តោះ​.​.​.​!ស្ដាប់​ទាំង​អស់​គ្នា​បទ​ភ្លេង​លំនាំ​តែ​មួយ ជា សារឿន-កែវ សារ៉ាត់ និង​ខេម

  • 2015-02-21 16:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"កវី​ចាញ់​ស្នេហ៍" ច្រៀង​ដោយ ជា សាវឿន និង​បទ "ដំណើរ​ឆ្លង​ដែន" ច្រៀង​ដោយ កែវ សារ៉ាត់ បើ​ទោះ​និយាយ​រៀប​រាប់​ពី​សាច់​រឿង​ខុស​គ្នា តែ​មាន​បទ​ភ្លេង​លំនាំ​ដូច​គ្នា បទ​ទាំង​ពីរ​នេះ គឺ​ជា​បទ​ដ៏​ល្បី​មួយ​កាល​ពី​សង្គម​ចាស់ ហើយ​នៅ​តែ​ដក់​ជាប់​ក្នុង​បេះដូង​អ្នក​ស្ដាប់​មក​ដល់​បច្ចុប្បន្ន ពិសេស​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់។

 

 

បើ​ទោះ​យ៉ាង​នេះ​ក្ដី ថ្មី​ៗ​នេះ លំនាំ​បទ​ទាំង​ពីរ​ខាង​លើ គេ​បាន​លឺ​ជា​ថ្មី​ក្នុង​បទ​ចម្រៀង​មួយ​បទ​របស់​ផលិតកម្ម​ថោន គឺ​បទ "ជីវិត​ក្មេង​ស្ទាវ" ច្រៀង​ដោយ​តារា​ចម្រៀង ខេម ដែរ។

 

អីចឹង​តោះ...ស្ដាប់​ទាំង​អស់​គ្នា​មើល៍ ថា​ខ្លឹម​សារ​ក្នុង​បទ​ណា​ឆក់​បេះដូង​ប្រិយមិត្ត​ជាង​គេ?

 

http://youtu.be/bcbX_llx-to

 

អត្ថបទ៖ ទារិកា