Henry ​ចាប់​ផ្ដើម​​រៀន​​ធ្វើ​គ្រូ​បង្វឹក​ហើយ

  • ព្រហស្បតិ៍, 29 មករា 2015 21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry Henry ​ចាប់​ផ្ដើម​បោះ​ជំហាន​ចូល​អាជីព​ជា​អ្នក​ចាត់​ការ​​ហើយ ​បន្ទាប់​ពី​ត្រៀម​ខ្លួន​ចូល​​រៀន​វគ្គ​​ UEFA Coaching Courses (License B) ​នៅ​ប្រទេស​វែល ហើយ​បើ​បាន​ជាប់​ទៀត​នោះ​រូប​គេ​នឹង​បន្ត​ទៅ​យក License A ​ទៀត​នៅ​រដូវ​ក្ដៅ​ខាង​មុខ (ពេល​ចប់​រដូវ​កាល​នេះ)។

 

 

Henry ​និយាយ​ដោយ​បើក​ចំហ​ថា រូប​គេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ទៅ​ហាត់​រៀន​យក​ Licence B ​នៅ​ប្រទេស​វែល ហើយ​សង្ឃឹម​ថា​នឹង​អាច​បន្ត​ទៅ​ License A ​ទៀត​ជាមួយ​នឹង​ក្របខ័ណ្ឌ UEFA ប្រសិន​បើ​​​អាច​ឆ្លង​ផុត​កម្រិត​ B ​បាន។ ខណៈ​ដែល​ខាង​ប្រទេស​វែល​ឯ​ណោះ​វិញ​ក៏​បាន​និយាយ​ដែរ​ថា​ វា​ជា​រឿង​ល្អ​បំផុត​ដែល​អាច​ស្វាគមន៍ Henry ​មក​ណែនាំ​ឈុត​យុវជន U15 របស់​ពួកគេ​បាន។

 

 

បច្ចុប្បន្ន​ Henry មាន​តួនាទី​ជា​អ្នក​​វិភាគ​ការ​ប្រកួត​នៅ​ក្នុង​កម្ម​វិធី​របស់​ទូរទស្សន៍​ SkySports ​ប៉ុន្តែ​​​អតីត​កីឡាករ​ Arsenal រូប​នេះ បាន​និយាយ​មុន​ពេល​ចូល​និវត្តន៏​ពី​បាល់​ទាត់​ហើយ​ថា ទៅ​ថ្ងៃ​អនាគត​គោល​បំណង​ធំ​ ​គឺ​បាន​មក​ឈរ​នៅ​លើ​ទីលាន​ប្រកួត​វិញ។ នេះ​មាន​ន័យ​ថា​រូប​គេ​ចង់​ធ្វើ​ជា​អ្នក​ចាត់​ការ​ក្លិប​បាល់ទាត់​ណា​មួយ៕

 

ចុចអាន៖Henry រិះគន់ Arsenal ថា​ដើរ​ថយ​ក្រោយ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ​ប្រភព៖ arsenalnewswire

អត្ថបទថ្មី