ឡាន​ទាំង​៥​​​ប្រភេទ​​ដែល​មិន​គួរ​ទិញ​ជិះ​​

  • 2015-02-03 18:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡាន​ជា​យានជំនិះ​ដែល​កំពុង​ពេញ​និយម​បំផុត​នៅ​លើ​លោក​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ ទោះ​ជា​វា​ល្អ​យ៉ាង​នេះ​ក្ដី ក៏​មាន​ប្រភេទ​ឡាន​ខ្លះ​ដែល​អ្នក​គ្រប់គ្នា​មិន​គួរ​ទិញ​ជិះ​ដែរ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្ពស់។ ខាង​ក្រោម​នេះ​ Sabay ​នឹង​បង្ហាញ​ឡាន​៥​ប្រភេទ​ដែល​គេហទំព័រ carophile បាន​ចាត់​ទុក​ថា​ជា​ឡាន​មិន​គួរ​ឱ្យ​ទិញ​ជិះ​នោះ​ទេ ទោះ​ជា​វា​មាន​តម្លៃ​ទា​ប​យ៉ាង​ណា​ក៏​ដោយ៖

 

១. ឡាន​ម៉ាក Scion IQ

 

 

 

 

Scion IQ ​ជា​ប្រភេទ​ឡាន​ដែល​មាន​តម្លៃ​ថោក​បំផុត ហើយ​វា​មាន​ភាព​ងាយស្រួល​ខ្លាំង​ណាស់​ក្នុង​ការ​បើក​បរ​ក៏​ដូចជា​មិន​ពិបាក​រក​កន្លែង​ចត​នោះ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​សុវត្ថិភាព​វិញ​គឺ​មិន​ល្អ​ទាល់តែ​សោះ។ ឡាន​​​នេះ ទោះ​ជា​មាន​ពោង​សុវត្ថិតភាព​ ​​ដូច​ឡាន​ដទៃ​ក៏​ដោយ ប៉ុន្តែ​វា​មិន​​​​គ្រប់គ្រាន់​សម្រាប់​រក្សា​ជីវិត​របស់​អ្នក​​ទេ ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ។ ហេតុ​តែ​និយាយ​ដូច្នេះ​ព្រោះ​ថា​ប្រព័ន្ធ​ប្រេងហ្វ្រាំង លំនឹង​នៅ​ពេល​បើកបរ ​​និង​ទម្ងន់​របស់​ឡាន​គឺ​មិន​ឆ្លើយ​តប​នឹង​ការ​បើកបរ​ផ្លូវ​ឆ្ងាយ ឬ​លើ​ផ្លូវ​ប្រភេទ​highway​ឡើយ។ ប្រសិន​បើ​ហ៊ាន​តែ​បើក​លឿន​បន្តិច​ដឹង​តែ​យ៉ាប់​ហើយ។

 

២. ឡាន​ម៉ាក Smart fortwo

 

 

 

ឡាន​ប្រភេទ​នេះ​គឺ​កាន់​តែ​មិន​បាច់​និយាយ​ទៀត​ហើយ ព្រោះ Smart fortwo ​មាន​លំនឹង​មិន​ល្អ​ពេល​បើកបរ ហើយ​កម្លាំង​ខ្សោយ​ណាស់ ​បើ​ធៀប​នឹង​​រថយន្ត​នានា។ ដូច្នេះ ​​​​បើ​បើកបរ​នៅ​លើ​ផ្លូវ highway ​ជា​ជម្រើស​មិន​ល្អ​ទាល់​តែសោះ ព្រោះ​លំនឹង​ និង​កម្លាំង​ម៉ាស៊ីន​ខ្សោយ​ក្នុង​ការ​ជែង​រថយន្ត​ដទៃ​សុទ្ធ​តែ​ជា​បញ្ហាប្រឈម​របស់​រថយន្ត​ធុនតូច Smart Fortwo។

 

៣. ឡាន​ម៉ាក Vauxall (Opel) Adam

 

 

 

ឡាន​ម៉ាក​នេះ​មើល​ទៅ​ស្អាត​ណាស់ ប៉ុន្តែ​បើ​និយាយ​ពី​គុណភាព​វិញ​គឺ​ចប់​តែ​ម្ដង ព្រោះ​មិន​អាច​បើក​លឿន​បាន​នោះ​ទេ។ មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ត្រូវ​បើកបរ​នៅ​ពេល​យប់​វិញ បើ​ជិះ​ឡាន​នេះ​គឺ​មិន​អាច​ទៅ​ណា​បាន​នោះ​ទេ ព្រោះ​ចង្កៀង​ឡាន​នេះ​មិន​អាច​ចាំង​ពន្លឺ​បាន​គ្រប់គ្រាន់​ឡើយ។  Vauxall (Opel) Adam ​ជា​ឡាន​ជិះ​បាន​តែ​២​នាក់​ប៉ុណ្ណោះ។

 

៤. ឡាន​ម៉ាក Chevrolet Spark

 

 

Chevrolet Spark ត្បិត​ជា​ឡាន​របស់​ក្រុមហ៊ុន​អាមេរិក​ក៏​ដោយ ប៉ុន្តែ​វា​មិន​សក្ដ័សម​​​​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន​ឬ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ៗ​​​​ទេ។ វា​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​មែន ប៉ុន្តែ​ប្រព័ន្ធ​នេះ​គឺ​មិន​អាច​រក្សា​ផាសុកភាព​ឱ្យ​អ្នក​បាន​គ្រប់​គ្រាន់​នោះ​ឡើយ ប្រសិន​បើ​មាន​ហេតុ​អាក្រក់​​កើត​ឡើង​ដោយ​ចៃដន្យ។ សំឡេង​ម៉ាស៊ីន​ឭខ្លាំង ​​គុណភាព​សម្ភារៈ​តម្លើង​​​នៅ​មាន​កម្រិត​។ ដូច្នេះ​ប្រសិន​បើ​សម្រេច​ចិត្ត​បើកបរ​រថយន្ត​ប្រភេទ​នេះ​ផ្លូវ​ឆ្ងាយ ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ។

 

 

៥. ឡាន​ម៉ាក Dacia Duster

 

 

Duster ​ជា​ប្រភេទ​រថយន្ត​SUV ​ដែល​អ្នក​មើល​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​តែ​ម្ដង។ តែ​បើ​យើង​ពិនិត្យ​វា​ឱ្យ​បាន​ម៉ត់ចត់​ទៅ​នោះ អ្នក​ប្រហែល​ជា​ឃើញ​ចំណុច​មិន​ល្អ​ច្រើន​ហើយ តួយ៉ាង​ដូចជា ​​មិនមាន​ប្រព័ន្ធ​គ្រប់គ្រង​​អាកាស​ធាតុ​ ម៉ាស៊ីន​ត្រជាក់​មិន​ល្អ​ ហើយ​ ខាង​ក្នុង​និង​ខាង​ក្រៅ​ឡាន​គឺ​ហ៊ុម​ព័ទ្ធ​​ដោយ​ប្លាស្ទិក​ច្រើន​ពេក​ដែល​បង្ក​ហានិភ័យ​ខ្ពស់​ពេល​មាន​គ្រោះ​ថ្នាក់។ មួយ​វិញ​ទៀត​នោះ អាំប៊្រីយ៉ា​តឹង ​ដែល​ជា​ហេតុ​បង្ក​ការ​លំបាក​ក្នុង​ការ​បើកបរ។

 

យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​តែ​ជា​ការ​កត់សម្គាល់ និង​វាយតម្លៃ​ពី​សំណាក់​បទពិសោធន៍​មួយ​ចំណែក​របស់​គេហទំព័រ Carophile ប៉ុណ្ណោះ។ ​ដូច្នេះ​មិន​មែន ១០០ភាគរយ ​រថយន្ត​ណាមួយ ឬ​ទាំង​អស់​ក្នុង​ចំណោម ៥​ខាងលើ ​សុទ្ធ​តែ​អវិជ្ជមាន​ទាំង​អស់​ទេ។ មុន​នឹង​អ្នក​សម្រេច​ចិត្ត​ចំណាយ​លុយ​ទិញ រថយន្ត​ថ្មី ឬ​មួយ​ទឹក​ម៉ូដែល​ណាមួយ​ក្នុង​ចំណោម​ខាង​លើ ​គួរ​គិត​ពី​កញ្ចប់​លុយ​ដែល​មាន។ បើ​ថវិកា​មាន​កំណត់ ​ហើយ​មួយ​ទឹក​ទៀត ​ឲ្យ​ទៅ​រក​គុណភាព​ល្អ​ឥតខ្ចោះ ​ឬ​គុណភាព​លំដាប់​ផ្កាយ​ម៉េច​ហ្នឹង​បាន។

 

ចុចអាន៖ម៉ូតូ​ម៉ូដែល​ថ្មី​ៗ​​ឆ្នាំ​២០១៥​ ​ឃើញ​ហើយ​​​ចង់​បានអត់?

 

 

ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ carophile

អត្ថបទថ្មី