YoonA និង Song Seung Hun ទទួលបានពានពីប្រធានាធិបតីកូរ៉េ
- 2015-03-03 22:44:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YoonA និង Song Seung Hun ទទួលបានពានពីប្រធានាធិបតីកូរ៉េ
ចន្លោះមិនឃើញ
តារាសម្ដែង Song Seung Hun និង YoonA សមាជិកក្រុមចម្រៀង Girls’ Generation រួមទាំងតារាសម្ដែងស្រីម្នាក់ទៀត បានទទួលពាន និងការផ្ដល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ ពីប្រធានាធិបតីកូរ៉េខាងត្បូង ព្រោះតែពួកគេបានបំពេញកាតព្វកិច្ច ជាអ្នកបង់ពន្ធល្អ (Exemplary Taxpayers) បង្ហាញគំរូដល់អ្នកដទៃ។
លោក Song Seung Hun, YoonA និង Han Chae Young ជាតារាបីដួង ក្នុងចំណោមអ្នកផ្សេងទៀត ដែលបានចូលរួមក្នុងពិធី Taxpayer Day ក្នុងសង្កាត់ Gangnam ប្រទេសកូរ៉េ
ខាងត្បូង នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥ នេះ ។
អំឡុងពេលប្រារព្ធពិធី ស្ថាប័នសេវាពន្ធជាតិ (National Tax Service) បានកត់សម្គាល់ឃើញ អ្នកបង់ពន្ធមានមនសិការខ្ពស់ ដែលបានបង់ពន្ធជូនស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេស។ ក្នុងចំណោមនោះ តារាបីដួងខាងលើ ទទួលបានពានកិត្តិយស ពីប្រធានាធិបតី។
លោក Song Seung Hun ត្រូវគេស្គាល់ថា ជាអ្នកបង់ពន្ធគំរូ មុនឆ្នាំ២០១០ ចំណែកនៅដើមឆ្នាំនេះ YoonA បានចូលរួមជាមួយអង្គការ Honor Society ដែលជាអង្គការបង្កើតឡើង ដោយម្ចាស់ជំនួយធំៗប្ដេជ្ញាជួយដោះស្រាយបញ្ហាសង្គម៕
សូមមើលវីដេអូ!
https://www.youtube.com/watch?v=YZ2Z8z14v0o
មើលសម្រស់ YoonA ពេលថតរឿងចិនបុរាណ ស្រស់ស្អាតយ៉ាងណាដែរ?
Yoona ក្រុម Girls’ Generation បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Soompi