រូបរាងស្រដៀងគ្នា Galaxy S6 និង iPhone 6 ក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកប្រើប្រាស់
- 2015-03-03 16:46:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបរាងស្រដៀងគ្នា Galaxy S6 និង iPhone 6 ក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកប្រើប្រាស់
ចន្លោះមិនឃើញ
ខណៈដែលវត្តមាន Galaxy S6/S6 Edge កំពុងត្រូវបានប្រកាសពីលក្ខណៈពិសេសផ្សេងៗ កាលពីយប់ថ្ងៃទី២ ខែមិនា ម្សិលមិញ ក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន Samsung ក៏បានប្រៀបធៀបកាមេរ៉ារបស់ Galaxy S6 ជាមួយ iPhone 6 Plus រួមទាំងមុខងារផ្សេងៗទៀត ដើម្បីបង្ហាញពីភាពខុសគ្នា។
រូបភាពនៅថ្ងៃប្រកាស Galaxy S6/S6 Edge
ប៉ុន្តែនៅមានចំណុចមួយចំនួនផ្សេងទៀត ដែលធ្វើឱ្យអ្នកប្រើប្រាស់នៅជុំវិញពិភពលោក ជជែកវែកញែកបែកផ្សែងពីផ្នែក Hardware និង Software របស់ Smartphone ទាំងពីរ ដោយសារពួកវាមានចំណុចដូចគ្នាច្រើន។
ជាក់ស្ដែងរូបខាងក្រោម ដែលបង្ហាញពីការប្រៀបធៀបលក្ខណៈផ្សេងៗទាំងផ្នែក Hardware និង Software របស់ iPhone 6 និង Galaxy S6 គឺជាការរចនាដោយម្ចាស់គណនី Twitter មួយឈ្មោះ TomEliott ហើយបន្ទាប់មកក៏ត្រូវបានចុះផ្សាយតាមបណ្ដាវិបសាយបច្ចេកវិទ្យាជាច្រើន។
រូបភាពទាំងនេះ បង្ហាញពីចំណុចស្រដៀងគ្នាមួយចំនួនរវាង iPhone 6 និង Galaxy S6 ដូចជា រន្ធ Speaker នៅផ្នែកខាងក្រោម គែមខាងឆ្វេងមានប៊ូតុងសំឡេង កាសស្តាប់ចម្រៀង មុខងារ Apple Pay និង Samsung Pay ជាដើម។
ទោះជាយ៉ាងណាកំពូល Smartphone ទាំងពីរសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ត្បិតអីមានចំណុចខ្លះដូចគ្នា ហើយក៏មិនអាចបញ្ជាក់បានថាមួយណាខ្លាំងជាងមួយណានោះដែរ។ វាអាស្រ័យទៅលើតម្រូវការនិងការចូលចិត្តរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ថាតើពួកគេស្រឡាញ់និងចង់ទិញមួយណាយកប្រើ៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ redmondpie