Samsung បញ្ចេញ​ផលិតផល​​ចាស់​ដៃ​នៅ​ពិព័រណ៍ Forum 2015

  • 2015-02-16 18:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ការ​ច្នៃ​ប្រឌិត​បង្កើត​ផលិតផល​អេឡិចត្រូនិក​​​ ក្រុមហ៊ុន Samsung បាន​យក​ព្រឹត្តិការណ៍​ក្នុង​ពិព័រណ៍ Samsung Forum 2015 នា​ទីក្រុង​បាងកក​ថ្មីៗ​នេះ​ ​​ដើម្បី​បង្អួត​ពី​​ផលិតផល​បច្ចេកវិទ្យា​​​ដ៏​សំបូរ​បែប​​ ដល់​បណ្ដាញ​សារព័ត៌មាន​និង​ដៃគូ​អាជីវកម្ម។

 

ក្នុង​ពិព័រណ៍ Samsung Forum 2015 ​ក្រុមហ៊ុន Samsung ​បាន​សម្ញែង​ផលិតផល​​បច្ចេកវិទ្យា​​​​​ថ្មីៗ​ដែល​មាន​តាំង​ពី ទូរទស្សន៍ ​ម៉ាស៊ីន​ត្រជាក់ ​ទូទឹកកក ម៉ាស៊ីន​បោក​គក់ ​និង​ទូរសព្ទ​ដៃ​​​ និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ជា​ច្រើន​ទៀត។

 

Samsung បាន​ណែនាំ​ទូរទស្សន៍​ខ្នាត​យក្ស SUHD អេក្រង់ ៨៨ អ៊ីញ​ ​ប្រក​ប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​​ ​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ដំណើរ​ការ ​Tizen ​​​ដែលអនុញ្ញាត​ឱ្យ​អ្នក​បង្កើត​​កម្មវិធី​ងាយ​ស្រួល​ដើម្បី​ភ្ជាប់​ទៅកាន់​ពិភព​កម្សាន្ត​។ SUHD បំពាក់​បច្ចេកវិទ្យា Eco-friendly nano-crystal ដែល​អាច​កែ​ពន្លឺ​និង​ពណ៌​រូបភាព​ដូច​ធម្មជាតិ​ពិតៗ ច្បាស់​ជាង​ទូរទស្សន៍​ធម្មតា​រហូត​ដល់ ៦៤ ដង។ វា​​មាន​ភាព​ឆ្លាត​វៃ​ជាមួយ​បច្ចេកវិទ្យា Re-Mastering Engine និង​មុខងារ Smart TV ដើម្បី​ផ្ដល់​ការ​កម្សាន្ត​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ពេល​ទស្សនា។

 

http://youtu.be/o6T8_Gfls38

 

ក្រុមហ៊ុន Samsung ​​បាន​បង្ហាញ​ឈុត​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​របស់​កំពូល​ចុងភៅ Chef Collection សម្រាប់​ធ្វើ​ជា​ដៃគូដ៏​ល្អ​ឥត​ខ្ចោះ​​ក្នុង​ប្រតិបត្តិការ​ក្នុង​ផ្ទះបាយ​​របស់​ស្រ្តី​មេ​ផ្ទះ​ទាំង​ឡាយ។ ក្រៅ​ពី​នោះ ក៏​បាន​ណែនាំ​ទូទឹកកក​ដ៏​ឆ្លាតវៃ​ទ្វារ​ពីរ​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​​ ​ជា​ជម្រើស​សម្រាប់​គ្រួសារ​ទាន់សម័យ។

 

មិន​ទាន់​អស់​នោះ​ទេ ម៉ាស៊ីន​បោក​សំលៀកបំពាក់ Active Dualwash TM ដ៏​ទំនើប​ប្រកប​ដោយ​បច្ចេកវិទ្យា​ទាន់សម័យ​ ក៏​ត្រូវ​បាន​ក្រុមហ៊ុន Samsung យក​ទៅ​បង្ហាញ​ដល់​បណ្ដាញ​ដៃគូ​អាជីវកម្ម​ក្នុង​ពិព័រណ៍ Forum 2015 ។ Active Dualwash TM បាន​បំពាក់​បច្ចេកវិទ្យា​កាំរស្មី​ ​អាច​លាង​​ជម្រះ​ស្នាម​ប្រឡាក់​បាន​យ៉ាង​ល្អ ​ផ្តល់​ទំនុក​ចិត្ត​​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់។ ជាមួយ​មនុស្ស​យន្ត Power VR 9000 របស់ Samsung ដែល​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​​សម្អាត​ផ្ទះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

 

ក្នុង​ឱកាស​នោះ​ដែរ Samsung ក៏​បាន​បង្ហាញ​កាមេរ៉ា​ដ៏​ទំនើប NX500 ផលិតផល​តន្រ្តី New Premium Audio និង​​​កំពូល​ទូរសព្ទ​ត្រកូល​ថ្មី​ Galaxy A ដែល​មាន​ដូចជា A7, A5 និង A3 ដែល​​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​ប្រិយមិត្ត​ដែល​ត្រូវការ​ទូរសព្ទ​ដែលមាន​មុខងារ​កាមេរ៉ា​ដ៏​ល្អ​​​​ឥត​ខ្ចោះ​សម្រាប់​ការ​ថត​រូប​​ផ្សេងៗ​។

 

ក្នុង​ពេលនោះ​ដែរ ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​កម្មវិធី Culture Connect ដើម្បី​​​ចែក​រំលែក​និង​ផ្លាស់ប្តូរ​​វប្បធម៌​​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់។

 

 
 

លោក Yong Sung Jeon ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Samsung Electronic ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​អូសេអានី​បាន​ធ្វើ​ការ​កត់​សម្គាល់​ពី​ការ​ប្រឹងប្រែង​ឥត​ឈប់ឈរ​របស់​ Samsung ​ក្នុង​ការ​​អភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​​ ដើម្បី​ឆ្លើយតប​និង​​បំពេញ​តម្រូវការ​រស់នៅ​របស់​អតិថិជន។

 

លោក​​ឲ្យ​ដឹងថា ​ឆ្នាំ ២០១៥ ​ក្រុមហ៊ុន Samsung នឹង​នៅ​តែ​បន្ត​ជាមួយ​ការ​អនុវត្ត​​ទស្សនវិស័យ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់​តែ​ល្អ​​ប្រសើរ តាម​រយៈ​ការបង្កើត​និង​ការ​រុករក​របកគំហើញ​​ថ្មីៗ​លើ​ការ​អភិវឌ្ឈ​ផលិតផល​បច្ចេកវិទ្យា​ ដើម្បី​ផ្លាស់ប្តូរ​និង​ធ្វើ​ឲ្យ​​ជីវិត​​រស់នៅ​កាន់​តែ​ប្រសើរ​។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា