មុខ​មាត់​តារា​ថ្មី​ពីរ​ដួង​​ទើប​​រះ​ក្នុង​​ពិភព​សិល្បៈ

  • 2014-10-04 17:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ខុន សម្ផស្ស និង​ លោក នួន សុខ​ចំរើន បាន​ក្លាយ​ជា​តារា​ថ្មី​ក្នុង​ចង្កោម​សិល្បៈ បន្ទាប់​ពី​ពួកគេ​ទាំង​ពីរ​ឈ្នះ​ការ​ប្រកួតប្រជែង​ជ្រើសរើស​តារា​បង្ហាញ​ម៉ូដ​រៀងៗ​ខ្លួន​​ក្នុង​កម្មវិធី Face Of Hiruscar 2014។

 

តារា​ថ្មី​ទាំង​ពីរ​ដួង​នេះ នឹង​ក្លាយ​ជា​តារា​ពេញ​សិទ្ធិ​ ដោយ​ចុះ​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ក្រុម​ Sun Super Model រួម​នឹង​ការ​ផ្សព្វផ្សាយ​ផលិតផល​ Hiruscar។

លោក នួន សុខចំរើន និង​កញ្ញា ខុន សម្ផស្ស ជយលាភីកម្មវិធី Face Of Hiruscar 2014

 

លោក ម៉ែន និមលរ័ត្ន អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ក្រុម​តារា​បង្ហាញ​ម៉ូដ Sun Super Model និង ​ជា​អ្នក​ទទួល​យក​តារា​ទាំង​ពីរ​ខាង​លើ​ឱ្យ​​ក្លាយ​ជា​តារា​ពេញ​សិទ្ធិ​ក្នុង​ក្រុម​របស់​ខ្លួន​បាន​និយាយ​ថា៖"សមត្ថភាព និង​រូប​សម្ផស្ស​ពួកគាត់​ពិត​ជា​សក្ដិសម​ជា​តារា​បង្ហាញ​ម៉ូដ ហើយ​អាច​នឹង​ក្លាយ​ទៅ​ជា​តារា​ល្បី​នា​ពេល​ខាង​មុខ"។

 

យ៉ាង​ណា​ក៏​ដោយ​​អ្នក​ចាត់​ការ​ទូទៅ​វ័យ​ក្មេង​រូប​នេះ​ អះអាងថា ​​តារា​ថ្មី​ទាំង​ពីរ​ដួង ​គឺ​កញ្ញា ខុន សម្ផស្ស និង​លោក នួន សុខ​ចំរើន នឹង​ត្រូវ​បណ្ដុះបណ្ដាល​ថែម​ទៀត​ក្នុង​ក្រុម​ Sun​ Super Model របស់​ខ្លួន​មុន​នឹង​​ផ្ដល់​ឱកាស​​ឱ្យ​ដើរ​បង្ហាញ​ម៉ូដ​ទាំង​ថ្នាក់​ជាតិ និង​ អន្តរជាតិ។

 

ដោយ​ឡែក​តំណាង​មក​ពី​​កម្មវិធី Face Of Hiruscar លោក ឈឿន ណាវុធ បាន​លើក​ឡើង​ថា បេក្ខភាព​ទាំង​ពីរ​ខាង​​លើ​មុន​នឹង​ក្លាយ​ជា​ជយលាភី​​ឆ្លង​កាត់​ឧបសគ្គ។ លោក​បាន​​អបអរសាទរ​ដល់​ កញ្ញា ខុន សម្ផស្ស និង ​លោក​ នួន សុខ​ចំរើន ដែល​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ពេញ​សិទ្ធិ​ក្នុង​ក្រុម Sun Super Model និង ​ការផ្សព្វផ្សាយ​ពី​ផលិតផល​ Hiruscar។

 

​ក្រៅ​តែ​ពី​ការ​ប្រកាស​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​​ក្នុង​ក្រុម​ Sun Super Model និង ​ការ​ផ្សព្វផ្សាយ​ផលិតផល Hiruscar តារា​ទាំង​ពីរ​ដួង ក៏​ទទួល​បាន​ទឹក​ប្រាក់ ១០០០​ដុល្លារ​ថែម​ទៀត​ពី​កម្មវិធី Face Of Hiruscar។

 

ជា​លើក​ទី​ពីរ​ហើយ​ដែល​កម្មវិធី Face Of Hiruscar ប្រឡង​ជ្រើសរើស​តារា​បង្ហាញ​ម៉ូដ​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ ក៏​ដូច​ជា​ការ​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ជាតិ​តាម​រយៈ​​ការ​បញ្ចេញ​សមត្ថភាព​ពិតៗ៕

អានអត្ថបទ៖ បេក្ខនារី​​អាស៊ី ចូល​​​ The Voice អាមេរិក ច្រៀង​ពីរោះ​ដល់​ថ្នាក់​គ្រូ​បង្វឹក​លុត​ជង្គង់​អង្វរ​ឲ្យ​ចូល​ក្រុម​

 

អត្ថបទ៖ អ៊ីង សុឡា

 

អត្ថបទពេញនិយម
អត្ថបទថ្មី