អ្នកឈ្នះរង្វាន់ពីកម្មវិធី "ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់" ប្រចាំខែ ធ្នូ ២០១៤
- 2015-02-14 00:29:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឈ្នះរង្វាន់ពីកម្មវិធី "ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់" ប្រចាំខែ ធ្នូ ២០១៤
ចន្លោះមិនឃើញ
ឱកាសឈ្នះរង្វាន់ពីកម្មវិធី ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់ របស់ក្រុមហ៊ុនប្រងតូតាល់ បានបន្តប្រគល់ជូនអ្នកឈ្នះ ចំនួន ៤ នាក់ ទៀតហើយ កាលពីថ្ងៃអង្គារ ទី ១០ ខែកុម្ភះ ឆ្នាំ ២០១៥ នៅអគារហុងកុងសេនធើដែល បានប្រគល់រង្វាន់ដោយ លោក Yves Jassaud នាយកគ្រប់គ្រងនៃក្រុមហ៊ុន តូតាល់ប្រចាំនៅកម្ពុជា ។ នេះគឺជា លើកទី ២ ដែលក្រុមហ៊ុនប្រងតូតាល់បានរៀបចំឡើងសម្រាប់ប្រគល់រង្វាន់ ជូនអ្នកឈ្នះប្រចាំខែធ្នូ ឆ្នាំ ២០១៤។
នៅក្នុងកម្មវិធីលោក Yves Jassaud នាយកគ្រប់គ្រងនៃក្រុមហ៊ុនតូតាល់ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ តូតាល់ទទួលបានអ្នកគាំទ្រ Page Facebook តូតាល់ រហូតដល់ 2,411,476 នាក់ហើយ ដែល ក្នុងចំណោមនេះ មានអ្នកគាំទ្រ Page ចំនួន 200 នាក់ជាងដែលបានចូលរួមលេងកម្សាន្ត និងខិតខំប្រឹងតាមថត រូបភាព បង្ហោះរូបភាពនៅក្នុងកម្មវិធី ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់ ប្រចាំខែធ្នូ ឆ្នាំ 2014។ នេះជាសញ្ញាណ វិជ្ជមានមួយបង្ហាញថា កម្មវិធី ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់ កំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែច្រើនឡើងពីអ្នកគាំទ្រ Page ជាពិសេសយុវវ័យ។
លោក Yves Jassaud បានមានប្រសាសន៍បន្តទៀតថា លោកសប្បាយរីករាយណាស់ ដែលកម្មវិធី នេះបានដំណើរការ យ៉ាងរលូន និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដូចដែលយើងគ្រប់គ្នាបានដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ Facebook ជាមធ្យោបាយទំនាក់ទំនងដ៏មានប្រជាប្រិយភាព និងលឿនសម្រាប់ទំនាក់ ទំនងគ្នា ដែលតូតាល់ក៏ បានជ្រើសរើសកម្មវិធីនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអ្នកគាំទ្រជាមួយក្រុមហ៊ុនតូតាល់ ឲ្យកាន់តែជិតស្និទ្ធ។
លោកនាយក Yves Jassaud ក៏បានសម្តែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតិថិជនរបស់តូតាល់ និងអ្នកគាំទ្រទាំងអស់ ហើយក៏បានបង្ហាញពីទស្សនវិស័យរបស់លោកថា កម្មវិធី ប្រមាញ់រូបភាពម៉ូតូកង់បីនេះ កំពុងតែឈានទៅរកភាពជោគជ័យ ហើយថែមទាំង ទាក់ទាញអ្នកចូលរួមប្រកួតប្រជែងកាន់តែច្រើន នៅខែបន្ទាប់ៗ។
យុវតីម្នាក់ដែលបាន Post រូបភាពម៉ូតូកង់បីច្រើនជាងគេបំផុតប្រចាំខែធ្នូ ឆ្នាំ ២០១៤ គឺ ជា ហ្គិចលាង ក៏បានបង្ហាញ នូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលខ្លួនបានក្លាយជាអ្នកឈ្នះនៅក្នុងខែទីពីរ ហើយអ្នកនាងនឹង ជួយផ្សព្វផ្សាយបន្តទៅមិត្តភក្តិរបស់នាងឲ្យចូលរួមតាមថតរូបភាពម៉ូតូកង់បីតូតាល់នៅខែក្រោយៗផងដែរ។
សូមបញ្ជាក់ថាអ្នកមានសំណាងឈ្នះរង្វាន់ទាំង ៤ នាក់រួមមាន៖ ១ កញ្ញា ជា ហ្គិចលាង ដែលមានឈ្មោះនៅលើ Facebook Mouy Mouy ជាអ្នកដែលបាន Post រូបភាពច្រើនជាង គេ ឈ្នះរង្វាន់ទូរទស្សន៍ទំហំ 32 អ៊ីញ 1 គ្រឿង ២ លោក ធីរ៉ាក់ បញ្ញារិទ្ធិ ដែលមានឈ្មោះនៅលើ Facebook E.b Apples ជាអ្នកដែលទទួលបាន Like ច្រើនជាងគេ ឈ្នះរង្វាន់កាតតូតាល់ទឹកប្រាក់ចំនួន 100 ដុល្លារ ៣ កញ្ញា ឈុន លីណែត ដែលមានឈ្មោះនៅលើ Facebook Chhun Leeneth ជាអ្នកដែលទទួលបាន Like ច្រើនជាងគេ ឈ្នះរង្វាន់កាតតូតាល់ទឹកប្រាក់ចំនួន 100 ដុល្លារ ៤ កញ្ញា ប្រាក់ ម៉ារីតា ដែលមានឈ្មោះនៅលើ Facebook Marita Prak ជាអ្នកដែលទទួលបាន Share ច្រើនជាងគេ ឈ្នះរង្វាន់កាតតូតាល់ទឹកប្រាក់ចំនួន 100 ដុល្លារ។ គួរបញ្ជាក់ថា “កម្មវិធីប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់” ចាប់ផ្តើមពីខែ វិច្ឆិកា ឆ្នាំ 2014 រហូតដល់ខែមេសា ឆ្នាំ 2015។ ព័ត៌មានបន្ថែមសូមចូលទៅ www.facebook.com/TOTAL។
អំពីក្រុមហ៊ុនតូតាល់ តូតាល់ គឺជាក្រុមហ៊ុនប្រេងនិងឧស្ម័នដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានប្រតិបត្តិការនៅបណ្ដា ប្រទេសជាង ១៣០ប្រទេស។ តូតាល់កម្ពុជាបានប្រតិបត្តិការជាផ្លូវការនៅកម្ពុជាឆ្នាំ1993 ខណៈដែលក្រុម ហ៊ុនមានវត្តមានជាង 70 ឆ្នាំមកហើយ។ ទូទាំងប្រទេស តូតាល់កម្ពុជាបានចូលទៅក្នុងទីផ្សារនៃផលិត ផលប្រេង និងសេវាកម្មបម្រើជូនអតិថិជនទាំងឯកជន និងសាធារណៈជន។ បច្ចុប្បន្ន តូតាល់មានផលិតផលនិងសេវាកម្ម ច្រើនជាង 50 ស្ថានីយប្រេងឥន្ធនៈតាមផ្លូវ (ប្រេងសាំង និង ម៉ាស្សូត) និងមាន ២០ហាងទំនិញលក់ផលិតផលផ្សេងៗ ព្រមទាំងមានប្រេងសម្រាប់រោងចក្រប្រេង ចាក់យន្តហោះ និងប្រេងម៉ាស៊ីនផងដែរ។
ជាចុងក្រោយ កាតសម្រាប់ចាក់សាំងតូតាល់ (តូតាល់ក្លឹបកាត) គឺមានអត្ថប្រយោជន៍បំផុតក្នុងការគ្រប់ គ្រងការទិញប្រេងសាំងរបស់អ្នកបានយ៉ាងងាយស្រួល។ តាមរយៈផលិតផលនិងសេវាកម្មខាងលើ យើង ក៏ផ្តល់សេវាកម្មដ៏ចាំបាច់ផ្សេងទៀត ដូចជាការវិភាគលើការប្រើប្រាស់ប្រេង និងការដំឡើងធុងប្រេងនិង ការដឹកជញ្ជូនចំណុះប្រេងទៅឲ្យអតិថិជនពាណិជ្ជកម្មផងដែរ។
អត្ថបទ៖ ពាណិជ្ជកម្ម