ម៉ានីកា ប្រើ​ពេល​ប្រាំ​ឆ្នាំ​ទើប​អាច​​ឆក់​ឱកាស​តួឯក​ជា​ថ្មី​ម្ដង​ទៀត​បាន

  • 2015-02-03 12:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ានីកា ប្រើ​ពេល​ជាង​ប្រាំ​ឆ្នាំ​ទើប​អាច​ឆក់​ឱកាស​ក្លាយ​ជា​តួឯក​ថ្មី​ម្ដង​ទៀត​​បាន​​ក្នុង​រឿង "ប្រាសាទ​កំបាំង​មុខ" ជា​ប្រភេទ​រឿង​បុរាណ​លាយ​សម័យ​ទើប​ក្រុង​ពាលី​កាល​ពី​ពេល​ថ្មីៗ។ ទាំង​នេះ​ខុស​​ប្លែក​ពី​តារា​​មួយ​ចំនួន​​ប្រើ​ពេល​ខ្លី​ប៉ុណ្ណោះ ដោយ​​​ចប់​ពី​តួឯក​មួយ​ ចូល​តួ​ឯក​​ថ្មី​មួយ​ទៀត។

 

កញ្ញា​ប្រាប់​ Sabay ថា ៖ "សប្បាយ​ចិត្ត​ខ្លាំង​បំផុត​បង​ពេល​បាន​ដើរ​តួឯក​ជា​ថ្មី។ ប្រាំ​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​ខក​ខាន​ធ្វើ​ជា​តួឯក​នេះ ដោយ​ទទួល​ជា​តួរង និង​ តួ​បន្ទាប់​បន្សំ​រហូត"។

 

 

ម៉ានីកា ចូល​រួម​កម្មវិធី​សិល្បៈ​កាល​ពី​ពេល​​កន្លង​ទៅ

 

កញ្ញា​បន្ត​ថា​កាល​ពី​ប្រាំ​ឆ្នាំ​មុន​នាង​ធ្លាប់​សម្ដែង​ជា​តួឯក​ម្ដង​ក្នុង​រឿង "បារមី​ជំនាងផ្ទះ" ជា​ប្រភេទ​រឿង​ដុំ។ ប៉ុន្តែ​ក្រោយៗ​មិន​ធ្លាប់​បាន​សម្ដែង​ជា​តួឯក​សំខាន់​ឡើយ ដោយ​បាន​ត្រឹម​តែ​ជា​តួរង និង​តួ​បន្ទាប់បន្សំ​តែ​ប៉ុណ្ណោះ។

 

ក្រោយ​ពី​មាន​ឱកាស​ក្ដោប​តួឯក​ជា​ថ្មី​វិញ ម៉ានីកា អះអាង​ថា ​នឹង​ប្រឹង​សម្ដែង​ឱ្យ​អស់​ពី​សមត្ថភាព​មិន​ឱ្យ​ទស្សនិកជន​អស់​សង្ឃឹម​ទេ។ ជា​មួយ​គ្នា​នេះ​កញ្ញា​ក៏​រំពឹង​ខ្ពស់​ថា ខ្សែ​ភាពយន្ត​ដ៏​ល្អ​ខាង​លើ​នឹង​អាច​ជួយ​លើក​ប្រជាប្រិយភាព​ខ្លួន​ឱ្យ​ខ្ពស់​ជាង​មុន។

 

ខ្សែ​ភាពយន្ត​រឿង "ប្រាសាទ​កំបាំង​មុខ"  ជា​ស្នាដៃ​របស់​ផលិតកម្ម Wonder Film កំពុង​ដំណើរការណ៍​​នៅ​តាម​ទីតាំង​មួយ​ចំនួន​បាន​គ្រោង​ទុក ហើយ​នឹង​រួច​រាល់​ក្នុង​ខែ កុម្ភៈ ឬ​ ខែ​មីនា​ខាង​មុខ ដោយ​ធ្វើ​យ៉ាង​ណា​ដាក់​បញ្ចាំង​ឱ្យ​បាន​មុន​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់។

 

ទន្ទឹម​នឹង​អារម្មណ៍​សប្បាយ​រីករាយ​ក្រោយ​ទទួល​តួឯក​ជា​ថ្មី​ ម៉ានីកា ក៏​ស្នើសុំ​ឱ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ខ្សែ​ភាពយន្ត​របស់​ខ្លួន​ត្រៀម​នឹក​ដាក់​បញ្ចាំង​នា​ពេល​ខាង​មុខ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​ទាំង​មូល​ផង​ដែរ។ ទាំង​នេះ​​ដើម្បី​ជួយ​លើក​កម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ និង​ជួយ​គាំទ្រ​សិល្បករ សិល្បការិនី​ខ្មែរ​ថែម​ទៀត។

 

តារា​សម្ដែង​រូប​នេះ​ចាត់​ទុក​ថា ការ​ក្រសោប​បាន​តួឯក​ជា​ថ្មី​ ដោយ​ប្រើ​រយៈ​ពេល​ដូច្នេះ ​គឺ​ជា ​ការ​បើក​ផ្លូវ និង​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់​ខ្លួន​ ក្នុង​ការ​ឆក់​យក​ឱកាស​ផ្សេងៗ​ទៀត​ក្នុង​វិស័យ​ភាពយន្ត​នា​ពេល​ខាង​មុខ។

 

មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ម៉ានីកា មាន​វ័យ ២៨​ឆ្នាំ។ ខ្សែ​ភាពយន្ត​នាង​ធ្លាប់​សម្ដែង​បាន​ប្រាំ​រឿង​មក​ហើយ ក្រោយ​ពី​បោះ​ជំហាន​ចូល​សិល្បៈ​ ជាង​ប្រាំ​ឆ្នាំ​មក។ ក្រៅ​តែ​ពី​អាជីព​ជា​​តារា​សម្ដែង​កញ្ញា​ក៏​ជា​តារា​បង្ហាញ​ម៉ូដ និង​ពិធីការិនី​មួយ​រូប​ផង​ដែរ៕

 

អានអត្ថបទបន្ត៖ មើល​ចុះ!…ខេមរៈ សិរីមន្ត ក៏​បាន​ជួយ​ លោក នូ ស៊ឹប និង

អានអត្ថបទបន្ត៖ មាន​រឿង​ចម្លែក​កើត​ឡើងសព​លោក ស៊ីន ច័ន្ទឆាយា ហូរ​ទឹក​ភ្នែក​ពេល​ម្ដាយ​សែន “ភ្លា​ឡាវ”

អានអត្ថបទបន្ត៖ រឿង​ដើម​ទ្រូង អូន ម៉ី រងការរិះគន់ខ្លាំង​ ពី​សាច់ញាតិ

 

អត្ថបទ៖ អ៊ីង សុឡា