វ៉ាង ស្រី​ណូ មិន​ទាន់​កក់​ក្ដៅ​នឹង​បុរស​ជំនួញ​អាណិកជន​ខ្មែរ​អាមេរិក

  • 2015-02-05 14:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​​ផ្ដើម​​អាជីព​ជា​អ្នក​សិល្បៈ​វិញ វ៉ាង ស្រីណូ ក៏​ប្រកាស​រក​បាន​គូស្នេហ៍​ថ្មី​ភ្លែត​ជា​បុរស​ជំនួញ​អាណិកជន​ខ្មែរ​ អាមេរិក ក៏ប៉ុន្តែ​នាង​អះអាង​ថា​ស្នេហា​ថ្មី​នៅមិន​ទាន់​មាន​ភាព​កក់​ក្ដៅ ១០០​ភាគ​រយ​នៅ​ឡើយ​ទេ ដោយ​សារ​នៅ​ឆ្ងាយ​ពី​គ្នា​ពេក។

 

ស្រីណូ ប្រាប់​Sabay ក្នុង​ពិធី​ថត MV របស់​ផលិតកម្ម​រ៉ៃ​មាស​តោ​មាស​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា៖"ឱ្យ​ច្បាស់​មួយ​រយ​ភាគ​រយ​ជា​មួយ​គាត់​ មិន​ទាន់​កក់​ក្ដៅ​នៅ​ឡើយ​ទេ​បង ព្រោះ​អី​យើង​ទាំង​ពីរ​នៅ​ឆ្ងាយ​ពី​ពី​​គ្នា​ពេក ចាំ​មើល​ពេល​ទៅ​មុខ​បន្តិច​ទៀត​សិន"។

 

វ៉ាង ស្រីណូ ក្នុង​ពិធី​ថត MV របស់​ផលិតកម្ម រ៉ៃមាសតោមាស កាល​ពី​ដើម​សប្ដាហ៍​នេះ

 

តារា sexy រូប​នេះ​បន្ត​ថា នាង​ស្គាល់​បុរស​ជំនួញ​​អាណិកជន​ខ្មែរ​អាមេរិក​ពីរ​ទៅ​បី​ឆ្នាំ​មក​ហើយ អំឡុង​ពេល​ខ្លួន​ចេញ​ទៅ​សម្ដែង​នៅ​អាមេរិក​ជា​មួយ​សិល្បករ សិល្បការិនី​ដទៃ​ទៀត។ បុរស​ជំនួញ​នោះ​មាន​វ័យ​ទើបតែ​ ៣០​ឆ្នាំ​ស្ដើង​ប៉ុណ្ណោះ ដែល​ជា​អ្នក​​រក​បើក Restaurant នៅ​លើ​​ទឹក​ដី​ប្រទេស​មហាអំណាច​មួយ​នេះ។

 

បើ​ទោះ​ជា​អះអាង​ថា​មិន​ទាន់​ប្រាកដ ១០០​ភាគ​រយ​ពី​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ក្ដី វ៉ាង ស្រីណូ និយាយ​ថា​​នាង និង​គូស្នេហ៍​របស់​ខ្លួន​តែង​ជួប​គ្នា​​ជា​ញឹក​ញាប់ ដោយ​​ពេល​ខ្លះ​នាង​ទៅ​លេង​ដល់​អាមេរិក ហើយ​ពេល​ខ្លះ​ទៀត​សង្សារ​របស់​ខ្លួន​មក​លេង​ដល់​កម្ពុជា។ ម្យ៉ាង​ទៀត​នៅ​ពេល​បច្ចុប្បន្ន​ស្នេហា​ទាំង​ពីរ​គឺ​មាន​ភាព​ផ្អែមល្ហែម មិន​ដែល​មាន​រឿង​រកាំរកូស​កើត​ឡើង​ម្ដង​ណា​ឡើយ។

 

តារា​សម្ដែង sexyវ័យ​ ២៧​ឆ្នាំ​បន្ថែម​ទៀត​ថា ប្រសិន​បើ​អ្វីៗ​មិន​មាន​ភាព​ប្រែប្រួល​ទេ​អាពាហ៍ពិពាហ៍​របស់​នាង និង​គូស្នេហ៍​ជា​បុរស​ជំនួញ​អាមេរិក​ខាង​លើ​ អាច​នឹង​កើត​ឡើង​​ក្នុង​ពេល​មួយ​ទៅ​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត។ ទន្ទឹម​នឹង​នោះ​នាង​អាច​នឹង​ឈប់​ពី​សិល្បៈ​ដើម្បី​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ជា​​មួយ​ស្វាមី។

 

យ៉ាង​ណា​ក៏​ដោយ​តារា​សម្ដែង​ទើប​ឈាន​ជើង​ប្រឡូក​ក្នុង​វិថី​សិល្បៈ​វិញ​​​លើក​ឡើង​​ទេ ពេល​នេះ​នាង​មិន​សូវ​ខ្វល់ខ្វាយ​នឹង​រឿង​ស្នេហ៍​ខ្លាំង​ឡើយ ដោយ​ធ្វើ​យ៉ាង​ណា​​គិត​រឿង​​ផ្ដើម​អាជីព​​សិល្បៈ​ជា​ថ្មី​ឱ្យ​បាន​ខ្លាំង​ជាង​មុន​​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន។

 

វ៉ាង ស្រីណូ បាន​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​កាល​ពី​ពេល​កន្លង​ទៅ ដោយសារ​រវល់​រក​ស៊ី​ខាង​ក្រៅ​មិន​មាន​ពេល​ដើម្បី​បម្រើ​សិល្បៈ។ ពេល​នេះ​នាង​បាន​ហក់​ចូល​អាជីព​ចាស់​ឡើង​វិញ។ ទន្ទឹម​នឹង​​ផ្ដើម​អាជីព​​សិល្បៈ​ជា​ថ្មី​នាង​បង្ហើប​ឱ្យ​ដឹង​ពី​គូស្នេហ៍​ថ្មី​ជា​បុរស​ជំនួញ​អាណិកជន​ខ្មែរ​អាមេរិក​តែ​ម្ដង ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ដើរ​នឹង​គូស្នេហ៍​ចាស់​ជា​​អាណិកជន​អាមេរិក​ដូច​គ្នា៕

 

អានអត្ថបទបន្ត៖ កំពូល​សិស្ស…ប៉ែន ចំរុង រំលឹក​ប្រវត្តិ​ធ្លាប់​ប្រឡង​ចម្រៀង​យក​ពិន្ទុ​ពី​គ្រូ Lolz

អានអត្ថបទបន្ត៖ ភាពយន្ត​កំប្លុក​កំប្លែង​សើច​សប្បាយ​បាន​មក​ដល់​ទៀត​ហើយ!

អានអត្ថបទបន្ត៖ សិល្បករជាង​ ២០០ នាក់​ត្រៀម​សម្ដែង​ក្នុង​សន្និសីទ​ពិភព​លោក​ស្ដី​ពី​ទេសចរណ៍ និង​ វប្បធម៌ យប់​នេះ

 

វ៉ាង ស្រីណូ ជា​មួយ​លោក ញ៉ែម សុគន្ធ ថត​នៅ​​សាលមហោស្រពចេនឡា

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី