មោះជាភាសាកូរ៉េក្នុងសិល្បៈថា Bi ប្រែថាភ្លៀង (Rain) កើតថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៨២ ក្នុងគ្រួសារក្រីក្រតោកយ៉ាកមួយ ក្នុងទីក្រុង Seosan ខេត្ត South Chungcheong ។ មានរឿងដែលគេនិយាយតៗគ្នាថា នៅយប់មួយពេលក្រោកផឹកទឹកពេលយប់ ក្រោយមកគេក៏បើកភ្លើងនឹងឃើញកន្លាតមួយនៅក្នុងកែវទឹកទៀតផង។ ម្តាយរបស់ Rain បានស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅឆ្នាំ ២០០០។ បើគ្រួសាររបស់គេមានលទ្ធភាពម៉្លេះម្តាយរបស់គេមិនស្លាប់ភ្លាមៗដូច្នោះទេ។ Rain បានរំលឹកដែរថា មុនពេលស្លាប់ម្តាយរបស់គេញ៉ាំអាហារកញ្ចប់ថោកៗដែលចំអិនឆាប់ឆ្អិន (មិនមានលទ្ធផលទិញអាហារថ្លៃ)។ ការស្លាប់របស់ម្ដាយគេនេះហើយ ដែលធ្វើឲ្យតារារូបនេះឈឺចាប់ និងតស៊ូតាមគ្រប់រូបភាពរហូតមានថ្ងៃនេះ។
នៅឆ្នាំដែលម្តាយរបស់គេស្លាប់នោះជាឆ្នាំដែលផលិតកម្ម JYP ទទួលយកគេជាតារាហាត់ការ។ ក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN ពីជីវប្រវត្តិខ្លួន ម្ចាស់បទ "Hip Song" បានលើកឡើងពីការបដិសេធរូបគេពីសំណាក់ផលិតកម្មនានាដោយសាររូបសម្បត្តិ។ Rain និយាយដូច្នេះ៖ "ម្តងជាពីរដង គេនិយាយប្រាប់ខ្ញុំក្រោយបង្ហាញសមត្ថភាពសាកល្បងថា ការច្រៀង និងរាំរបស់ខ្ញុំគឺអស្ចារ្យ តែខ្ញុំមិនអាចជាប់បានទេព្រោះមិនមានត្របកភ្នែកពីរជាន់"។ តែចុងក្រោយ គេនៅតែអាចបន្ទន់ចិត្ត ម្ចាស់ផលិតកម្ម JYP Park Jin-Young ឲ្យទទួលយកចូលផលិតកម្មដោយសារការបង្ហាញកម្លាំងចិត្ត និងអំណត់ពេលបង្ហាញសមត្ថភាពសាកល្បង។ ពេលនោះ Rain បានរាំជាប់រយៈពេលជាច្រើនម៉ោង ខុសប្លែកពីគេឯងដែលចំណាយពេលត្រឹម ១០ នាទីបង្ហាញក្បាច់រាំនោះ។
ឆ្នាំ២០០២ លី យ៉ុងជេ បានចេញបទ " Bad Guy" ជាពេលលោកណែនាំឈ្មោះក្នុងសិល្បៈ Rain ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងក្រោយមកចេញបទ "Handshake"។ ឆ្នាំ២០០៣ លោកបានសម្ដែងក្នុងរឿង " Sang Doo! Let's Go To School"។ ក្រោយជោគជ័យនេះ តួឯករឿង "Ninja Assassin" បានចេញអាល់ប៊ុមមួយទៀតគឺ "Rain 2" ។
ក្នុងឆ្នាំ២០០៤-២០០៥ យ៉ុងជេ បានសម្ដែងតួឯកក្នុងរឿង " Full House ឬ បំណុលផ្ទះជំពាក់ស្នេហ៍" ជាមួយតួឯកស្រី Song Hye Kyo។ រឿងភាគកូរ៉េនេះហើយ ដែលធ្វើឱ្យតារារូបនេះ លេចធ្លោខ្លាំងគួរឱ្យកត់សម្គាល់ និងថែមទាំងឈ្នះពានរង្វាន់តារាសម្ដែងល្អបំផុត Best Actor Award ទៀតផង។
រឿង "បំណុលផ្ទះជំពាក់ស្នេហ៍" ត្រូវបានចាក់បញ្ចាំងតាមប្រទេសនានាដូចជា កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម ហ្គាណា ថៃ ហុងកុង ចិន ជប៉ុន ម៉ូរ៉ូកូ ស្រីលង្កា តៃវ៉ាន់ អ៊ីស្រាអែល និងអាមេរិក។
ចាប់តាំងពីពេលនោះមក ម្ចាស់បទ "La Song" បានក្លាយជាតារាល្បី និងបានក្ដាប់តំណែងតួឯកច្រើនរឿងទៀត រហូតទស្សនិកជនស្គាល់ស្ទើរគ្រប់គ្នា។ បច្ចុប្បន្នតារាជាប់ជាបុរសមានឥទ្ធិពលជាងគេលើលោក “Top 100 Most Influential People” ក្នុងឆ្នាំ២០០៧ លើទស្សនាវដ្ដី Time នៅមានឪពុក និងប្អូនស្រីបង្កើតម្នាក់៕
Rain សម្ដែងរឿងចិនថ្មី ស៊ីថ្លៃរាប់លានដុល្លារ
Rain យកបទ Michael Jackson មកសម្ដែង ទទួលបានការចាប់អារម្មណ៍ខ្លាំង
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Hubpages