Samsung បង្ហាញ​​ផលិតផល​បច្ចេកវិទ្យា​​ថ្មី​នាំ​ជីវិត​រស់នៅ​កាន់​តែ​ប្រសើរ​នៅ Forum 2015

  • 2015-02-13 06:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍​​ពិព័រណ៍ SEA Forum 2015 ព្រឹកមិញ​នេះ​នា​ទីក្រុង​បាងកក ក្រុមហ៊ុន Samsung បាន​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​​ជា​ច្រើន​ ជាមួយ​​​ការ​ប្រកាន់​ភ្ជាប់​ទស្សនៈវិស័័យការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ដើម្បី​ជីវិត​រស់នៅ​កាន់​តែ​ប្រសើរ​។

 

 

លោក Yong Sung Jeon ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Samsung Electronic ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​អូសេអានី​បាន​ធ្វើ​ការ​កត់​សម្គាល់​នា​ឱកាស​នោះ​ពី​​ការ​ប្រឹងប្រែង​ឥត​ឈប់ឈរ​របស់​ Samsung ​ក្នុង​ការ​​អភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​​ ដើម្បី​ឆ្លើយតប​និង​​បំពេញ​តម្រូវការ​រស់នៅ​របស់​អតិថិជន។

 

លោក​​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ ២០១៥ ​នេះ ក្រុមហ៊ុន Samsung នឹង​នៅ​តែ​បន្ត​ជាមួយ​​​ទស្សនៈវិស័យ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់​តែ​ល្អ​​ប្រសើរ តាមរយៈការបង្កើត​និង​ការ​រុករក​របកគំហើញ​លើ​ការ​អភិវឌ្ឈ​ផលិតផល​បច្ចេកវិទ្យា​​ដែលល្អ​ផ្តាច់គេ​ ដើម្បី​ផ្លាស់ប្តូរ​ជីវិត​ឲ្យ​កាន់​តែ​ប្រសើរ​។

 

 

 

ក្នុង​ពិព័រណ៍ Samsung Forum 2015 នៅ​ព្រឹក​មិញ​ ​ក្រុមហ៊ុន Samsung ​បាន​ដាក់​បង្ហាញ​ផលិតផល​​បច្ចេកវិទ្យា​​​ដ៏​សំបូរ​បែប​ដែល​មាន​ចាប់​តាំង​ពី ទូរទស្សន៍ ​ម៉ាស៊ីន​ត្រជាក់ ​ទូទឹកកក ម៉ាស៊ីន​បោក​គក់ ​និង​ទូរសព្ទ​ដៃ​​​ និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ជា​ច្រើន​ទៀត។ ​​នា​ឱកាស​នោះ ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​កម្មវិធី Culture Connect ដើម្បី​​​ចែក​រំលែក​និង​ផ្លាស់ប្តូរ​​វប្បធម៌​​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​។

 

ព័ត៌មាន​ជា​ច្រើន​ទៀត​ក្នុង​កម្មវិធី​ Samsung Forum 2015 នៅ​ប្រទេស​ថៃ  Sabay នឹង​ផ្សាយ​ជូន​ជា​បន្ត​បន្ទាប់។