តារា Sexy ប៊ុន ផៃលីន ថា ចំណាយ​លុយ​ច្រើន​ក្នុង​រដូវ​ថត MV

  • 2015-02-11 21:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សិច​ស៊ី ប៊ុន ផៃលីន បាន​និយាយ​ថា ​កញ្ញា​ត្រូវ​ចំណាយ​អស់​លុយ​កាក់​ជា​ច្រើន​​ទៅ​លើ​ការ​កាត់​សំលៀក​បំពាក់ ដើម្បី​ចូលរួម​ថត ​MV ឲ្យ​ផលិតកម្ម​ចម្រៀង​នានា​ក្នុង​រដូវ​កាល ​ចូល​ឆ្នាំ​ម្ដងៗ។

 

 

​ប៉ុន្តែ​តារា​រូប​នេះ​​បន្ត​ថា នាង​មិន​ងាយ​មាន​ឱកាស​បាន​ចូលរួម​ថត​នោះ​ទេ ស្រប​ពេល​មាន​ការ​មមាញឹក ទាល់​តែ​រយៈ​ពេល​ ១ ​ឆ្នាំ ទើប​ខាង​ផលិតកម្ម​អញ្ជើញ​នាង​ឲ្យ​ទៅ​ចូលរួម​ថត ហើយ​ភាគ​ច្រើន​ផលិតកម្ម​ក្រៅ​ប្រទេស។ ដូច្នេះ​បើ​មាន​ឈុត​ណា​​ប្លែក​គួរ​តែ​បញ្ចេញ​ឲ្យ​គេ​ឃើញ​ផង​ទៅ ទោះ​ចំណាយ​អស់​លុយ​ច្រើន​ក៏​ដោយ។

 

កញ្ញា​និយាយ​ថា៖ "អស់​លុយ​ច្រើន​មែន​ហ្នឹង! គ្រាន់​តែ​រឿង​ស្លៀកពាក់​នោះ មិន​ថា​តែ​នៅ​ក្នុង​ការងារ​សិល្បៈ ឬ​ក្រៅ​សិល្បៈ​នោះ​ទេ"។ ផៃលីន បន្ត​ថា ជាទូទៅ​ នាង​ត្រូវ​កាត់​សំលៀក​បំពាក់​ចំនួន​ ៨ កំប្លេ​ក្នុង ​១ ​ខែ ហើយ​ជា​មធ្យម​មួយ​កំប្លេ​អាច​មាន​តម្លៃ ​២០០​ ដុល្លារ ​អាមេរិក ឬ​លើស​ពី​នេះ។ ​សំលៀក​បំពាក់​ទាំង​នោះ​ត្រូវ​បាន​ច្នៃ​ចេញ​ពី​ហាង​ល្បីៗ​មួយ​ចំនួន ដែល​អ្នក​សិល្បៈ​ភាគ​ច្រើន​និយម​ទៅ។

 

 

ទោះ​បី​ជា​យ៉ាង​ណា តារា​រូប​នេះ​បាន​បន្ថែម​ថា ផ្អែក​លើ​ប្រាក់​ចំណូល​បាន​ពី​សិល្បៈ គឺ​មិន​អាច​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​លើ​សំលៀកបំពាក់​នោះ​ទេ មិន​អាច​សកម្ម​ដូច​ពី​មុន ដោយ​នាង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​មុខ​របរ​ទៅ​វិញ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​បច្ចុប្បន្ន។ ភាព​លឹបលៗ​នៅ​ក្នុង​វិស័យ​សិល្បៈ​ដូច្នេះ គឺ​ដោយ​សារ​ការ​ស្រលាញ់​ប៉ុណ្ណោះ ព្រោះ​បាន​ធ្វើ​ឱ្យ​គេ​​ស្គាល់​រូប​នាង​ដល់​បច្ចុប្បន្ន។

 

“ការ​ពិត​មែន​ទៅ ទោះ​បី​ជា​យើង​មិន​ស្លៀក​ក្នុង​កម្មវិធី​សិល្បៈ ក៏​ត្រូវ​តែ​ឲ្យ​ជាង​គេ​កាត់​បន្ត​បន្ទាប់​ដែរ ព្រោះ​ជា​ចំណង​ចំណូល​ចិត្ត​របស់​ខ្ញុំ​ផង​ដែរ"។ ប៊ុន ផៃលីន បញ្ជាក់​យ៉ាង​ដូច្នេះ៕

 

អន​អត្ថបទ៖ ចង់​បំបែក​ទីផ្សារ សាន់ដេ ​ត្រៀម​​លក់​ចម្រៀង Original ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ ២០១៥

អាន​អត្ថបទ៖ សេង សូណា សូមទោស រឿង សិច​ស៊ី

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី