Samsung ឆ្លើយតប​ការ​រិះគន់​ការ​បញ្ចេញ​លក់​ទូរសព្ទ​មិន​សំចៃ​​លើ​ទីផ្សារ

  • 2015-02-19 18:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បាន​ឆ្លើយតប​ការ​រិះគន់​​ជុំវិញ​ការ​ដែល​ក្រុមហ៊ុន​បញ្ចេញ​លក់​ទូរសព្ទ​ស៊េរី​ថ្មីៗរាប់​សិប​ម៉ូដែលក្នុង​មួយ​ឆ្នាំ​ៗ​នៅ​លើ​ទីផ្សារ ដែល​ធ្វើ​​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​។

 

 

ឆ្លើយតប​ការ​រិះគន់​នេះ លោក​ស្រី Sasitorn Khoopatanakul នាយក​គ្រប់គ្រង​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Samsung ប្រចាំ​ប្រទេស​ថៃ​និង​តំបន់​ឥណ្ឌូចិន​ប្រាប់ Sabay ក្នុង​ពិព័រណ៍ Samsung Forum 2015 នៅ​ប្រទេស​ថៃ​កន្លង​ទៅ​ថា ការ​ដែល Samsung បាន​បញ្ចេញ​ទូរសព្ទ​យ៉ាង​ច្រើន​ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​ទីផ្សារ ជា​ការ​ឆ្លើយតបតម្រូវការ​ទីផ្សារ​អ្នកប្រើប្រាស់។

 

“ចំណង់ចំណូលចិត្ត និង​កម្រិត​ជីវភាព​​របស់​អ្នកប្រើប្រាស់​ម្នាក់ៗ​ខុសៗ​គ្នា​អាស្រ័យ​តាម​ប្រទេស​និង​តំបន់ ដូច្នេះ​យើង​​រចនា​ទូរសព្ទ​​ជា​ច្រើនជម្រើស​​​ ដើម្បី​​ផ្តល់​លទ្ធភាព​អាច​បំពេញ​​​គ្រប់​តម្រូវការ​និង​ការ​ចង់​បាន​​របស់​អតិថជន"។

 

លោក​ស្រី​បញ្ជាក់​ថា Samsung បាន​បញ្ចេញ​ទូរសព្ទ​ដែល​មាន​ចាប់​តាំង​ពី​​ម៉ូដែល​ដែល​មាន​តម្លៃ​ទាប​រហូត​ដល់​តម្លៃ​ខ្ពស់។ យ៉ាង​ណា​ក្រុមហ៊ុន​ក៏​ផ្តោត​លើ​គុណភាព​និង​បច្ចេកវិទ្យា​មិន​ថា​ទូរសព្ទ​លំដាប់​ខ្ពស់ ឬ​លំដាប់​ទាប ដើម្បី​ផ្តល់​ទំនុក​ចិត្ត​​​ដល់​អតិថិជន​​​​ទិញ​​យក​ទៅ​ប្រើប្រាស់។

 

លោក​ស្រី Sasitorn Khoopatanakul ​អះអាង​ថា ក្នុង​មួយ​ឆ្នាំៗ Samsung បញ្ចេញ​ទូរសព្ទ​មិន​ក្រោម ១០ ម៉ូដែល​​លក់​លើ​ទីផ្សារ​ពិភពលោក។ ឆ្នាំ ២០១៥  ក្រុមហ៊ុន​ក៏​នឹង​បន្ត​បញ្ចេញ​ទូរសព្ទ​​ស៊េរី​ថ្មីៗ​បន្ត​បន្ទាប់​ទៀត ដើម្បី​បន្ត​នាំ​មុខ​ជា​ក្រុមហ៊ុន​ទូរសព្ទ​​លំដាប់​កំពូល​​​របស់​​ពិភពលោក។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា