ផ្លូវ​ឯកទិស​ពី​ស្តប​ចម្ការ​មន​​ទៅ​ទូត​រុស្ស៊ី​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​

  • 2015-03-17 14:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​សម្តេច​សុធារស​​ចាប់​ពី​ភ្លើង​ស្តប​ចំការ​មន​ កែង​របង​នាយកដ្ឋាន​ជលផល​ឆ្ពោះ​ទៅ​​មាត់​ទន្លេ​​​រហូត​​​​​ដល់​​​​ស្ថានទូត​​រុស្ស៊ី​​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ផ្លូវ​ឯកទិស​នោះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​វិញ​ហើយ​ពោល​គឺ​​ការ​ធ្វើ​ដំណើរ​ចេញ​ពី​កែង​របង​ស្ថាន​ទូត​រុស្ស៊ី​ទៅ​ស្តប​ចម្ការ​មន​ជា​ផ្លូវ​ឯកទិស​វិញ។

 

 

អ្នក​​ដំណើរ​មិន​អាច​ធ្វើ​ដំណើរ​បាន​​ចេញ​ពី​កែង​របង​ស្ថានទូត​រុស្ស៊ី​​ឆ្ពោះ​ទៅ​ស្តប​ចម្ការ​មន​បាន​ឡើយ​ ពី​ព្រោះ​ត្រូវ​បាន​​ចាត់​ទុក​ជា​ផ្លូវ​ឯកទិស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ប៉ុន្តែ​អ្នក​ដំណើរ​ខ្លះ​ហាក់​មាន​ភាព​ច្របូកច្របល់​នៅ​ឡើយ​ ខណៈ​អ្នក​ខ្លះ​​ធ្វើ​ដំណើរ​ស្រប​ទិស​ ហើយ​ក៏​មាន​អ្នក​ខ្លះ​ធ្វើ​ដំណើរ​​បញ្ច្រាស​ទិស។ ការ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​បែប​នេះ​ ទំនង​ជា​ពួក​គាត់​មិន​ដឹង​ថា​ ចាប់​ពី​កែង​របង​ស្ថាន​ទូត​រុស្ស៊ី​ដល់​ស្តប​ចម្ការ​មន​ត្រូវ​បាន​ចាត់​ទុក​ជា​ឯក​ទិស​វិញ។

 

ផែន​ការ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​បាន​អនុវត្ត​ផ្លូវ​ឯកទិស​ពី​ស្តប​ចម្ការ​មន​ទៅ​ដល់​ស្ថានទូត​រុស្ស៊ី​​កាល​ពី ​ថ្ងៃ​ចន្ទ​ ទី​២​ ខែ​មីនា​ ប៉ុន្តែ​មួយ​រយៈ​ពេល​ក្រោយ​មក​ ផ្លូវ​ឯកទិស​នេះ​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​វិញ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​ការ​ងឿ​ឆ្ងល់៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី