Forum 2015 វេទិកា​ Samsung ឡង់​សេ​ផលិតផល​វាយ​លុក​​ទីផ្សារ​​​​អាស៊ាន

  • 2015-02-10 15:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ផលិតផល​បច្ចេកវិទ្យា​ដ៏​ធំ​ប្រចាំ​តំបន់ Forum 2015 របស់ Samsung នឹង​ចាប់ផ្ដើម​បើក​នៅ​សប្តាហ៍​នេះ​នា​ទីក្រុង​បាងកក​ប្រទេស​ថៃ។ Samsung Forum 2015 ​ជា​វេទិកា​​ដែល​ Samsung រៀបចំ​ឡើង​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​និង​ពង្រីក​ទីផ្សារ​​ផលិតផល​នៅ​ក្នុង​តំបន់​។

 

 

លោក ឆែ សុខឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Samsung បាន​ឲ្យ​ដឹង​ថា Samsung Forum 2015 ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ ដែលជា​​តាំង​បង្ហាញ​ផលិតផល​​​បច្ចេកវិទ្យា​របស់​ Samsung ក្នុង​​តំបន់អាស៊ាន​។

 

លោក​ថា ព្រឹត្តិការណ៍​នេះ​បាន​រៀបចំ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​កាល​ពី​ឆ្នាំ​មុន​បាន​រៀបចំ​នៅ​ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូណេស៊ី និង​ឆ្នាំ​នេះ​បាន​មក​រៀបចំ​ធ្វើ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ក្នុង​ព្រឹត្តិការណ៍ Samsung Forum ​អតិថិជន​អាច​សិក្សា​ស្វែង​យល់​ពី​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​របស់ Samsung ដែល​មាន​តាំង​ពី​ទូរសព្ទ ទូរទស្សន៍​ រហូត​ដល់​គ្រឿង​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ដ៏​សំបូរ​បែប​។

 

លោក​បញ្ជាក់​បន្ថែម​ថា ព្រឹត្តិការណ៍​នេះរៀបចំ​ឡើង​ក៏​ដើម្បី​​ផ្សព្វផ្សាយ​និង​ពង្រីកទីផ្សារ​ប្រើប្រាស់​ផលិតផល Samsung ក្នុង​តំបន់​អាស៊ាន​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ថែម​ទៀត។

 

ថ្មី​ៗ​នេះ​ ក្រុមហ៊ុន Samsung ទើប​តែ​ទទួល​បាន​ពាន​រង្វាន់ ​“ក្រុមហ៊ុន​ច្នៃប្រឌិត​ខ្ពស់​បំផុត​លើ​ផលិតផល​អេឡិចត្រូនិក” ​ដោយ​​ទទួល​​បាន​​ពានរង្វាន់​​កិត្តិយស​​រហូត​ដល់​​ទៅ​​ ៨០ ​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​ CES​ 2015​ ដែល​ជា​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​ធំជាង​គេ​ប្រចាំ​ឆ្នាំ​ក្នុង​ពិភពលោក។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា