ផល​ប្រយោជន៍​​នឹក​ស្មាន​មិន​ដល់​ដែល​​ក្មេង​ៗ​អាច​​ទទួល​​បាន​​ពី​​ការ​លេង​ហ្គេម

  • 2015-03-03 15:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រយោជន៍​នៃ​ការ​លេង​ហ្គេម ស្ដាប់​មើល​ទៅ​ហាក់​ដូច​ជា​មាន​ការ​ខ្វែង​ពី​គោលគំនិត​របស់​អាណាព្យាបាល​ ក្មេងៗ​ទាំងឡាយ​ស្ទើរ​គ្រប់​រូប​​ដែល​ភាគ​ច្រើន​មាន​ផ្នត់គំនិត​អវិជ្ជមាន​ ទៅ​លើ​ហ្គេម។ វា​ជា​ប្រពៃណី​ទៅ​ហើយ​ដែល​គេ​គិត​ថា បណ្ដោយ​ក្មេង​ឱ្យ​លេង​ហ្គេម នឹង​ធ្វើ​ឱ្យ​រៀន​លែង​ចូល។ តែ​ខាង​ក្រោម​នេះ​ជា​ចម្លើយ​ចេញ​ពី​អ្នក​វិទ្យាសាស្ត្រ​ អ្នក​ស្រាវជ្រាវ ក៏​ដូច​ជា​ចេញ​ពី​គេហទំព័រ​ធំៗ​មួយ​ចំនួន​ឆ្លើយ​បញ្ច្រាស​ទៅ​វិញ។

 

 

 

អ្នក ​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​បញ្ហា​​នេះ​ ​ដោយ​ទទួល​បាន​លទ្ធផល​មួយ​ចំនួន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​លេង​ហ្គេម​ពិត​ជា​មាន​សារប្រយោជន៍​មែន​សម្រាប់​ក្មេងៗ។

 

អាន៖ ការ​ពិត​លេង​ហ្គេម​មាន​ប្រយោជន៍​អីចឹង​ទេ!

លេង​ហ្គេម ​ជួយ​បង្កើន​សមត្ថភាព​ឈ្លាសវៃ​ក្នុង​ការ​ប្រកួតប្រជែង និង​រហ័សរហួន​​ ចេះ​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​ បង្កើន​សមត្ថភាព​ខាង​បច្ចេកវិទ្យា​ ចេះ​សម្របសម្រួល​ខ្លួន​បាន​យ៉ាង​ល្អ​ដើម្បី​ប្រឈម​បញ្ហា​ដែល​មាន​នៅ​ក្នុង​ នោះ ហើយ​ក៏​អាច​កែ​អផ្សុក​​បាន​ផង​ដែរ។

 

 

អាន៖ ប្រយោជន៍​សុខភាព ៧ យ៉ាង​ពីការ​លេង​ហ្គេម​មិន​អាន​មិន​ដឹង​មែន!

មិន​ត្រឹម​ជា​ក្មេង​ប្រុសៗ​ ដែល​ចូលចិត្ត​លេង​នោះ​ទេ ចំណែក​ក្មេង​ស្រី​ក៏​មាន​ចំណូល​ចិត្ត​ដែរ។ ជាក់​ស្ដែង​ របាយការណ៍​ពី​គេហទំព័រ techinasia កាល​ពី​ថ្មីៗ​កន្លង​ទៅ​បាន​បង្ហាញ​ពី​តួលេខ​ជា​ភាគរយ​នៃ​បណ្ដា​ប្រទេស​ដែល​ មាន​ក្មេង​ស្រី​លេង​ហ្គេម​ច្រើន​ជាង​គេ​ចំនួន ៥ប្រទេស​ដូច​ជា ប្រទេស​ជប៉ុន​មាន ៦៦%​ អង់គ្លេស ៤៩%​ អាមេរិក ៤២%​ កូរ៉េ ៣៧% និង​ចិន​មាន ២៧%។

 

រីឯ​គេហទំព័រ wiki ក៏​បាន​លើកឡើង​ទាក់ទិន​ចំណុច​នេះ​ផង​ដែរ​ថា ហ្គេម​មិន​ផ្ដល់​ផល​អាក្រក់​ដល់​ក្មេងៗ​ឡើយ ផ្ទុយ​ទៅ​វិញ​ គឺ​អាច​បង្រៀន​ដល់​ក្មេង​ៗ​​ឱ្យ​ចេះ​គ្រប់គ្រង​ស្ថានការណ៍​នៅ​ក្នុង​សាច់រឿង ​ មាន​ភាព​ក្លាហាន​ រឹងប៉ឹង​ ជា​ពិសេស​កាន់​តែ​មាន​ប្រយោជន៍​នោះ​គឺ​ពពួក​ហ្គេម​ល្បង​ប្រាជ្ញា (Puzzle Game)​ ហ្គេម​ជំនួយ​ការ​ចងចាំ (Memory Game)​ ហ្គេម​អនឡាញ (Game Online)​ ហ្គេម​ប្រើ​តក្ក​វិទ្យា (Game Logic)។ ដូច្នេះ ​ត្រង់​ចំណុច​នេះ​ការ​លេង​ហ្គេម​ហាក់​ប្រែ​ទៅ​ជា​ការ​រៀន​សូត្រ​ទៅ​វិញ។

 

 

 
 

ការ ​កម្សាន្ត​ហ្គេម​ ក៏​ជា​ចំណែក​រួម​ផ្សំ​មួយ​ជួយ​បង្កើន​ភាព​រហ័សរហួន ព្រម​ទាំង​ប្រាជ្ញា​របស់​អ្នក​លេង​បាន។ បើ​គិត​ឱ្យ​លំអិត​ទៅ ដើម​ហេតុ​នៃ​គោលគំនិត​មិន​ល្អ​ចំពោះ​ហ្គេម​គឺ​ដោយ​សារ​តែ​ក្មេងៗ​លេង​មិន​ បាន​ប្រមាណ​កម្លាំង និង​យក​ពេល​ទៅ​លេង​​​​ពុំ​បាន​ត្រឹមត្រូវ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ពេលវេលា​ សិក្សា​​ជា​ដើម។ គឺ​ត្រឹមត្រូវ​ណាស់ អ្វីៗ​ទាំង​អស់​តែង​មាន​ល្អ ក៏​ដូច​ជា​ចំណុច​អវិជ្ជមាន​អាស្រ័យ​លើ​មនុស្ស​ប្រើ​វា​ឱ្យ​បាន​សមស្រប។

 

គេ ​ឃើញ​សព្វ​ថ្ងៃ​នេះ កំណើន​នៃ​អ្នក​ចូលចិត្ត​លេង​ហ្គេម​មាន​កាន់​តែ​ខ្លាំង​ឡើង ហើយ​ភាគ​ច្រើន​គឺ​បាន​ប្រើប្រាស់ Smartphone ជា​ឧបករណ៍​ស្ទើរ​តែ​ច្រើន​ជាង​កុំព្យូទ័រ។ ក្រៅ​ពី​នេះ នៅ​មាន​ឧបករណ៍​កម្សាន្ត​ពេញ​និយម​មួយ​ចំនួន​ទៀត​ដូច​ជា Game Console (ស៊េរី Xbox របស់ Microsoft, Play Station របស់ Sony, WiiU របស់ Nintendo)។

 

ឲ្យ​ក្មេងៗ​លេង​ហ្គេម ​ពិត​ជា​រឿង​មិន​ល្អ​មែន​ឬ? ចុះ​មាន​កត់​សម្គាល់​អត់​ថា ​កូន​ក្មួយ​អ្នក​ធូរធារ​មួយ​ចំនួន​ ​មិន​ទាន់​ដឹង​អី​ផង សុទ្ធ​តែ​កាន់​ iPhone/iPad ​លេង​ហ្គេម​នេះ ហ្គេម​នោះ​​តម្លៃ​រាប់រយ រាប់​ពាន់​ដុល្លារ ​ដូច​កាន់​តុក្កតា?

 

ប្រភព៖ techinasia